BREAKING NEWS
Search

បុរស​ម្នាក់​និង​កូនស្រីត្រូវ​ឆេះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​ដែល​ប្រពន្ធ​បាន​រួចជីវិត

ម៉ាឡេស៊ី៖ ឪពុក​និង​កូនស្រី​ត្រូវ​បាន​ស្លាប់​ភ្លាមៗ ​ខណៈ ពេល​ដែល​ម្ដាយ​បាន​រត់​គេច​ខ្លួនបាត់​ ពេល​ដែលកំពុងជួបគ្រោះថ្នាក់។
គួរឲ្យដឹងថា ​រថយន្តរបស់​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ហើយ​ទៅ​បុក​នឹង​ចែក​ទ្រូង​ផ្លូវ​នៅ​ជិតទីប្រជុំជន Kepala Batas ដោយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងជើង។

ជន​រងគ្រោះ​ជា​ឪពុក​ដែល​បាន​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណមាន​ឈ្មោះថា  Yeap Boon Kwan អាយុ ២៣ ឆ្នាំ​និង​កូនស្រី​របស់​លោកឈ្មោះ Yeap Jing Xuan អាយុ ៣ ឆ្នាំ​ត្រូវ​បាន​ជាប់​នៅ​ក្នុង​​រថយន្ត​ដែល​កំពុង​ឆេះ​ ចំណែក​ភរិយា​របស់​លោក​មានឈ្មោះ Chan Sin Yeeអាយុ ២៩  ។

មន្ត្រី​ប្រតិបត្តិការ​នៃ​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​និង​ជួយ​សង្គ្រោះ Penang គឺ​លោក Mohd Fauzi Suid បាន​និយាយ​ថា​រថយន្ត​ត្រូវ​បាន​ឆេះ​ទាំង​ស្រុង​ស្ទើរ​ចំណាំ​មិន​បាន។


លោក Asst Comm Noorzainy Mohd Noor បាន​និយាយ​ថា​ អ្នក​បើកបរ​ប្រហែល​ជា​បាត់បង់​ការ គ្រប់គ្រង​លើ MPV ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​របស់​គាត់ ​មុន​ពេល​ដែល​វា​បាន​បុក​ចំ​ផ្នែក​ខាងឆ្វេង​នៃ​ទ្រូង​ផ្លូវ​ដែល​បាន​បែងចែក​ផ្លូវ​រួច​ក៏​ឆេះ​សន្ធោ​សន្ធៅ​ឡើង​មក។

បុរសជាឪពុកនិង​កូនស្រីដែល​អង្គុយ​នៅ​ខាងក្រោយ​ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ខណៈ​ពេល​ដែល​ប្រពន្ធ​​ដែល​អង្គុយ​នៅ​កៅអី​ខាងមុខ​ បាន​រត់​ចេញរួច ដោយគ្មានរបួស។ សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​អង្គភាព​កោសល្យ​វិច័យ​នៅ​មន្ទីរពេទ្យ​ខេត្ត Kepala Batas ។

លោកACP Noorzainy បាន​និយាយ​ថា​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ក្រោម​ផ្នែក​ទី ៤១ (១) នៃ​ច្បាប់​ស្ដីពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក (APJ) ឆ្នាំ ១៩៨៧ ពី​បទ​បើកបរ​ប្រកប​ដោយ​គ្រោះថ្នាក់។ លោក​បាន​ជំរុញ​ឱ្យ​សាធារណជន​ដែល​មាន​ព័ត៌មានដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​ សូមទូរស័ព្ទ​មក​លេខ ០៤-៥៧៤ ១៤២៧ ឬ​ ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​បំផុត។

លោក​ក៏បាន​បន្ថែម​ថា “ យើង​ក៏​ចង់​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើកបរ​ដើម្បី​ការពារ​គ្រោះថ្នាក់” ៕

 

ចុចអាន៖បុរស​ម្នាក់​វាយ​ប្រពន្ធ​ ដោយសារ​តែ​ចូលរួម​ពិធី​ខួប​កំណើត​របស់​បង​ប្អូន​ជីដូន​មួយ

ចុចអាន៖ក្មេង​ប្រុស​អាយុ ១៦ ឆ្នាំ​ត្រូវ​​គេ​ចាក់​សម្លាប់​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ឡុងដ៍

ប្រែសម្រួល៖សាង ស្រីល័ក្ខ