BREAKING NEWS
Search

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ព្យាយាម​សូក​ប្រាក់​មន្ត្រី​ប៉ូលិស​ធ្វើជា​ស្រីពេស្យា

ប៉ូលិស​ទីក្រុង Albuquerque ប្រទេស​ម៉ិកស៊ិកបាន​ចាប់ខ្លួន បុរស​ម្នាក់​ឈ្មោះ Dominic Calderon កាល​ពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​ បាន​ព្យាយាម​សូក​ប្រាក់​ឲ្យ​ទៅ​មន្ត្រី​ប៉ូលិស​សម្ងាត់​ម្នាក់ ​ដែល​ធ្វើ​ជា​ស្ត្រី​ពេស្យា​ ជាមួយហាំប៊ឺហ្គឺ​របស់​គាត់។

សារព័ត៌មានKRQE បាន​រាយការណ៍មក​ថា Calderon អាយុ ៣៦ ឆ្នាំ​បាន​ក្លាយ​ជា​ជន​សង្ស័យ​ពិរុទ្ធកម្ម​ផ្លូវ​ភេទ​។ ខណៈដែល​គាត់​កំពុង​ជិះកង់​នៅ​លើ​ផ្លូវ Central Avenue ក្នុង​ខេត្ត Albuquerque នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​មករា​ នៅ​ពេល​គាត់​បាន​ប្រទះ​ឃើញ​មន្ត្រី​ស្រី​ម្នាក់​នោះ។  គាត់​បាន​ទៅ​ជិត​នាង​ហើយ​បាន​សួរ​ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា​សម្រាប់​ការ​រួមភេទ។ ដូច្នេះ​អ្នក​ទាំង ២ ក៏​បាន​ព្រមព្រៀង​គ្នា​លើ​តម្លៃ​ ប៉ុន្តែ Calderon បាន​ប្រាប់​មន្ត្រី​នោះ​ថា​គាត់​មិន​អាច​បង់លុយ​បានភ្លាមៗនោះទេ ​ព្រោះ​គាត់​មិន​ទាន់បាន​ទទួល​ប្រាក់ខែ​ពី​ការងារ​របស់​គាត់​រហូត​ដល់​ថ្ងៃ​សុក្រ។

បន្ទាប់​មក​គាត់​បាន​សុំ​ទូរស័ព្ទ​របស់​នាង​ទុក​សិន​ ដើម្បី​គាត់​អាច​រីករាយ​នឹង​សេវាកម្ម​របស់​នាង​នៅ​ពេល​ក្រោយ​ទៀត។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស The Smoking Gun​បាន​និយាយ​ថា Calderon មាន​ថង់​យូរ​ដៃ​មួយ​ហើយ​មន្ត្រី​ប៉ូលិស​ស្រី​បាន​សួរ​គាត់​ថា​ មាន​អ្វី​នៅ​ខាង​ក្នុង​ គាត់​បាន​ប្រាប់​នាង​ថា​វា​ជា​ហាំប៊ឺហ្គឺ។ នៅ​ពេលនោះ​មន្ត្រី​ររូប​នោះ​បាន​ស្នើ​ថា​ថ្លៃឈ្នួល​របស់​នាង​អាច​ជា​ប៊ឺហ្គឺរ​ ជំនួស​ឱ្យ​សាច់ប្រាក់​ដែល​គាត់​គ្មាន។ Calderon បាន​យល់ព្រម​នៅ​ពេល​មន្ត្រី​ប៉ូលិស​បាន​និយាយ​រួច ​ហើយ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ពី​បទ​ធ្វើ​អាជីវកម្ម​ពេស្យាចារ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​អតិបរមា​ ក្នុង​ពន្ធនាគារ​រយៈពេល ៦ ខែ​និង​ពិន័យ ៥០០ ដុល្លារ។ ចំណែក​ប៊ឺហ្គឺរ​ត្រូវ​បាន​រឹបអូស​ និង​ដាក់​ជា​ភស្តុតាង។ ជន​ជាប់​ចោទ​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​ក្រុង​នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ។

គួរ​រំលឹក​ថា Calderon ធ្លាប់​ជា​ពិរុទ្ធកម្ម​​ដែល​បាន​ចុះ​ឈ្មោះ​ផ្នែក​សេវាកម្ម​ផ្លូវ​ភេទ​​ នឹង​ត្រូវ​បាន​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ឈ្មោះនៃជនសង្ស័យ បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​កាលពី​ឆ្នាំ ២០០៦ ពី​បទ​រំលោភ​ផ្លូវ​ភេទ។ គាត់​នៅ​តែ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ចំពោះ​បទ​ឧក្រិដ្ឋ​នោះ​ ដូច្នេះ​ការ​ស៊ើបអង្កេត​របស់​ជនជាប់ចោទ​ត្រូវ​បាន​ដកហូត​វិញ​ បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ថ្មី​បាន​កើត​ឡើង​ម្ដង​ទៀត។

មនុស្ស ១០ នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​តំបន់​តែមួយ ​ពី​បទល្មើស​ទាក់ទង​នឹង​ពេស្យាចារ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ក្រុម​ជន​អស់​នេះ​ព្យាយាម​ចំណាយ​ប្រាក់​ដោយ​សម្ងាត់​សម្រាប់​មន្ត្រី​ប៉ូលិស​ស្រីៗ​ ដោយ​ធ្វើ​ជា​អ្នក​ដើរ​តាម​ផ្លូវ​ជាមួយ​ប៊ឺហ្គឺរ​របស់​ពួកគេ ៕

 

ចុចអាន៖ បុរស​ម្នាក់​និង​កូនស្រីត្រូវ​ឆេះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​ដែល​ប្រពន្ធ​បាន​រួចជីវិត

ចុចអាន៖បុរស​ម្នាក់​វាយ​ប្រពន្ធ​ ដោយសារ​តែ​ចូលរួម​ពិធី​ខួប​កំណើត​របស់​បង​ប្អូន​ជីដូន​មួយ

 

ប្រែសម្រួល៖ Blue Sky