BREAKING NEWS
Search

បុរស​ចម្លែក​ ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​សត្វ​កន្លាត​ឈ្មោះ “Lisa”

ជា​រឿង​ធម្មតា​សម្រាប់​ទំនាក់ទំនង​មួយ ដែលមាន​នរណា​ម្នាក់​បាន​ណាត់​ជួប​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឬ​ពេញចិត្ត។

យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ស្ថិត​ក្នុង​ដែន​កំណត់​នៃ​ច្បាប់ ​ដែល​អាច​ស្រលាញ់​អ្នកណា​ដែល​ចង់​បាន​ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ​ ហើយ​ក៏​ជា​រឿងមួយដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត នៅ​ពេល​ដែល​អ្នក​បាន​លឺ​ពី​បុរស​វ័យក្មេង​មួយ​រូប​ ដែល​មានអាយុ ២៥ ឆ្នាំ បាន​ណាត់​ជួប​និង​លង់​ស្នេហ៍​ជាមួយ​សត្វ​កន្លាត​ដែល​គាត់​ដាក់​ឈ្មោះថា Lisa ។

Yuma Shinohara ជា​បុរស​ដែល​ងប់ងុល​នឹង​សត្វល្អិត ​នឹង​គិត​ថា​មិត្ត​ស្រី​របស់​គាត់​ក្ដៅ​ជាង​នារី​ណា​ដែល​គាត់​ធ្លាប់​បាន​ឃើញ​ ហើយ​យុវជន​ជប៉ុន​រូប​នេះ​មាន​ក្ដី​សុបិន​ទៅ​កន្លែង​ដែល​គាត់​ស្រលាញ់​នាង។ Yuma ហៅ​នាង​ថា​ជា “ ស្នេហា​ដំបូង” របស់​គាត់​ ហើយ​និយាយ​ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​អះអាង​ដែរ​ថា​នាង​កក់ក្ដៅ​ជាង​មនុស្ស​ស្រី​ដែល​គាត់​ធ្លាប់​បាន​ឃើញ​ពីមុន​មក​ទៅ​ទៀត។

យោង​ទៅ​តាម​បុរស​ចម្លែក​ម្នាក់​នេះ​បាន​បញ្ជាក់​ថា​ ទំនាក់ទំនង​របស់​ពួកគាត់​គឺ​ ពិត​ប្រាកដ១០០%​ ហើយ​គាត់​ថែម​ទាំង​សុបិន​ចង់​រួមភេទ​ជាមួយ​សត្វ​កន្លាត​ឈ្មោះ Lisa ថែម​ទៀត​ផង។ ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ជា​មិន​នឹកស្មាន​ដល់ ​នៅ​ពេល​ដែល​បុរស​​ដែល​ជា​អ្នក​តស៊ូ​មតិ​ បែរ​ជា​ឲ្យ​គេ​គ្រប់គ្នា​ទទួលទាន​សត្វល្អិត​ ជា​ជម្រើស​ជំនួស​ឲ្យ​សាច់​ទៅ​វិញ។ គាត់​អះអាង​ថា​វា​ជា​ជម្រើស​ជាក់ស្ដែង ​សម្រាប់​គាត់​ក្នុង​ការ​បរិភោគ Lisa នៅ​ពេល​នាងស្លាប់។

Yuma បាន​និយាយ​ថា  “ថ្ងៃ​ដែល​នាង​បាន​ចែកឋាន​ទៅ​ គឺ​ពិត​ពិបាក​ណាស់​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​វា​ត្រូវ​តែ​កើតឡើង​មិនខាន ​ព្រោះ​នាង​ជា​សត្វ​កន្លាត​ដែល​មាន​អាយុកាល​ខ្លី” ។

គាត់​បាន​បន្ថែម​ទៀត​ថា “ ឥឡូវ​ Lisa រស់នៅ​ក្នុង​បេះដូង​ខ្ញុំ​ ហើយ​បន្ត​រស់នៅ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​របស់​ខ្ញុំ” ។ គាត់​មិន​ភ័យខ្លាច​ក្នុង​ការ​និយាយ​អំពី​ការ​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ដែល​គាត់​មាន​អារម្មណ៍​នៅ​ពេល​Lisa នៅ​មាន​ជីវិតឡើយ  “ នាង​កក់ក្ដៅ​ជាង​ស្ត្រី​ដែល​ខ្ញុំ​បាន​ជួប ខ្ញុំ​សុបិន​ចង់​រួមភេទ​ជាមួយ​នាង​ទាំង​ដែល​នាង​ជា​សត្វល្អិត ​ហើយ​មិនមែន​ជា​មនុស្ស​ ទោះ​យ៉ាងណា​ខ្ញុំ​ដឹង​ថា​វា​មិន​អាច​ទៅ​រួច​ទេ” ។

ដើម្បីលំអិតជាងនេះ យើងសូមបង្វែរអារម្មណ៏លោកអ្នកទៅទស្សនា​បទសម្ភាសន៍​បុរសវ័យ ២៥ ឆ្នាំ​ដែល​និយាយ​អំពី​ជីវិត​របស់​គាត់​ដែលជា​អ្នក​ស្នេហា​សត្វ​កន្លាត Lisa ​និង​ការ​បរិភោគ​អ្វី​ដែល​មនុស្ស​ជាច្រើន​គិត​ថា​គួរឲ្យ​ស្អប់ខ្ពើម​។

 

ចុចអាន៖មនុស្ស​ពេញវ័យ​ជិត ២លាន​នាក់ ​ត្រូវបាន​សន្និដ្ឋាន​ថា​​ឆ្លង​រោគសញ្ញា​នៃ​ជំងឺផ្លូវចិត្ត ​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ហុងកុង

ចុចអាន៖ តារា​ម៉ូដែល​វ័យ ២១ឆ្នាំ​ធ្លាក់់​ជ្រោះ ៣០ម៉ែត្រ​ស្លាប់​យ៉ាងអាណោចអាធ័ម ដោយ​សារ​ថត Selfie មិន​ប្រយ័ត្ន

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ