BREAKING NEWS
Search

មនុស្សប្រុសស្លុង​នឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង

រូបរាងមុខមាត់គឺជាចំណែកមួយ​នៃការទាក់ទាញចិត្ត នៅយុគសម័យថ្មីនេះ។ ប៉ុន្តែយើងមិនអាចប្រៀបធៀបភាពស្រស់ស្អាតរបស់មនុស្សស្រីគ្រប់គ្នាបានថា អ្នកណាស្អាតជាងអ្នកណា ព្រោះសូម្បីតែក្រសែភ្នែករបស់អ្នកមើលក៏ខុសគ្នា នៅក្នុងផ្នែកផ្សេងគ្នាដែរ។

មនុស្សស្រីដូចផ្កាអ៊ីចឹង! មិនថាវាជាផ្កាប្រភេទអ្វីក៏ដោយ តែងតែស្រស់ស្អាតទៅតាមពូជរបស់វានីមួយៗ។ អ្នកខ្លះចូលចិត្តលម្អងផ្កា តែងតែប្រាប់ថាលម្អងផ្កានោះស្អាត ឯអ្នកខ្លះទៀតដែលចូលចិត្តផ្កាកុលាប តែងតែប្រាប់ថាផ្កាកុលាបស្អាតបំផុត ។

ភាពស្រស់ស្អាតទាក់ទាញភ្នែកនិងអារម្មណ៍ នៅរាល់ពេលដែលឃើញគ្រាដំបូង ធ្វើឲ្យចង់ចូលទៅសួរនាំរាក់ទាក់ និងចង់ថែរក្សា។ មនុស្សប្រុសមានចំណាប់អារម្មណ៍ចង់មើលថែរក្សាភាពស្រស់ស្អាត តែការពិតវាលើសពីនោះទៅទៀត មនុស្សប្រុសចង់បានមនុស្សស្រីដែលឆ្លាត បន្ថែមពីលើភាពស្រស់ស្រាយនិងស្រស់សោភានោះ។

ភាពស្រស់ស្អាតជាអ្វីដែលមិនស្ថិតនៅយូរ ចំណែកឯភាពឆ្លាតវៃ អាចស្ថិតនៅលើពិភពលោកនេះបានយូរជាង។ នេះជាមូលហេតុដែលធ្វើឲ្យមនុស្សប្រុសគ្រប់គ្នាមានមតិយោបល់ស្របៗគ្នាថា  ពួកគេស្លុងចំពោះភាពស្រស់ស្អាត តែភាពឆ្លាតវៃជាអ្វីដែលត្រូវចិត្ត ដិតអារម្មណ៍ជាងគេ។

ពីដំបូងពេលដែលបានស្គាល់គ្នា មនុស្សប្រុសផ្តោតទៅលើភាពស្រស់ស្អាតរបស់មនុស្សស្រី  ហើយនៅក្នុងកំឡុងពេលដែលយល់ចិត្តយល់ថ្លើមគ្នាហើយនោះ មនុស្សប្រុសនឹងព្យាយាមរកភាពឆ្លាតវៃរបស់មនុស្សស្រីនោះ ដោយភាពឆ្លាតរបស់មនុស្សស្រីអាចអូសទាញមនុស្សប្រុសឲ្យរួមរស់នៅជាមួយនឹងនាងអស់មួយជីវិត។

ភាពឆ្លាតដែលមនុស្សប្រុសមើលចំពោះមនុស្សស្រីនោះ មិនមែនជាភាពឆ្លាតវៃនៃគំនិតតែមួយនោះឡើយ តែរួមដល់ការស្វែងរកភាពឆ្លាតវៃក្នុងការរស់នៅ សាងគ្រួសារជាមួយគ្នា​ ពាក្យសម្តី សកម្មភាព បុគ្គលិកលក្ខណៈ កម្លាំងពលកម្ម កាយសម្បទាមាំមួន ភាពស្មោះត្រង់ ការច្នៃប្រឌិត និងការផ្លាស់ប្តូរឲ្យអ្វីៗប្រសើរឡើង។ មនុស្សប្រុសគេតែងតែស្វែងរក     ចំណុចនេះពីមនុស្សស្រី ដែលគេនឹងយកមក ដើម្បីនឹងកសាងអនាគតជាមួយគ្នា។

  • ភាពឆ្លាតវៃ ជាមន្តស្នេហ៍ធ្វើឲ្យមនុស្សស្រីមានឥទ្ធិពលខ្លាំងឡើង
  • ឆ្លាតវៃនៅចំពោះពាក្យសម្តី​ដែលខ្លួនគិតទុកមកយ៉ាងម៉ត់ចត់
  • ឆ្លាតវៃក្នុងការប្រាប់ពីភាពស្មោះត្រង់ និងសុច្ចរិត ជាជាងការធ្វើក្លែងបន្លំ
  • ឆ្លាតក្នុងការសម្តែងចរិកឫកពាមារយាទដ៏សម្បូរបែប តាមធម្មជាតិរបស់មនុស្សស្រី
  • ឆ្លាតក្នុងការកសាងបុគ្គលិកលក្ខណៈ ឲ្យមានតម្លៃចំពោះខ្លួនឯងនឹងអ្នកនៅក្បែរ
  • ឆ្លាតក្នុងការច្នៃប្រឌិត នូវអ្វីដែលស្រស់ស្អាត ផ្លាស់ប្តូរឲ្យកើតមាននូវភាពសម្បូរបែបសម្រាប់ជីវិត
  • ឆ្លាតក្នុងការប្រើកម្លាំងពលកម្ម ដែលខ្លួនមាន ឲ្យមានប្រសិទ្ធភាព ព្រោះឥទ្ធិពលដ៏តូចមួយរបស់មនុស្សស្រី បេះដូងមនុស្សស្រីពោរពេញទៅដោយភាពឆ្លាតវៃ ជាងអ្វីដែលមនុស្សប្រុសគិតទៅទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង

ចុចអាន៖ មនុស្ស​ស្រី ៦ ប្រភេទ​ដែលសក្ដិសម​ជាមួយការ​នៅម្នាក់​ឯង​ជាង​មាន​សង្សារ