ចំណងទាក់ទងមួយចំនួន​ដែលមនុស្ស​ប្រុសប្រឹងជៀសវាងបំផុត
BREAKING NEWS
Search

ចំណងទាក់ទងមួយចំនួន​ដែលមនុស្ស​ប្រុសប្រឹងជៀសវាងបំផុត

ចង់បានការ​ស្រលាញ់ស្ថិតស្ថេរ​ពីមនុស្សប្រុស នារីឆ្លាត​ៗតោងយល់ដឹង​សិន នូវទឹកចិត្ត​និងភាពជាធម្មជាតិរបស់ពួកគេ ​ដែល​ប្រយ័ត្នបំផុតចំំពោះស្នេហា​ប៉ុន្មាន​ប្រភេទនេះ៖

១ នារីដែលមាន​គូហើយ

មិនថានាង​ស្អាតប៉ុណ្ណាក្តីយើងទាំងអស់គ្នាដឹងហើយថា ទំនាក់ទំនងបែបជាមនុស្សទីបី ទំនងជា​មិនមែនជាស្នេហា​ពិតច្រើនជាង អាចជាការទាក់ទាញរយៈពេលខ្លី នាង​និងគេនោះមានទំនាស់ នាង​កំបុង​ធ្លាក់ទឹកចិត្ត ។ល។ ​ហើយ​មិនថា​ហេតុផល​ណាក្តី​ភាគីទំាងបី ក្នុងទំនាក់ទំនងរវាងមនុស្សលើសពី២នាក់គឺតែងតែបញ្ចប់ទៅ​ដោយ​ការ​បំផ្លិចបំផ្លាញទំាងអស់គ្នា​។

២ មនុស្ស​ដែលចង់តែកាន់កាប់ជីវិត ​និងផ្លាស់ប្តូរគោលដៅ​គេ

ទោះបីនាងគឺជាប្រភេទស្ត្រីដែលមានភាពទាក់ទាញបំផុត ហើយគេចង់នៅក្បែរបំផុត​តែបើលនាង​ចង់ប្រើអំណាចនេះមក​កាត់ផ្តាស់លូកលាន់​រឿង​មិត្តភក្តិនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន​របស់បុរស ធម្មតា​នាង​នឹង​ត្រូវបាត់បង់ស្នេហា​ម្តងហើយម្តងទៀត។ មនុស្ស​ប្រុស​ចុះចាញ់តែជាមួយនារីណា​ដេលនៅជាមួយនាង គេមាន​អារម្មណ៍ថា មាន​សេរីភាព។

៣ យកជំនាន់ឱពុកមកប្រៀបធៀប

មនុស្ស​ស្រីដែលគេខ្លាចត្រង់ចំណុចនេះមាន ពីរប្រភេទ គឺមួយ​យកចំណុចល្អឥតខ្ចោះរបស់ឳពុកខ្លួនមកធៀបនិងប្តី។ ​មួយទៀត​ធៀបចំណុចមិនល្អដែលឳពុកធ្លាប់ផិតក្បត់ចាកចោលគ្រួសារ​ហើយមកធ្វើរឿងបង្ការលើប្តីបច្ចុប្បន្នរបស់ខ្លួន។ មាន​តែមនុស្ស​ប្រុស​ប្រភេទ​ណាទៅដែលទ្រំាំ​នឹង​នាង​បាន? ក៏បានតែដំបូងៗទេ នាង​នឹង​បន្តម៉េម៉ាយ​ដូចមនុស្សជំនាន់មុនទៀតមិនខាន។​ មនុស្ស​ប្រុស (ពិតប្រាកដ)​ចូលចិត្តរស់នៅជាខ្លួនគេ កុំយកស្រមោល ឳពុកនាង​មកប្រៀបធៀបលើគេ​។

៤ មនុស្ស​ស្រីទំនេរ​ដើរតាម​ដូច​ស្រមោលអន្ទោល

មនុស្សស្រី​ដែលមនុស្ស​ប្រុសទើសភ្នែក​បំផុត​គឺ ឃើញដើរតាមមិត្តគេ​ពីក្រោយខ្នង ឃើញមុខប្តីពេលណាប្រពន្ធ​នៅនុះជានិច្ច ​គឺជា​សុបិនដ៏សែនអាក្រក់មួយ។ យើងជាមនុស្ស​ស្រី​ តែយើងក៏មានការធ្វើ​​ យើងក៏មាន​ចន្លោះសម្រាប់ខ្លួនឯង ឬគ្រប់គ្រងផ្ទះ ចំណែក​បើជាដើរ​មិនមែន​ទៅកន្លែងដែលគេសុទ្ធ​តែប្រុសៗ​យើងទៅ​ដែរ​បង្ហាញថា​យើងទំាងពីរមិនឃ្លាតមួយជំហាននោះឡើយ។​ វាបង្ហាញថាយើងទំនេរ​(ពេក)។

មនុស្ស​​ប្រុសណាទៅដែលមាន​ប្រពន្ធអន្ទោល​ដូចស្រមោលហើយ​សប្បាយចិត្ត​? លើលោកនេះគ្មានទេ។​ អាពាហ៍ពិពាហ័៍​ដែលមិនសប្បាយចិត្ត​នឹង​នាំមកនូវជីវិត​អពមង្គលមួយ។​​

តុង ឡុង​