BREAKING NEWS
Search

ទុក្ខកង្វល់ធំៗនៅពេលមនុស្ស​ប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍

ទុក្ខកង្វល់នៃបុរសនិងស្ត្រី​មិនដូចគ្នា​ឡើយនៅក្នុង​រង្វង់នៃសង្វៀនស្នេហ៍។ មនុស្សប្រុស​រមែងឆាប់ពិបាកចិត្ត ពេល​គេកំពុងលង់ស្រឡាញ់នារីណាម្នាក់​ហើយ​ត្រូវនាង​ធ្វើដូចវាហីមិនខ្ចីដឹងឮអ្វី។

គេធ្លាប់និយាយ​ថា វាពិបាកដើម្បីវាស់ស្ទង់ពីអារម្មណ៍របស់នរណាម្នាក់ ពិសេស​ពួកមនុស្ស​ប្រុស​ដែលពូកែលាក់ នៅក្នុងរឿងទំនាក់ទំនងផ្លូវស្នេហា​។ អានKTP plus គ្មានបុរសណាលាក់អ្នកជិតបានទៀតទេ។

សញ្ញាជាក់ស្តែងមួយចំនួនដែលបង្ហាញ​ថា​បុរសម្នាក់នោះកំពុងកើតទុក្ខ​រឿង​ស្នេហា​រួមមាន

ទីមួយ គេស្រាប់តែនៅសុខៗ និយាយពីរឿង​អណ្តែតអណ្តូង ឬអំពីរឿងអនាគតជីវិតគូ

ប្រសិនបើគេមកសួរអ្នកថា តើអ្នកចង់មានផែនការផ្លាស់ទីលំនៅឬមានកូនទេ (កុំរំភើបពេក) ប៉ុន្តែហ្នឹងហើយ គេ​កំពុង​តែចំណាយពេល​ដ៏មាន​តម្លៃនៃសេរីភាព​មនុស្សប្រុស​មក ចំណាប់អារម្មណ៍លើជីវិតរបស់អ្នក ដែលជាទូទៅ មនុស្ស​ប្រុស​កម្រចំណាយ​ការពីភាក្សា​បែបនេះ ទៅលើនារីណាផ្សេងក្រៅពីម្ចាស់បេះដូងគេណាស់។

២ គេខ្លាចចិត្ត​អ្នកជាងអ្វីទំាង​អស់

គេ​អនុញ្ញាតឱ្យអ្នកជ្រើសរើសកន្លែង ម្ហូប​អាហារពេលល្ងាច គេឱ្យយើងសម្រេចចិត្តសឹងគ្រប់រឿង​ហើយ​ច្រាស់ច្រាល់ណាស់ពេលដឹងថាយើង​ខឹងឬមិនសប្បាយចិត្ត​។ ឱ្យតែអ្នកមិននិយាយមិនស្តីឬ​អន់ចិត្ត​អ្វីមិនញញឹម​ទ្រូងគេតឹងស្ទើរ​បែកទៅហើយ។

៣ បង្ហាញចំហរពីស្នេហា​របស់គេភាពស្និទ្ធស្នាលដែល​មនុស្ស​ប្រុស​សម្តែង​ចេញ​មក ​តាម​បែបមិនមែន​ជារឿង​រួមភេទ​ តែគឺគេចង់បានយើង​ជាកម្មសិទ្ធិ កាយវិកា ស្និទ្ធស្នាលគឺជាការបង្ហាញព័ត៌មានលម្អិតទៅប្រាប់អ្នកដទៃ​ថាគេ​ចង់បានអ្នក​ហើយអ្នកជារបស់គេ នេះជាអ្វី​​ដែលបុរសៗចូលចិត្ត​ធ្វើបំផុត​រាល់ពេល​គេស្រលាញ់អ្នកងប់។​ ហើយ​ប្រសិន​បើ​អ្នកធ្វើវាហីដាក់គេកណ្តាលជំនុំចំណោមទៀត ទ្រូងគេប្រេះមិនខាន។​

៤ គេចោលទម្លាប់ផ្ទាល់ខ្លួន
KPT plus នឹងមិនលើកទឹកចិត្តអ្នកឱ្យព្យាយាមប្រើសម្រស់ទៅផ្លាស់ប្តូរ​នរណាម្នាក់នោះទេប៉ុន្តែបុរសដែលស្រលាញ់អ្នកគេតែងតែធ្វើវាស្រេច​ទៅហើយ។ ប្រសិន​បើអ្នកមិនព្រមទទួលការណាត់​ហើយ​អនឡាញ​តែមិនឆ្លើយសារគេ​ចាំ​មើលតើគេ​លេបបាយចូលដែរអត់?

៥ គេសម្លឹងមើលភ្នែកអ្នក
ភ្នែកពិតជាបង្អួចសម្រាប់ដួងព្រលឹង ហើយអាចជាសញ្ញាសំខាន់មួយដែលបុរសនៅនឹងមុខ​នេះ​កំពុងលង់ស្រឡាញ់អ្នកព្រោះ​គេសម្លឹង​អ្នកដោយមិនដឹងខ្លួនទេ។ ជាទូទៅ​អ្នកតែងតែ​បង្ហាញ​ថា​អ្នកនៅគ្រប់គ្រង​ខ្លួនបានក្នុងនាមមនុស្ស​ស្រីមាន​សិលធម៌និហងទំនុកចិត្ត​ចំណែក​ទំនុកចិត្ត​កាន់តែខ្លាំង​របស់អ្នកកាន់តែធ្វើឱ្យគេស្គមខ្លួនឡើង។

កុំធ្វើបាបចិត្ត​ប្រុសៗពេកណា៎

តុង ឡុង​