មនុស្ស​ឆ្នាំថោះ ឆ្លូវ វក ម្សាញ់ កុរ រកានេះជាខែល្អរបស់អ្នកទំាង៦

សំណាងរបស់មនុស្សឆ្នាំថោះ(ទន្សាយ)ប្រែមកជាល្អប្រសើរឡើង​នៅច័ន្ទគតិក្នុងឆ្នាំ ២០២០។ ពីនេះរហូតក្រោយ​ចូលឆ្នាំ​ខ្មែរ ក្លាយជាខែដ៏អស្ចារ្យសម្រាប់អ្នកហើយ​។ អ្នករយាល​ពីភាពមមាញឹក តែសប្បាយចិត្តជាងមុន។ ប៉ុន្តែការសង្ឃឹម​មានប្រាក់ចំណូលច្រើននៅក្នុងខែនេះមិនអាចទៅរួចទេ។
ចូររក្សា​ការគេងឱ្យបានច្រើន​និង​កុំដើរហើរព្រោះសំណាង​អ្នកនៅក្នុងជម្រក បន្ទាប់ពីដើរហើរអស់ជាង​១០ឆ្នាំ​ហើយ។

មនុស្សឆ្នាំ​ឆ្លូវ តាមការទស្សន៍ទាយជោគជតារាសីពីពេលនេះ​ដល់ថ្ងៃទី១៧​មេសាឆ្នាំ​ ២០២០ មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ នៅតែមានឱកាស​ទទួលបានទ្រព្យសម្បត្តិល្អគួរសម។ ពួកគេអាចរកប្រាក់បានច្រើនពីការងារនិងការវិនិយោគខណៈស្នេហានិងទំនាក់ទំនងអាចជួបបញ្ហាតូចៗ សុខភាព​ក៏ដូចគ្នា ប៉ុន្តែអាចព្យាបាលបាន។

 សម្រាប់អ្នកកើតឆ្នាំស្វា(វក) ដូចជតាពេញមួយឆ្នាំ​ដែលនឹង​ល្អប្រសើរជាងឆ្នាំមុនៗខ្លាំង ទំាងនៅក្នុងអាជីព ខែមិនានេះ​ដល់ចុងខែ៨ ពួកគេនឹងមានឱកាសមាស ដើម្បីទទួលបានការឡើង​តួនាទី​ដោយញាតិមិត្តិយិតយោង ទទួលបាន​ប្រាក់ខែខ្ពស់នៅឆ្នាំនេះ។ ផ្កាយសំណាង​នាំ​ពួកគេឱ្យប្រសើរឡើងនូវ​ទំនាក់ទំនងសង្គម​ជាមួយមិត្តរួមការងារនិងអ្នកដឹកនាំគ្រប់ពេល។ សុខភាព​ល្អប្រសើរ​ដោយមាន​ថាមពល​សំណាងការពារ​ពីទិស​ខាងកើតនិងឧត្តរ។

មនុស្ស​ឆ្នាំម្សាញ់នៅមិនា​និងមេសាឆ្នាំ ២០២០ អ្នកកើ់តឆ្នាំពស់(ម្សាញ់)ចិននឹងជួបប្រទះនូវឱកាសខ្លះដែលអាចបង្កើនប្រាក់ចំណូលប៉ុន្តែមិនច្រើនទេ។ ទោះបីជានៅកន្លែងធ្វើការនៅតែទទួលរងសម្ពាធពីថ្នាក់លើ និងរអាក់រអួលពាក្យសម្តីជាមួយ​មិត្តភក្តិនិងសាច់ញាតិ ក៏ពួកគេនៅតែ​មានផ្កាយសំណាង​ជួយឱ្យ​សប្បាយចិត្ត ជានិច្ច​និង​រួចផុតពីជំងឺនានា​ បានយ៉ាងសុវត្ថិភាព។

សម្រាប់ឆ្នាំជ្រូក(កុរ)ពាក់កណ្តាលមិនាដល់មេសាឆ្នាំ ២០២០ មនុស្សកើតឆ្នាំជ្រូកទំនងជាត្រូវចោមពទ្ធ័ដោយមិត្តភក្តិនិងមនុស្សដែលមានចរិតអាក្រក់តែផ្នែក​ទ្រព្យសម្បត្តិរបស់ពួកគេនឹងមិនមាន​អ្វីផុលរមាស់ល្អក់កករឡើយ ទំនាក់ទំនងពួកគេនឹងមានប្រជាប្រិយភាពខ្លាំងជាមួយភេទផ្ទុយឬសង្គម ហើយសុខភាព​រឹងប៉ឹង​ល្អ។

សម្រាប់មនុស្ស​ឆ្នាំរកា ផ្អែកលើការទស្សន៍ទាយជោគវាសនារាសីចក្ររបស់ចិន ជោគវាសនារួម នឹងមានលក្ខណៈរឹងមាំ ផ្នែក​សុខភាពពីពេលនេះ​ដល់ខែ​៩ចិន​ក្នងឆ្នាំ ២០២០ ។ នៅក្នុងទិដ្ឋភាពនៃអាជីពពួកគេធ្លាក់ចំណូល ការ​ប្រកួតប្រជែងជាមួយមិត្តរួមការងាខ្លាំងអាចបង្កឱ្យមានជម្លោះតែសំណាងល្អ គេមាន​ស្នេហានឹងនរល្អគួរសមក្នុងគ្រួសារ និងថាមពលសុខមាលភាព ។ ប្រសិននៅលីវគេ​នឹងមាន​ស្នេហា ប្រសិន​រៀបការរួចអាចមានកូន​ឬកូនប្រសារ។

គ្រូឯម