សមត្ថភាពធំមួយក្នុងភាពជាអ្នកដឹកនាំគឺស្គាល់បញ្ហាមុនពេលក្លាយមកជាអាសន្ន

ជំនាញដោះស្រាយបញ្ហាជាជំនាញធំមួយ នាំ​គ្រប់ការងារទៅរកបរាជ័យ​ ឬលទ្ធផលល្អបាន។
ដំបូងបង្អស់ យើង​ត្រូវមាន​សមត្ថភាពក្នុងការ​

កំណត់បញ្ហាអទិភាព
ការមកដំណោះស្រាយអ្វីៗឆាប់ពេក ច្រើនតែមិនអាចស្រង់បញ្ហាបានពេញលេញទេ។ ផ្ទុយទៅវិញ មេដឹកនាំ​ចាំបាច់ត្រូវ ចេះ​វិនិយោគពេលវេលាស្វែងយល់និងកំណត់វិសាលភាពនៃបញ្ហាដើម្បីបង្កើតដំណោះស្រាយល្អ ៗ ដែលមិនមែន​លទ្ធផល​បានមក បន្តិច​ទៀតកើតមកវិញច្រំដែល។

គេត្រូវ​វិភាគបញ្ហា
មេដឹកនាំ​ត្រូវចេះ វាយតម្លៃកំរិតដែលបញ្ហា ឧទាហរណ៍ថា​បើទុកបន្ត វា​ជះឥទ្ធិពលដល់ផ្នែកណាទៀត? ការវិភាគ​គឺរកមើលលំអិត​ជាមួយ​សួរសំណួរថា តើនរណានរណាបង្ករ? មកពីអ្វី? កាលពីពេលណា? នៅកន្លែងណា?

ប្រើទិន្នន័យ
ទិន្នន័យផ្តល់នូវទស្សនវិស័យផ្អែកលើការពិត លើបញ្ហា ហើយអាចជួយកំណត់បញ្ហាបានត្រឹមត្រូវភាគរយច្រើន។ ស្វែងយល់ពីប្រភេទទិន្នន័យដែលមានតាមវិធីច្បាស់លាស់ធដែលអាចគាំទ្រទៅដល់​ដំណោះស្រាយ។

ការនិយាយតទល់
មេដឹកនាំ​ត្រូវចេះរបៀបនិយាយឱ្យចេញចម្លើយពិត! កុំនិយាយថា​ខ្ញុំហត់ណាស់​នៅចំពោះមុខការដោះស្រាយបញ្ហា! ចូរបណ្ដុះជំនាញទំនាក់ទំនងល្អ ៗ ដើម្បីឱ្យយើងអាចបញ្ជូនទិន្នន័យ​នៃបញ្ហាច្បាស់ដល់អ្នកពាក់ព័ន្ធសំខាន់ៗរហូតដល់វាត្រូវបានដោះស្រាយ។

តម្លាភាព

ភាពត្រឹមត្រូវមិនកុហក​បោកប្រាស់​លំអៀង​គឺជាអង្គសំខាន់នៃការប្រាស្រ័យទាក់ទងដើម្បីធានាបាននូវការយល់ដឹងអំពីបញ្ហាទាំងអស់ឈានដល់ដំណោះស្រាយ ព្រោះអ្នកត្រូវយល់ពីទស្សនៈនិងកង្វល់ផ្សេងៗជាមុនច្បាស់​សិន មុននឹងរើសបាននូវវិធីដោះស្រាយត្រឹមត្រូវ។ ពេលខ្លះវាអាចតម្រូវឱ្យសមាជិកក្រុមទទួលខុសត្រូវចំពោះការផ្តល់យោបល់ត្រឡប់ប្រកបដោយភាពស្មោះត្រង់ ។ ក្នុងនាមជាមេដឹកនាំ ចូរចាំថា មិនមែនគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្រួល ក្នុងការចែករំលែក ឬហ៊ាន បញ្ចេញ​មតិអវិជ្ជមានឬជំទាស់នោះទេ។

ត្រូវបើកចិត្តអោយទូលាយ
ការដោះស្រាយបញ្ហាមិនអាចធ្វើបានល្អទេប្រសិនបើអ្នកដឹកនាំមានការធុញទ្រាន់ ឬឱ្យតម្លៃស្ថានការណ៍ទាប។ អ្នកនាំ​តម្រូវ ឱ្យមាន​សមត្ថភាពដើម្បីវាយតម្លៃបញ្ហា និងបើកចំហដើម្បីទទួលយកហានិភ័យស្វែងរកវិធីសាស្រ្តដែលប្រសើរនិងថ្មីជាងបច្ចុប្បន្ន។ ការដោះស្រាយបញ្ហាត្រូវបានធ្វើឡើងយ៉ាងល្អបំផុតនៅពេលដែលមនុស្សជាច្រើនអាចចូលរួមចំណែកជាគំនិតនិងជំនាញ។

រៀនពីកំហុស
នៅពេលដែលបញ្ហាត្រូវបានរកឃើញនិងវិភាគរួចរាល់ត្រឹមត្រូវ ឈានដល់ដំណោះស្រាយ​លើកទីមួយ ការរៀនពីកំហុសគឺជាផ្នែកមួយនៃការលូតលាស់និងការអភិវឌ្ឍ។ កំហុសអាចផ្តល់នូវឱកាសនៃការរៀនសូត្រនិងធ្វើឱ្យប្រសើរឡើងនូវដំណើរការក៏ដូចជាវិធីសាស្រ្តរបស់រចនាសម្ព័នដឹកនាំក្នុងស្ថាប័នទាំងមូល ដរាបណាអ្នកពេញចិត្តនឹងចាត់វាថាជាឱកាសរៀន។

ស្រស់