ថៅកែហ្វេសប៊ុកកំពុងព្យាយាមប្រឆាំងវិធានការណ៍​របស់លោកត្រាំ
BREAKING NEWS
Search

ថៅកែហ្វេសប៊ុកកំពុងព្យាយាមប្រឆាំងវិធានការណ៍​របស់លោកត្រាំ

ថៅកែហ្វេសប៊ុកលោក Mark Zuckerbergនិយាយថាការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលអាមេរិក មិនមែនជាការត្រឹមត្រូវទេ។
នាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg បាននិយាយដូច្នេះ ខណៈការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានលេចឡើងក្រោយធ្វីតធើហ៊ាន​ឆែកនិងដំអក់Captionរបស់ខ្លួន។

ដោយនិយាយនៅថ្ងៃពុធ (២៧ ឧសភា) ថា Markអះអាងថា រាល់ការត្រួតពិនិត្យណាមួយ​របស់រដ្ឋ​លើវេទិកាណាមួយក្តីក្នុងបណ្តាញសង្គម នឹងមិនមែនជាការឆ្លុះបញ្ចាំងត្រឹមត្រូវទេសម្រាប់រដ្ឋាភិបាលដែលប្រជាធិបតេយ្យ។

លោក Zuckerberg មានប្រសាសន៍ថា“ ខ្ញុំត្រូវតែយល់ពីអ្វីដែលពួកគេពិតជាចង់ធ្វើប៉ុន្តែជាទូទៅខ្ញុំគិតថារដ្ឋាភិបាលជ្រើសរើសយកប្រព័ន្ធត្រួតពិនិត្យពីព្រោះពួកគេមានការព្រួយបារម្ភ” ។ បទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox News ។

Fox បានបញ្ចេញ​តែឃ្លីបខ្លីនៃបទសម្ភាសន៍ជាមួយMark ប៉ុណ្ណោះហើយបាននិយាយថា នឹងចាក់ផ្សាយពេញលេញ​នៅថ្ងៃព្រហស្បតិ៍។

លោកដូណាល់ត្រាំកំពុង​ចោទប្រកាន់បណ្តាញ​ធ្វីតធ័រថា កំពុង​បំផ្លាញសេរីភាពក្នុងការនិយាយដោយចំហរ​លើបណ្តាញនេះ ខណៈខ្លួនទទួលបានfact-check warning ដែលគេកំណត់ប្រើលើការសរសេរណាដែលត្រូវបានសង្ស័យថា កំពុង​បញ្ចេញ​ព័ត៌មានមិនពិត​លើបណ្តាញ​របស់គេ។
យោងតាមAPប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញការចោទប្រកាន់លើធ្វីតធ័រ​នេះ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីបានឆែកទាមទារការពិតសិនមុនបញ្ចេញ​អ្វីដែលគាត់សរសេរចេញក្រៅ។

នៅក្នុងទំព័រធ្វីតធើ ប្រធានាធិបតីបានអះអាងថា សន្លឹកឆ្នោតដែលបានផ្ញើតាមសំបុត្រឬតាមប្រៃសណីយ៍ត្រូវបានលួចបន្លំយ៉ាងខ្លាំង ហើយបានទាយថាប្រអប់សំបុត្រនឹងត្រូវគេប្លន់បានដដែលនៅក្នុងការ​បោះឆ្នោត។

ចម្រើនតារា
https://video.foxnews.com/v/6159905510001#sp=show-clips