BREAKING NEWS
Search

ជំនាញទីផ្សារឌីជីថល៖ សារៈសំខាន់នៃ Display Re-targeting Tools

ឧបករណ៍អនឡាញ Display Re targeting ជាទម្រង់នៃការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណេតដែលពេញនិយមក្នុងចំណោម​អ្នកទីផ្សារឌីជីថល(កម្រិតឯកទេស)។

Tools នេះ​ជួយរក្សាយីហោយើង ឱ្យនៅចំពោះមុខអ្នកទស្សនា បើទោះបីជាពួកគេ បានចាកចេញពីគេហទំព័ររបស់យើងហើយក្តី​​។ ​ឧបករណ៍នេះ ដំណើរការដោយបង្ហាញការផ្សាយឡើងវិញ ម្តងហើយ​ម្តងទៀត ដល់អតិថិជន​ទោះបី​នៅពេលពួកគេចូលមើលគេហទំព័រផ្សេងទៀតក្តី ឱ្យតែគេធ្លាប់ឃ្លីកចូលមើលយើង។

ឧបករណ៍ Display Re targeting tools នេះ ជាការផ្សាយពាណិជ្ជកម្មឡើងវិញច្រំដែលឱ្យយើង ហើយត្រូវបានគេកំណត់គោលដៅណាក៏ដោយ​ដែល​ធ្លាប់ចុះស្នាមចុចមើលយើង​កាលពីមុន។ ការផ្សាយ​សារចុះឡើងៗនេះ​ពិត​ជាមានប្រសិទ្ធិភាពសឹងមិនគួរឱ្យជឿ សម្រាប់ការនាំអតិថិជនត្រលប់ទៅគេហទំព័ររបស់យើង​ម្តងទៀត ដើម្បីធ្វើការទិញឬក្លាយជាអ្នកនាំមុខគេក្នុងការញៀនបង្កើនចរាចរឱ្យយើង។ ចុចអានអំពីDisplay Re targeting tools

១ ឧបករណ៍ទីមួយ​ឈ្មោះAdRoll

គឺជាប្រេនមួយដែលមានឈ្មោះល្បីបំផុត នៅក្នុងចំណោមការធ្វើទីផ្សារ​ផ្សាយយីហោ​អនឡាញ​បច្ចុប្បន្ននេះ​​ តាមរយៈសមត្ថភាព នៃទាក់ទាញ​អតិថិជនចូមកមើលឡើងវិញដែលកំពុងប្រើបដោយក្រុមហ៊ុនទីផ្សារ​ជាង ៣៥.០០០ នាក់។

វេទិកានេះក៏ផ្តល់លទ្ធភាពឱ្យអ្នកធ្វើទីផ្សារអនឡាញ ទទួលបានការផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មជាមួយ​ក្រុមហ៊ុនជាង៥០០ ផ្សេងៗគ្នា ដែលរួមមានបណ្តាញផ្សព្វផ្សាយសង្គមសំខាន់ៗជាច្រើនសម្រាប់ជំនួយបន្ថែមប្រសិនបើត្រូវការ។ ចុចមើល AdRoll

 

២ ឧបករណ៍ Editor

ជាឧបករណ៍ចម្រុះដែលប្រើជំនួយការបង្កើតគេហទំព័រឡើងវិញ ការស្វែងរកឡើងវិញនិងការបង្កើតការផ្សាយឡើងវិញដ៏រស់រវើក។ Tools ReTargeter មួយនេះ ជាវេទិកាសេវាកម្មដោយស្វ័យប្រវត្តិអាចបញ្ជូនរាល់យុទ្ធនាការទីផ្សារ​របស់យើង ទៅបង្ហាញ​ក្នុងក្រុមគណនេយ្យ​ដែល​ជំរុញឱ្យព័ត៌មាន ដំណើរការឡើងវិញ សង្កត់ធ្ងន់លើយីហោអេឡិចត្រូនិកណាដែលបានទទួលទិន្នន័យអតិថិជនចាប់ពីប្រមាណ​១៥០ នាក់ឡើង។ ក្រុមហ៊ុនលក់រាយលំដាប់កំពូល ៗ នៅលើពិភពលោក​ចូលចិត្ត​ផ្សាយ​គេហទំព័ររបស់គេដោយប្រើឧបករណ៍ Editor នេះ។

៣ ChoiceStream
បច្ចេកវិទ្យារបស់ ChoiceStream វិញ​ក៏ជាក្រុមអម្បូរ Re targetដែលអាចជួយផ្សាយ​ឡើងវិញដដែលៗ ដោយ​ដំណើរការតាម​ទិន្ន័យដែលចាប់យកពី​ទស្សនិកជនកាលគេចូលមកដំបូង។ ពិតជាToolsផ្សាយ​ច្រំដែល ដ៏មានប្រយោជន៍សំរាប់ម៉ាក។ អ្វីដែល ChoiceStream ពូកែប្រើបំផុត​គឺ ប្រើ​ព័ត៌មានចាស់នោះដើម្បីកំណត់គោលដៅការផ្សព្វផ្សាយឡើងវិញ​ដល់ទស្សនិកជនអោយបានត្រឹមត្រូវ ហើយដែលវាវិភាគ​ដឹងបានទៀតថា នឹងមានភាពល្អប្រសើរបែបណា? ជម្រុញភាពពាក់ព័ន្ធនៃការផ្សាយពាណិជ្ជកម្មយីហោយើង ទៅដល់គោលដៅប្រភេទណា?

ដោយសុភា

ប្រភព neilpatel

ចុចអាន តើ​បណ្តាញ linkedin គឺ​​ជា​អ្វី និង​មានសារៈប្រយោជន៍បែបណាខ្លះ?

ចុចអាន ជំនាញទីផ្សារឌីជីថល៖ ផ្សាយ​លើបណ្តាញសង្គមដោយមិនចាយលុយ boost