រៀបការបាន ២អាទិត្យទើបដឹងថាប្រពន្ធមិនមែនជាមនុស្សស្រី

អ៊ុយហ្កាន់ដា៖ យោងតាមសារព័ត៌មាន Daily Monitor ដែលជាគេហទំព័រព័ត៌មានរបស់ប្រទេសអ៊ុយហ្កាន់ដា បានឲ្យដឹងថា លោក Sheikh Mohammed Mutumba រស់នៅក្នុងស្រុក Kayunga បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះ Swabullah Nabukeera កាលពី ២ សប្តាហ៍មុន បន្ទាប់ពីពួកគេបានជួបគ្នានៅវិហារ Kyampisi Masjid Noor ក្នុងស្រុកនេះ។

ប្តីប្រពន្ធទាំង២មិនបានរួមមេត្រីនោះទេ បន្ទាប់ពីរៀបការរួច ដោយកូនក្រមុំអះអាងថា នាងកំពុងមានរដូវ។

លោក Mutumba ជាកូនកម្លោះបាននិយាយថា បន្ទាប់ពីភរិយាបានអះអាងបែបនេះ ខ្លួន មិនហ៊ានប៉ះពាល់នាងទេ និងបានអត់ធ្មត់រង់ចាំឱ្យនាងបានធូរស្បើយសិន។

ទោះយ៉ាងណារឿងរ៉ាវបានបែកការណ៍បន្ទាប់ពីនាង Nabukeera ជាប្រពន្ធក្លែងភេទបានចូលលួចសម្លៀកបំពាក់និងទូរទស្សន៍របស់អ្នកជិតខាង។

អ្នកជិតខាងបានរាយការណ៍ករណីនេះទៅឯស្ថានីយ៍ប៉ូលីសស្រុក Kayunga ដើម្បីចាប់ខ្លួនជនសង្ស័យ។

មន្រ្តីប៉ូលីស បាននិយាយថា នៅពេលដែលពួកគេបានរកឃើញលោក Nabukeera ជាប្រពន្ធក្លែងភេទនោះ លោកកំពុងយកខោអាវញាត់ក្នុងអាវទ្រនាប់ដើម្បីធ្វើឱ្យមានសុដន់។ តាមការស្រាវជ្រាវបន្ថែមបានរកឃើញថា ជនសង្ស័យមានប្រដាប់បន្តពូជជាបុរស។

ក្នុងអំឡុងពេលសួរចម្លើយលោក Nabukeera បានសារភាពថា ខ្លួនមានឈ្មោះពិតRichard Tumushabe អាយុ ២៧ឆ្នាំ ។ លោកបានបន្តថា លោករៀបការជាមួយលោក​ Mutumba ដើម្បីបោកយកលុយរបស់គាត់តែប៉ុណ្ណោះ។

រឿងរ៉ាវមិនឲ្យគួរជឿនេះ បានកើតឡើងនៅស្រុក Kayunga ប្រទេសអ៊ុយហ្កាន់ដា។ ពេលនេះបុរសក្លែងភេទ Richard Tumushabe ត្រូវបានតុលាការស្រុកកាត់ទោសជាប់ពន្ធនាគារ ៧ ឆ្នាំ ពីបទរំលោភសេចក្ដីទុកចិត្ត៕

 

ចុចអាន៖ ច្បាប់ទម្លាប់​ប្លែកៗ​ជុំវិញ​ពិភពលោកដែលយើងគួរយល់ដឹង!

 

ប្រែសម្រួល៖ សន្យា

ប្រភព៖ devdiscourse