ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​​ចម្រៀង​អាមេរិក Max Schneider ប្រាថ្នា​ជួប Jungkook ក្នុង​ការ​ប្រគំតន្ត្រី​នៅ​កូរ៉េ


តារា​ចម្រៀង​និង​តារា​សម្ដែង​ជនជាតិ​អាមេរិក​លោក Max Schneider បាន​ផុស​នៅ​ក្នុងបណ្ដាញ Twitter ថា​លោក​ពិត​ជា​ចង់​ជួប​តារា​ចម្រៀង​បុរស​កូរ៉េ Jungkook សមាជិក​ក្រុម BTS នៅ​ក្នុង​ការ​ប្រគំតន្ត្រី​របស់​លោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដើម​ឆ្នាំ​២០២០​នេះ។

លោក​ក៏​បាន​យក​វីដេអូ​របស់ Jungkook ទៅ​ផុស​ក្នុង​ប្រព័ន្ធ​សង្គម Twitter ដែល​តារា​កូរ៉េ​ស្រស់​សង្ហា​រូប​នោះ​បាន​ច្រៀង​កាល​ពី​ឆ្នាំ​២០១៧។ គួរ​បញ្ជាក់​ថា​លោក Max Schneider ដែលកើត​នៅ​ថ្ងៃ​ទី ២១​មិថុនា​ឆ្នាំ​១៩៩២ ​ក្នុង​ទី​ក្រុង​ញូវយ៉កសហរដ្ឋអាមេរិកគឺជា​តារា​ចម្រៀង អ្នក​និពន្ធ ម៉ូដែល​និង​ជា​អ្នក​រាំ​ផង​ដែរ។

 

ប្រែសម្រួល៖ សន ផានិត