BREAKING NEWS
Search

MCL 2020 ៖​ ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា និង ​ទ័ព សុទ្ធតែ​ឈ្នះ​ប្រចាំ​សប្ដាហ៍​ទី​៩ ​ដូចគ្នា​

ក្រុមបាល់ទាត់​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ក្រុម​វិសាខា និង​ក្រុម​សមាគម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) សុទ្ធតែ​រកបាន​ជ័យជម្នះ ទទួលបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​ប្រចាំ​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2020 (MCL 2020) កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ កក្កដា ​ឆ្នាំ​២០២០ នេះ​លើ​៣​ទីលាន​ផ្សេងគ្នា​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង របស់ខ្លួន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ ដែល​ធ្វើដំណើរ​ពី​ខេត្ត​សៀមរាប​។ ការប្រកួត​ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​តទៅ​នេះ​ក្រុម​ម្ចាស់ផ្ទះ​បំប៉ោង​សំណាញ់​បាន​២​គ្រាប់​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Araujo Pinheiro Pedro Augusto នៅ​នាទី​៧៨ និង​កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Jean Marie Privat នៅ​នាទី​៨២​។

​ចំណែក​ក្រុម​កងយោធពលខេមរភូមិន្ទ​វិញ​ បាន​យកឈ្នះ​លើ​ក្រុម​មកពី​ខេត្តសៀមរាប​មួយទៀត​ គឺ​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល​៣​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ខណៈ​ការប្រកួត​ចាប់ផ្ដើម​នៅ​ម៉ោង​៦​ល្ងាច​ដូចគ្នា​។ កីឡាករ រឿ​ម ចាន់​រឿន បា​នរក​គ្រាប់​បាល់​នាំមុខ​អោយទ័ព នៅ​នាទី​៦៩ ខណៈ​កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Ndoumene Yannick Francois រកបាន​គ្រាប់​បាល់​នៅ​នាទី​៧០ និង​កីឡាករ​វ័យក្មេង ណា​រ៉ុង កក្កដា រកបាន​គ្រាប់​បាល់​បន្ថែម​នៅ​នាទី​៧៣​។​

​ចំណែក​ប្រកួត​មួយទៀត​នៅ​កីឡដ្ឋាន Prince Stadium ម្តុំ​តំបន់​ហ្គ្រេ​ន​ភ្នំពេញ វិញ​ក្រុម​វិសាខា ដែលជា​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល​១០​ទល់​១​។ គ្រាប់​បាល់​ដ៏​លើសលប់​របស់​ក្រុម​ម្ចាស់ផ្ទះ​នេះ​គឺ​គ្រាប់​ទី​១​ជាការ​ធ្វើ​ប្រហែល​របស់​កីឡាករ Busayo Adekunjo Nojeem របស់​ក្រុម​អាស៊ី​អឺរ៉ុប ធ្វើអោយ​របូត​ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី​៧ ខណៈ​កីឡាករ កែវ សុខ​ផេង រកបាន​គ្រាប់​បាល់​៣​គ្រាប់​ដែរ​នៅ​នាទី​៣៤,៣៩ និង​៨២​។ កីឡាករ​ជនជាតិ​ក្រូ​អាត Mihaljevic Filip រកបាន​៣​គ្រាប់​ដូចគ្នា​នៅ​នាទី​៣៥,៥៥,៨៦ ខណៈ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន Mustafa Zazai រកបាន​គ្រាប់​បាល់​បន្ថែម​នៅ​នាទី​៥៩ កីឡាករ ង៉​យ ស្រ៊ី​ន នៅ​នាទី​៨៥ និង​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​នាទី​៩០+២​៕​
អត្ថបទ ៖ ម៉េង ហួរ​

សូមចុចអាន ៖ ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​ក្រុម​គ្រុឌ​ និង​ក្រុម​គ្រុឌ​រាជ ​ក្នុង​ខេត្ត​សៀមរាប




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114