លោក​ជំទាវ​ម៉ែន សំអន ​៖ ​សម្តេច​តេ​ជោ​ បាន​ប្រែក្លាយ​ពី​ប្រទេស​ ដែល​ពោរពេញ​ទៅ​ដោយ​សង្គ្រាម មក​ជា​ប្រទេស​ ដែល​មាន​ការ​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ

កំពង់ស្ពឺ ៖ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានប្រែក្លាយ​ពី​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​សង្គ្រាម មកជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​​លើ​គ្រប់​វិស័យ​ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា និង​ជំនឿ​សាសនា ក៏ត្រូវ​បាន​រស់​ឡើងវិញ​ផងដែរ ដែល អាចឱ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ធ្វើ​បុណ្យ​ទៅតាម​បំណង​ប្រាថ្នា​រៀងៗ​ខ្លួន ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា វត្ត​គន្ធ​បុ​ប្ភា​រាម ហៅ​វត្ត​អូ​គគី ស្ថិតក្នុង ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​​ព្រឹក​​​ថ្ងៃអាទិត្យ ៤​រោច ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្តេច​ទាំងពីរ​តែងតែ​មាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា។ សម្តេច​ទាំងពីរ ក៏​តែងតែបាន​គិតគូរ​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ថ្លែងបន្តថា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រែក្លាយ​ពី​ប្រទេស​ដែល​ពោរពេញ ទៅដោយ​សង្គ្រាម មកជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា និង​ជំនឿ​សាសនា ក៏ត្រូវ​បាន​រស់​ឡើងវិញ​ផងដែរ ដែ​ល​អាច​ឱ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ធ្វើ​បុណ្យ​ទៅតាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន ស្រប តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ថ្លៃថ្លា​នេះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះ​ធម្ម​វិ​រិ​យោ គង់ សារ៉ាត់ ព្រះចៅអធិការ​វត្ត​គន្ធ​បុប្ផារាម និង​អតីត​ព្រះចៅអធិការ​វត្ត​គ្រប់​ជំនាន់ និង​សូម​អរគុណ​ចំពោះ​លោក​ឧកញ៉ា​អ៊ូ ឆាយ និង​លោក​ភរិយា​លោក​ឧកញ៉ា ឃុន សៀ និង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ជុំវិញ​ខេត្ត​កំពង់​ស្ពឺ ដែល​បានរួម​សាមគ្គី គ្នា​ដោយបាន​ចលនា​កៀរគរ​ថវិកា​​​មក​ក​សាង​ព្រះវិហារ ដែល​មាន​បណ្តោយ ២៣​ម៉ែត្រ ទទឹង ១២​ម៉ែត្រ និង​កម្ពស់ ៩​ម៉ែត្រ និង​ដងទង់ ១​គូរ កម្ពស់ ២១​ម៉ែត្រ (​ចាប់ផ្ដើម​កសាង​ក្នុង​ឆ្នាំ​២០០៧ បាន​រួចរាល់​ជា​ស្ថាពរ​នៅ ឆ្នាំ​២០១ ៩ ចំណាយ​អស់​ថវិកា ៤៥៥.១៦៨$ បួន​រយ​ហាសិប​ប្រាំ​ពាន់ មួយរយ​ហុកសិប​ប្រាំបី​ដុល្លារ​សហរដ្ឋអាមេរិក ) ក្នុង​វត្ត​គន្ធ​បុប្ផារាម​ដូចដែល​យើងទាំងអស់គ្នា​បាន​និង​កំពុង​រៀបចំ​ពិធី​នាពេលនេះ។ កុសល និង​ផល​បុណ្យ ដែល​បានកើត​ចេញពី​ទឹកចិត្ត និង​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ ឧកញ៉ា លោកជំទាវ លោក លោកស្រី ពិតជា​បាន​ចារិក​ទុក​ក្នុង​កុសលធម៌​ទាំង​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ​នៃ​ម្លប់​បុណ្យ ព្រះពុទ្ធសាសនា ព្រោះ​បាន​បង្កើត​នូវ​វប្បធម៌​សន្តិភាព បើ​ផ្អែក​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​យើង​ឃើញថា ព្រះពុទ្ធ​បាន​បង្រៀន​ឱ្យ​បុគ្គល​គ្រប់ៗ​រូប​កសាង​នូវ​កុសល ធម៌​ដោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ហើយ​ត្រូវ​វៀរចាក​អំពើ​បាប​គឺ មិន​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​តាម​រូបភាព​ណាមួយ​ក៏ដោយ ត្រូវមាន​ការតាំង​ចិត្ត​ឱ្យ​ល្អ​ផូរផង់​ប្រកប ដោយ សន្តិ​គំនិត ត្រូវមាន​មេត្តា ករុណា មុទិតា និង​ឧបេក្ខា​នៅក្នុង​ចិត្តជា​និច្ច។ ព្រះពុទ្ធសាសនា​បាន​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​សីលធម៌​ថ្លៃថ្នូរ អាកប្បកិរិយា​ល្អ មាន​ព្រហ្ម​វិហារធម៌​ចំពោះ​គ្នា​ទៅវិញទៅមក​។ តាមរយៈ ការអប់រំ​នេះហើយ​ដែល​អាច​បញ្ចៀសបាន​នូវ​អំពើ​អសីលធម៌​នានា​ពី​ក្នុងសង្គម​មនុស្ស ជា​ហេតុ​ធ្វើឱ្យ​សង្គម​បង្កើតបាន​នូវ​វប្បធម៌​សន្តិភាព​ប្រកបដោយ​ភាពជឿជាក់​។​

នៅ​ខេត្តកំពង់ស្ពឺ នាពេលនេះ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ គួរឱ្យកត់សម្គាល់ ទាំង​ផ្នែក​អាណាចក្រ និង​ផ្នែក​ពុទ្ធចក្រ គឺមាន​ការរីកចម្រើន​ព្រមៗ​គ្នា ដោយ​គាំទ្រ និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក មិន អាច​ខ្វះ​ផ្នែក​ណាមួយ​បាន ឡើយ​។​

កម្មវិធី​បុណ្យ​នេះ​អាច​ប្រារព្ធ​ទៅបាន ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​ដែ ល មាន សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី បាន​រំដោះប្រទេស​កម្ពុជា​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បាន​ដឹកនាំ​ប្រ ទេ ស កម្ពុជា​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូចដែល​យើង​បានឃើញ​ទាំងអស់គ្នា​។ វា​ផ្ទុយ​កាលពី ៤០​ឆ្នាំមុន ដែល​ប្រជាជន​កម្ពុជា​បាន​រង​នូវ​ការឈឺចាប់ និរាស ព្រាត់ប្រាស​បងប្អូន ការកាប់សម្លាប់​ជនជាតិ​ឯង​។ សេរីភាព​ត្រូវ​លុបបំបាត់​មនោសញ្ចេតនា​ត្រូវ​កាត់ផ្ដាច់ ជំនឿ​សាសនា​ត្រូវ​ហាមឃាត់ គម្ពីរ​ធ ម៌​អាថ៌​ត្រូវ​បំផ្លាញ​ខ្ទេច ព្រះវិហារ​ត្រូវ​បិទទ្វារ និង​ក្លាយជា​មន្ទីរឃុំឃាំង ជា កន្លែង​ស​ម្រា ប់ ចិញ្ចឹមសត្វ ។​ល​។ ដោយ សារ គុណបុណ្យ​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ទាំងបី​គឺ សម្តេច អគ្គ​មហាធ ម្ម ពោធិ​សាល ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា យ ក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឥស្សរជន​ផ្សេ ង ទៀត​បាន​ក្រោកឈរឡើង​តស៊ូ និង​បូជា​នូវ​អ្វីៗ​គ្រប់បែប​ប​យ៉ាង ដើម្បី​រំដោះ ប្រ​ទេ ស ជាតិ និង​សាសនា ឱ្យ​រួច​ផុតពី​របប​ខ្មៅ​ងងឹត​នេះ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ គឺ​ក្រោម​ការអនុវត្ត​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​តេ​ជោ ហ៊ុន សែ ន បានដាក់​ចេញ​នូ​វិធានការ​ជាច្រើន​ក្នុង​កិច្ច​ធ្វើឱ្យ​ប្រសើរឡើង នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ហើយ​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ បាន​រស់​ឡើងវិញ​។ យើង​បាន​កសាង ប្រទេស​ពី​បាត ដៃ ទទេ ដោយ​ខិតខំ​ស្តារ​កសាងឡើង​វិញ​នូវ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា ផ្លូ វ ថ្នល់ ស្ពាន ផ្លូវអាកាស​ខ្វាត់ខ្វែង សំណង់​អគារ​ខ្ពស់ៗ ទំនប់ ប្រឡាយ សា លា រៀន មន្ទីរពេទ្យ ព្រះវិហារ ។​ល​។ រហូត​ទទួលបាន​នូវ​ការអភិវឌ្ឍ​គ្រ ប់​វិស័យ ដូចដែល​យើងទាំងអស់គ្នា​បានឃើញ​សព្វថ្ងៃនេះ​។​

កន្លងទៅនេះ សម្ដេច​តេ​ជោ ក៏បាន​ចុះមក​ជួប​សំណេះសំណាល​ជា មួយ​មន្ត្រីរាជការ កម្ម ករ កម្ម​ការ​រិ​នី នៅ​បណ្តា​រោងចក្រ​នៃ​ខេត្តកំពង់ស្ពឺ​ផងដែរ​។ ក្នុងជំនួប​នោះ សម្តេច​តេ​ជោ ក៏បាន​ដោះ​ស្រា យ នូវ​ការលំបាក​របស់​បងប្អូន​កម្មករ​និ​យោ​ជិ​ក​ដូចជា ការ​ដំឡើង​ប្រាក់ខែ ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មការិនី​ពេល​ឆ្លងទន្លេ ការខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ជាតិ គាំពារ​សង្គម តាមរយៈ ការបង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម ការបញ្ចុះ​តម្លៃ ទឹក ភ្លើង និង​ការ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​

កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​សមិទ្ធផល​ធំៗ ចំនួន​ដូចជា​
​សមិទ្ធផល​ទី ១ រាជរដ្ឋាភិបាល​បានចេញ អនុក្រឹត្យ​លេខ ១៩២​អនក្រ​.​បក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី​ការកែប្រែ​តម្លៃ​ឯកត្តា​សន្ទស្សន៍​បៀវត្ស មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ (​ពី ២០៤០ មក ២៥០០ ក្នុង​មួ​យស​ន្ទ​ស្សន៍​)​។​

សមិទ្ធផល​ទី ២៖ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ សម្ពោធ​បើក​ការដ្ឋាន សាងសង់​ផ្លូវ​ល្បឿន​លឿន (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) ប្រវែង​សរុប​១៩០.០១​គ​.​ម​ក្រោមរូបភាព សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ BOT) និង​ជំនួយឥតសំណង ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

សមិទ្ធផល​ទី ៣ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង ៨៤​គ​.​ម ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​២០០​លាន​ដុល្លារ ដែលមាន​ក្រុមហ៊ុន​ចំនួន​៧​ទទួលបាន​សិទ្ធិ​សាងសង់ និង​ប្រើប្រាស់​រយៈពេល​តែ​៨​ខែ​ប៉ុណ្ណោះ។​

សមិទ្ធផល​ទី ៤ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​អនុ​ម័ត្រ និង​គាំទ្រ​លើ ការ ស្នើសុំ វិនិយោគ របស់ ក្រុមហ៊ុន ចំនួន​៣​ទៅលើ វិស័យ រោងចក្រ ដែល មាន ទីតាំង ស្ថិតនៅ ក្នុង ខេត្ត កំពង់ស្ពឺ ចំនួន ៣​បន្ថែម ទៀត ដែល មាន ទំហំ ទឹកប្រាក់ សរុប ចំនួន​១០​លាន ដុល្លារ សហរដ្ឋអាមេរិក ដែល​អាច​ទាក់ទាញ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៣​ពាន់​នាក់ បន្ថែមទៀត។​

សមិទ្ធផល​ទី ៥ ព្រឹត្តិការណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តកំពង់ស្ពឺ​ផង ដែរ កីឡដ្ឋាន​ស្តង់​កំពង់ស្ពឺ ស្ថិតនៅ​ក្នុងភូមិ តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ក៏បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ​ដែរ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលជា​កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ​ណាហ្គា​វើ​ល (​ចំណាយ​ថវិកា​អស់ ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) សម្រាប់​ទទួល​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

តាមរយៈ សមិទ្ធិផល​ថ្មីៗ​ទាំងអស់​ខាងលើនេះ ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល បាន ធ្វើ​ឲ្យ​ទំនាក់ទំនង​មនុស្ស ផ្លូវ ទឹក ភ្លើង វិស័យ​អា ណា ចក្រ វិស័យ​ពុទ្ធចក្រ​នៅ​ទូទាំងប្រទេស​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ប្រទាក់ក្រឡា និង​បាន​ជួយ​ឲ្យ ប្រទេសជាតិ​មានកំណើត​សេដ្ឋកិច្ច​ខ្ពស់ និង​បាន​ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋា ភិ​បាល​ក្នុងការ​សាង និង​អភិវឌ្ឍន៍​ប្រទេស​ផងដែរ។

ឆ្លៀតឱកាស​នេះ អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​
(១) ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ និង​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន ឱ្យបាន​គង់ វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

(២)​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើ​សេ វា​សាធារណៈ​ឱ្យបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

(៣)​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការជួញដូរ ការផលិត​គ្រឿង ញៀន និង​ទប់ស្កាត់​នូវ​ការប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​ចូលរួម​ក្នុងការ​ថែរក្សា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

(៤)​ត្រូវ​ហ៊ាន​តស៊ូ​មតិ​ចំពោះ​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​តែងតែ​ញុះញង់ បំភ្លៃ​ការពិត បង្កើត​ចលាចល​ផ្សេងៗ តាមរយៈ ការធ្វើ​បាតុកម្ម កូដកម្ម និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ដែល​កើតចេញពី​ការបោះឆ្នោត​ស្របច្បាប់​៕ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114