យល់សប្តិឃើញស្វាយ ប្រផ្នូលវិជ្ជមាន​អំពី​ស្នេហា និងលុយកាក់

និមិត្តរូបផ្លែស្វាយក្នុងសុបិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានកូន លុយកាក់​ ព្រមទំាង​ការ​ទទួលបានចំណេះដឹងបន្ថែមនៅក្នុងជីវិត។

ដើមស្វាយវិញត្រូវបានគេចាត់ទុកថាជាការផ្សារភ្ជាប់ទៅនឹង “ សេចក្តីស្រឡាញ់” ។ ផ្លែឈើប្រភេទនេះ ត្រូវបានគេស្គាល់ថាជា“ ស្តេច” នៃផ្លែឈើទាំងអស់នៅក្នុងជីវិតមនុស្ស​​ដូច្នេះ  ប្រសិនយើងសុបិន្តឃើញវា គឺជាប្រផ្នូលល្អខ្លាំង។ អត្ថន័យ នៃពាក្យស្វាយគឺមកពីភាសាព័រទុយហ្គាល់ហៅថា “ ម៉ាហ្គាន” ។ ដើមស្វាយក្នុងក្តីសុបិន្តជាប្រផ្នូល​ភ្ជាប់​ទៅនឹងមនុស្សជាទីស្រលាញ់ហើយ​បើវាមាន ភាពផ្អែមល្ហែមទៀត ទោះ​ជាផ្អែម​ក្នុងសុបិន ក៏ជាប្រផ្នូល​បង្ហាញពីមនុស្សដែលមានចិត្តទន់ភ្លន់ណាម្នាក់ក្នុងជីវិត​ពិត​ នឹងចូលមកព្យាបាលបេះដូងយើង។
ប្រសិនបើលោជារសជាតិស្វាយមានភាពជូរចត់នៅក្នុងក្តីសុបិន្តនេះបង្ហាញពីពេលវេលាដ៏លំបាកក្នុងសេចក្តី​ស្នេហាទៅវិញ។

នៅពេលចាប់ផ្តើមមាន​ទំនាក់ទំនងថ្មី (មិនថាផ្លូវភេទឬការងារ) គ្រប់គ្នា​អាចមានឱកាសច្រើន ដែលយល់សប្តិឃើញ ផ្លែស្វាយបង្ហាញនៅក្នុងក្តីសុបិន្ត។

បើសុបិនឃើញ​ខ្លួនឯងកំពុងញ៉ាំផ្លែស្វាយដែលមានរសជាតិផ្អែមឆ្ងាញ់
ឬកំពុងចែកសាច់​ផ្លែស្វាយជាមួយអ្នកផ្សេងបង្ហាញថា អ្នកនឹងរកឃើញស្នេហាឆាប់ៗនេះព្រមទំាងធ្វើឱ្យ​អ្នកផងនឹកច្រណែនបាន។

នៅក្នុងប្រទេសឥណ្ឌា ផ្លែស្វាយបង្ហាញពីការសំរេចគោលដៅធំ។ នេះគឺដោយសារតែនៅក្នុងសាសនាហិណ្ឌូ ស្វាយត្រូវបានភ្ជាប់ទៅនឹង“ Ganesha” ដែលបង្ហាញពីការសំរេចផលបាន។

ការបរិភោគផ្លែស្វាយដ៏មានឱជារស ក្នុងក្តីសុបិន្តបង្ហាញ ថាទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះរឹងមាំ។

ចំពោះ​ក្តីសុបិន្តឃើញកាត់ចំណិតស្វាយប្រផ្នូលថា ការសំរេចផលមួយនឹង​កើត​ឡើង​តាមរយៈជំនួយពីអ្នកដទៃ។

សាច់ស្វាយខ្ចី តែ​ឆ្ងាញ់ក្នុងសុបិន បង្ហាញពីក្ដីស្រឡាញ់និងការស្កប់ចិត្តហើយក៏ជាប្រផ្នូលនៃការបញ្ចប់ទៅនូវឧបសគ្គនានា។

 

គ្រូឯម