BREAKING NEWS
Search

អស់អីអស់ទៅ! ដើរលេងសមុទ្រលើកនេះ Mew សុំប្រើពណ៌ផ្កាឈូកមួយឈុតធំតែម្ដង

ភ្ជាប់មកជាមួយនឹងស្នាមញញឹម តារាសម្ដែងថៃអ្នកនាង Mew Nittha បានបង្ហោះរូប៤សន្លឹក ស្របពេលនាងបានចំណាយពេលវេលាយ៉ាងមានក្ដីសុខ ក្នុងការដើរម្សាន្តសម្រាកលំហែរកាយនៅតាមឆ្នេរសមុទ្រ។ បើ​ទោះ​បី​មិនមានឃើញបញ្ចេញរូបស្វាមី ក៏ហ្វេនអាចស្មានដឹងហើយថាដំណើរកម្សាន្តនេះច្បាស់ជាមិនអវត្តមានស្វាមីបណ្ដូលចិត្តរបស់នាងនោះទេ។

ទៅលេងសមុទ្រលើកនេះ Mew បានបង្ហាញស្ទាយ៍តែងខ្លួនប្លែកពីរាល់ដង ជាពិសេសគឺពណ៌តែម្ដង។ ជាការពិតណាស់ តារាស្រីរាងតូចច្រឡឹងរូបនេះបានជ្រើសរើសសុទ្ធតែពណ៌ផ្កាឈូក មិនថាសំពត់អាវ សម្ភារៈ​ស​ម្រា​ប់​អង្គុយ មិនលើកលែងសូម្បីតែឆ័ត្របាំងថ្ងៃ ធ្វើឲ្យបរិយាកាសនៅទីនោះប្រៀបដូចជាពិភពលោកពណ៌ផ្កាឈូក។

មានអី ប្លែកម្យ៉ាងដែរ! ព្រោះភាគច្រើនផ្កាឈូក គឺជាពណ៌សំណព្វចិត្តទៅហើយ សម្រាប់ស្រ្តីភាគច្រើន ហើយក្នុងនោះក៏មាន Mew ផងដែរ។ ពេលស្លៀកពាក់ពណ៌នេះ Mew កាន់តែស្រស់ស្អាត នឹងមើលទៅលេច​ធ្លោ​ស្រ​ស់​​ស្រាយមួយកម្រិតទៀត ៕

ចុចអាន៖ម្ដាយរបស់ Taew នៅមិនទាន់​អាចកាត់ចិត្តបាន ដែលស្វាមី​ត្រូវបែកទៅ​ទាំងមិនទាន់​អស់អាល័យ

ចុចអាន៖ អ្នកលេងហ្គីតាសង្ហាមធ្យម ងំអ្នកច្រៀងលេងទឹកមុខឃ្យូត កាយវិការរាំក៏បានទៀត

អត្ថបទផ្ដល់ដោយ៖ poraman