ប្រជាជនម៉ិកសុិកភាគច្រើនមានៈមិនការពារខ្លួនពីកូវីដ ដោយសារតែភាពទ័លក្រីក្រ

រដ្ឋាភិបាលសហព័ន្ធម៉ិកស៊ិក បានចេញសេចក្តីប្រកាសឱ្យផ្អាក នូវរាល់សកម្មភាពណា ដែលមិនចាំបាច់ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះតែម្តង។

រដ្ឋដែលមានប្រជាជនច្រើននៅម៉ិកស៊ិក និងដែលមានព្រំប្រទល់ជាប់ជាមួយ​រដ្ឋធានីធំទាំងបីបានដាក់ចេញនូវវិធានការណ៍រឹតត្បិតរួចហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែប្រជាជន ម៉ិកស៊ិកនៅតែបន្ត មិនរវល់។

អភិបាលខេត្ត Puebla លោក Miguel Barbosa បានព្រមានអំពីហានិភ័យនៃការឆ្លងវីរុសនេះដោយនិយាយថា ប្រជាជនភាគច្រើនមានៈ ដោយសារតែភាពទ័លក្រីក្រ។

ប្រធានាធិបតី Andres Manuel Lopez Obrador បានទទួលការរិះគន់ផងដែរ ចំពោះការមិនចាត់វិធានការប្រឆាំង មេរោគឱ្យបានគ្រប់គ្រាន់។ តួលេខចុងក្រោយនៃ​ការឆ្លងនៅមុិកសុិក​គឺមាន​ចំនួន ៤៧៥ នាក់ អ្នកស្លាប់ ៥ នាក់នឹង​បានជាសះវិញ ៤ នាក់។

មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក បានធ្វើពិធីជួបជុំដ៏ធំមួយ ដោយឱបនិងថើបអ្នកគាំទ្ររបស់គាត់ លោកបានរងការចោទប្រកាន់ថា បានបង្អាក់ការសង្គ្រោះពលរដ្ឋពីករណីគំរាមកំហែងនៃជំងឺផ្លូវដង្ហើមដែលឆ្លងរាតត្បាត ហើយអ្នកជំនាញខាងសុខភាពបានព្រមានថា វិធីសាស្រ្តរបស់រដ្ឋាភិបាលម៉ិកស៊ិក មិនគ្រប់គ្រាន់ទាល់តែសោះ ក្នុងការឆ្លើយតបទៅនឹងវីរុសដែលបានឆ្លងមនុស្សជាង ៤០០.០០០ នាក់និងបានសម្លាប់មនុស្សជាង ១៧,០០០ នាក់នៅទូទាំងពិភពលោក។

ខណៈដែល នៅតាមព្រំដែនខ្លួនជាមួយអាមេរិក​ត្រូវរឹតបន្តឹង ដើម្បីគ្រប់គ្រងជំងឺឆ្លង លោក Lopez Obrador បានបន្តអះអាងថា វិធានការបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចម៉ិកស៊ិក។

ដោយសំដៅទៅលើមនុស្សរាប់លាននាក់ដែលធ្វើការក្រៅផ្លូវការនិងរស់នៅដោយទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃលោកសង្កត់ធ្ងន់ថាប្រជាជនម៉ិកស៊ិករាប់លាននាក់ដែលរស់នៅពឹងលើការ​រកបានមួយថ្ងៃទប់មួយថ្ងៃនិងមានបញ្ហា​មុនការឆ្លងកូវីដទៅទៀត។(Aljazeera)

ផលិតផលក្នុងស្រុកសរុបរបស់ម៉ិកស៊ិកបានធ្លាក់ចុះ ០,១ ភាគរយកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលលោកLopez Obrador ចូលកាន់តំណែងជាប្រធានាធិបតី  ហើយប្រាក់ប៉េសូរបស់ ម៉ិកស៊ិកូបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងសប្តាហ៍នេះ។

ទោះបីជាមានការឆ្លើយតបយឺតរបស់លោក Obrador ក៏ដោយ ក៏បណ្តា​ទីក្រុងនិងទីប្រជុំជននានាទូទាំងប្រទេសម៉ិកស៊ិក កាន់តែស្ងប់ស្ងាត់ទៅ ៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះហើយអ្នកសង្កេតការណ៍បាននិយាយថា វាភាគច្រើនដោយសារតែសកម្មភាពរបស់អជ្ញាធរក្នុងតំបន់។

ស្រស់