ព័ត៍មានទាន់​ហេតុការណ៏
Search

ពោះទទេ ញាំទឹកដោះគោបានអត់?

ឆ្លើយខ្លី៖ អត់ទេ! កុំញាំឱ្យសោះណា៎ ត្រូវមានអ្វីក្នុងពោះសិនអូខេ?

វេជ្ជបណ្ឌិត Henrry Sehwsiwnz នៃវិទ្យាស្ថាន សុវត្ថិភាពអាហារ ទូន្មានតាម foodndtv ​ថា ការទទួលទានទឹក​ដោះគោ គ្រប់ប្រភេទ មុនក្រពះមាន​អាហារ​ជាទ្រនាប់សិននោះ អាចបង្កឱ្យដំ​ណើរការរំលាយអាហារថម​ថយសកម្មភាពបាន។

ប្រការនេះ​ជាឬសគល់នៃបញ្ហាក្រពះសម្រាប់យើងបានណា៎!

អ៊ីចឹង? តើគ្រប់គ្នា​គួរហូបទឹកដោះគោនៅពេលណា?
តាមប្រពៃណីយូរមកហើយ​របស់ អឺរ៉ុបនិងឥណ្ឌា ទឹកដោះគោស្រស់ដើរតួនាទី​សំខាន់ណាស់ក្នុងថ្ងៃនិមួយៗ ពិសេសពេលព្រឹកឡើងតែម្តង​។ ជាតិ lactose និងវីតាមីនជាច្រើនមុខ​ក្នុងទឹកដោះគោមួយកែវនៅពេលព្រឹកអាច​ធានាបាននូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមចាំបាច់ជាច្រើន​សម្រាប់រាងកាយមិនថាវ័យណាក្តី។

ស្អាតជារៀងរាល់ថ្ងៃជាមួយទឹកដោះគោគ្មានជាតិស្ករ

ទោះយ៉ាងណា ទឹកដោះគោគ្រប់ប្រភេទ មិនមែនជាអាហារដំបូងដ៏ល្អនោះទេ។ ទឹកក្រូចឆ្មាឬទឹកប៉ោមគឺជាជម្រើសល្អជាង មុនអាហារ​ទំាង​ឡាយ។

ដើម្បីចាប់ផ្តើមថ្ងៃថ្មីពេញដោយ​សកម្មភាពនិងការគិត​ស្រលះល្អ នៃខួរក្បាល ទឹកផ្លែឈើអាចនាំមុខ ព្រឹកព្រលឹមមុនអាហារ​ដទៃបាន ទើបបន្ទាប់មក​អាចបន្ថែមទឹកដោះគោនៅក្នុង គ្រាប់ធញ្ញជាតិស្ងួត ឬលេបជាភេសជ្ជៈ បានក្រោយអាហារ។

ទឹកដោះគោត្បិតតែរាវ​តែវាមិនងាយរំលាយទេ ។
ទឹកដោះគោមានជាតិ​​កាល់ស្យូមដែល​អាច​ប្រែទៅជាអំបិលជួយ​កាត់បន្ថយជាតិអាស៊ីត តែវាក៏មានជាតិហ្គាស​ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និង​របបអាហារប្រចាំថ្ងៃដទៃទៀត។

សាយ​ ពេជ្រ