ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ​វង្ស វង្ស​វ​ឌ្ឍ​នា ចូលរួម​សម្ពោធ​អាហារដ្ឋាន​ជប៉ុន​មួយ​គួរ​អោយភ្ញាក់ផ្អើល

ភ្នំពេញ ​៖​ លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបង្ហាញ​វត្តមាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ហាង​អាហារ​ដ្ឋា​ន​លក់​ម្ហូប​របស់​ជប៉ុន​មួយ​មានឈ្មោះ Hikaru កា លពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ដែល​វត្តមាន​នេះ​បានធ្វើអោយ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នកចូលរួម​ជាពិសេស​ក្រុម​អ្នកដំណើរ​តែម្តង​។

​លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជាក់ថា ហេតុផល​ដែល​លោក​បង្ហាញខ្លួន​នៅក្នុង​ពិធី​សម្ពោធ​ហាង​ស្ថិតនៅ ផ្ទះ​លេខ 240 ផ្លូវ 322 ខាងក្រោយ​ហាង​សំលៀកបំពាក់ ហ្សា​ដូ ជិត​ទូរទស្សន៍​អប្សរា​ថា ជា​លើក​ទី​១​ហើយ ដែល​លោក​ត្រូវបាន​អញ្ជើញ​អោយធ្វើជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បើកសម្ពោធ​ហាង​លក់​ម្ហូប​ច្នៃ​ពី​សាច់គោ​ដ៏​ល្បី​របស់​ជប៉ុន​។ ហេតុផល​ដែល​លោក​ទទួល​សំណើ​​ក្នុង​ពិធី​នេះ គឺ​ដោយសារតែ​លោក​ក៏​មាន​ចំណូលចិត្ត​លើ​ហាង​សាច់​គោ​ ​ប្រទេស ជប៉ុន ស្របគ្នា​ដែល​ក្នុង​ពិធី​នោះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​អគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ជាច្រើន​ទៀត ដែល​លោក​យល់ថា សុទ្ធតែ​ជា​មិត្ត​ភក្ដិ និង​ជា​អ្នក​រួម​ការងារ​។ ក្នុងនោះ​ហេតុផល​ចង់​ភ្លក់​សាច់គោ​ដ៏​ល្បី​របស់​ជប៉ុន ដែល​យកមក​លក់​ជា​ផ្លូវការ​ក្នុង​ហាង Hikaru ក៏​ជំ​រុញអោយ​លោក​ត្រូវតែ​មក​ផងដែរ​។

លោក​បន្តថា គឺជា​រឿង​ប្រសើរ​ណាស់ ដែល​អ្នកជំនួញ​ជប៉ុន​ប្រកាស​បើក​អាហារដ្ឋាន​នៅ​កម្ពុជា ដើម្បីអោយ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​ទទួលទាន​សាច់គោ​ពូជ​របស់​ជប៉ុន ដែល​អ្នកណា​ក៏​ជាប់ចិត្ត ហើយ​មិនចាំបាច់​ធ្វើដំណើរ​ទទួល​ដល់​ជប៉ុន​នោះ។

តំណាង​ភោជនីយដ្ឋាន​ជប៉ុន Hikaru បញ្ជាក់​ថា មុខម្ហូប​នៅក្នុង​ហាង​នេះ គឺ​សាច់គោ​ល្បីល្បាញ​ប្រចាំ​ប្រទេស​ជប៉ុន ដោយនៅ​ជប៉ុន​ហាង Hikaru នៅក្នុង​ទីក្រុង​តូ​ក្យូ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ លើ​ផ្នែក​មុខ​របប​។ ក្នុង​ហាង​នេះ ក៏​នឹង​ផ្គត់ផ្គង់​អាហារ​ជប៉ុន​ផ្សេងទៀត ក្នុង​ហាង Hikaru ដែល​ទើប​បើក​ក្ដៅៗ​នៅ​កម្ពុជា​ផងដែរ។ តំណាង​អាជីវកម្ម​បញ្ជាក់​ថា ក្នុងពេល​ដី​ខ្លី​សាខា​បន្តបន្ទាប់ នៅ​តំបន់​ផ្សេងទៀត​នៅ​ភ្នំពេញ និង​នៅ​បណ្ដា​ខេត្ត​ផងដែរ ដើម្បី​ពង្រីក​យីហោ ក្នុងពេល​ខាងមុខ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114