ក្រសួងព័ត៌មានប្រកាសលុបអាជ្ញាប័ណ្ណការផ្សាយរបស់​ TVFB

​អាជ្ញាប័ណ្ណការ​ផ្សាយរបស់​​រគេហទំព័រព័ត៌មាន​ TVFB  និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ TVFB ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ប្រកាស​លុបចោល​ហើយ​នៅ​ថ្ងៃ​ទី​ ៨ ខែមេសា ឆ្នាំ​២០២០។ នេះបើតាម​​សេចក្តីប្រកាស​មួយ​ច្បាប់​ ដែល​គេហទំព័រកម្ពុជា​ទទួល​បាន​នៅមុន​នេះបន្តិច​។ ការ​ប្រកាស​លុប​ចោ​ល​នេះ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី អគ្គនាយកគេហទំព័រនេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ញុះញង់​លើ​បណ្តាញ​សង្គម Facebook ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​តាម​មាត្រា​ទី​៤៩៥។

អានលំអិត៖