ក្រសួងសាធារណការ ប្រកាស​ពន្យាពេល​ផ្ទេរកម្មសិទ្ធិយានយន្ត​ ដោយរកម្ចាស់ដើមមិនឃើញ
BREAKING NEWS
Search

ក្រសួងសាធារណការ ប្រកាស​ពន្យាពេល​ផ្ទេរកម្មសិទ្ធិយានយន្ត​ ដោយរកម្ចាស់ដើមមិនឃើញ

ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន​បាន​​ប្រកាសពន្យាពេល​ផ្ទេរកម្មសិទ្ធយានយន្ត​ ដោយរក​​ម្ចាស់​ដើម​មិន​ឃើញ​​ រហូត​ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០​។ នេះបើតា​ម​យោងតាមប្រសាសន៍​ លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈបណ្តាញសង្គម Telegram មុន​នេះ។

លោកស្រី​បាន​សរសេរថា ដោយមើលឃើញថា បងប្អូនជាច្រើនមកធ្វើការផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញ ដូចនេះសម្រេចពន្យាពេលអនុវត្តនីតិវិធីនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (នាយកដ្ឋានកំពុងរៀបចំសេចក្តីជូនដំណឹងផ្លូវការ ដើម្បីធ្វើការផ្សព្វផ្សាយ)។ ដូចនេះ សូមឯកឧត្តម លោក លោកស្រី នៅតែបន្តទទួលនូវពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តពីបងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន កាលពីពេល​ថ្មី​ៗ​នេះបាន​ធ្វើ​ការ​បញ្ជាក់ និង​ក្រើន​រំឮក​ជាថ្មីម្តងទៀត ពី​សេចក្តី​ណែនាំ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋ​ដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ប៉ុន្តែ​ពេល​នេះ​បានពន្យាដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០។

អត្ថបទ៖ ជលសា

ចុចអាន៖ មក​​ដឹង​​តម្លៃ​​ពន្ធ​ប្រថាប់​ត្រា​ ៤% ​និង​តម្លៃ​សេវា​សាធារណ ពេល​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត