ក្រសួងសុខាភិបាល​ព្រមាន​​គណនី​ហ្វេ​ស​ប៊ុ​កដែលផ្សាយ​លក់​ឱសថ​ជំនួយ​ផ្លូវ​ភេទ

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ​តឹង​រឹង​ចំពោះ​ម្ចាស់​គណនី​ហ្វេស​ប៊ុ​ក ឈ្មោះ «​សុខភាព​បុរស​»​ដែលវផ្សាយ​លក់​ផលិតផល​ជំនួយ​ផ្លូវ​ភេទ​បុរស ​និង​ស្រោមអនាម័យ​។

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​ថា​«​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ​មាន​ករណី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សុខភាព​បុរស​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ជំនួយ​ផ្លូវ​ភេទ​បុរស​ និង​ស្រោមអនាម័យ​ គ្មាន​ចុះបញ្ជី​ការ​និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ ព្រមទាំង​បាន​ផ្សព្វ​ផ្សាយ​ពាក្យ​កុហក​បោកប្រាស់​និង​បំផ្លើស​ហួស​ពី​ការពិត​ គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូច​ជា ធំ​វែង​រឹង​រួមភេទ​បាន​យូរ​»​។

​ក្រសួងសុខាភិបាល​បាន​បន្ត​ថា ​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស​និង​ឈាន​រហូតដល់​បាត់បង់​ជីវិត​ដោយសារ​ការ​គាំងបេះដូង ​ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ជឿ​លើ​ការ​ផ្សព្វផ្សាយ​ឃោសនា​ភូត​កុហក​បោកប្រាស់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ​របស់​គណនេយ្យ​ខាងលើ​ នឹង​ឈប់​ប្រើប្រាស់​ផលិតផល​ទាំង​៤​រួមមាន​១.VIGA 50000 STRONG ២.MINI LOVE៣.XUN Z.lam ៤.0 Lo HA FOR GOD FerForma​ជា​បន្ត​ទៀត​។

​ជា​មួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ត្រូវ​បញ្ឈប់​ការ​នាំចូល​ផ្សព្វផ្សាយ​លក់​ឬ​ចែកចាយ​ផលិតផល​ទាំង​៤​គ្មាន​បញ្ជិកា​និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​នេះ ​ជាបន្ទាន់​ហើយ ក្រសួងសុខាភិបាល​នឹង​ព្រមាន​ចាត់វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ប៊ុ​ក ឈ្មោះ «​សុខភាព​បុរស​»​ដែល​នាំចូល​ផ្សព្វផ្សាយ​លក់​ឬ​ចែកចាយ​ផលិតផល​ជំនួយ​ផ្លូវ​ភេទ​បុរស​និង​ស្រោមអនាម័យ​ គ្មាន​លេខ​បញ្ជិកា​និង​គ្មាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ខាង​លើ​នេះ​ ទៅតាម​ច្បាប់​ស្តី​ការគ្រប់គ្រង​ឱសថ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​ ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ ឃើញ​ជន​ណា​កំពុង​លក់​ផលិតផល​គ្មាន​លេខ​បញ្ជិកា​ទាំងអស់​ខាង​លើ​នេះ ​សូម​បងប្អូន​ប្រញាប់​ផ្ដល់​ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ​ចំណីអាហារ​បរិក្ខារ​ពេទ្យ​និង​គ្រឿងសម្អាង​៕
អត្ថបទ៖ ​សំអឿន
សូមចុចអាន៖