ជំនាញទាំង ៩ដែលចាំបាច់ខ្លាំង សម្រាប់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ
BREAKING NEWS
Search

ជំនាញទាំង ៩ដែលចាំបាច់ខ្លាំង សម្រាប់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ

ជំនាញវិភាគមានសារៈសំខាន់ណាស់ នៅពេលអ្នកណាម្នាក់ចង់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ តែក៏មាន​គុណលក្ខណៈជាច្រើនទៀត ដែលនិយោជិក ម្ចាស់ក្រុមហ៊ុននានា​ ស្វែងរកនៅក្នុងពេលរើស​យកអ្នកវិភាគហិរញ្ញវត្ថុណាម្នាក់មកជួយ​ពួកគេ។

ជំនាញប៉ុន្មានខាងក្រោមនេះ សែនចាំបាច់៖

១ ជំនាញស្រាវជ្រាវ
ការស្រាវជ្រាវគឺជាផ្នែកសំខាន់បំផុតនៃការងារវិភាគ ព្រោះស្រាវជ្រាវសិនទើបវិភាគចេញ។ ចង់វិភាគ​លុយក្រុមហ៊ុនណាមួយ លុះត្រាតែមានទិន្នន័យត្រឹមត្រូវ ដែលទាមទារឱ្យមានការយល់ដឹងច្បាស់លាស់ អំពីសេណារីយ៉ូលំហូរលុយ បន្ទាប់មកចុះបញ្ជីសំណួរដែលត្រូវការទាំងអស់ ហើយចុងក្រោយស្វែងរកចម្លើយ។ ដូច្នេះគេត្រូវប្រុងប្រយ័ត្ន និងមានធនធានគ្រប់ ធានា​ថាការ​ស្រាវជ្រាវ​ដំណើរការ​បានល្អ។

២ ជំនាញ​វិភាគ

ជំនាញវិភាគមានន័យថា ការបង្ហាញពីការគិតឡូជីខល លើការប្រមូលទិន្នន័យពីការស្រាវជ្រាវ ។ ទោះយ៉ាងណាក៏ដោយ ជំនាញវិភាគ មិនអាចត្រូវបានរៀនដោយការអានសៀវភៅទេ ប៉ុន្តែត្រូវតែទទួលបានតាមរយៈបទពិសោធន៍ជាក់លាក់ និងមូលដ្ឋាន​គ្រឹះរឹងមាំ។ អ្នកវិភាគ ត្រូវចេះមូលដ្ឋានទិន្នន័យពូកែ ជួយក្នុងការប្រៀបធៀបទិន្នន័យនិងធ្វើបទបង្ហាញដល់ម្ចាស់ក្រុមហ៊ុន។

៣ ចេះជំនាញបច្ចេកទេស
សម្រាប់អ្នកវិភាគហិរញ្ញវត្ថុ ជំនាញបច្ចេកទេសកុំព្យូទ័រ កាន់តែចាំបាច់។ ក្រុមហ៊ុនជាច្រើនកំពុងសំឡឹងមើលបេក្ខជនណា ដែលមានចំណេះដឹងអំពីភាសាសំណួរយ៉ាងរឹងមាំនិងគ្រប់គ្រងទិន្នន័យជាមួយកម្មវិធី​កុំព្យួទ័រជាច្រើនប្រភេទ ដូចជា Python, SAS និង R ជំនាញកម្មវិធី MS Excel និង MS PowerPoint គឺជាកត្តាចាំបាច់។

៤ ពហុកម្មវិធីគណនេយ្យភាព

សព្វថ្ងៃក្រុមហ៊ុនប្រើ MS Excel សម្រាប់តែតម្លៃភាគហ៊ុន​ ខណៈពេលដែលសម្រាប់មូលបត្រស្មុគស្មាញផ្សេងទៀតដូចជាការប្តូរឥណទានលំនាំដើម និងឧបករណ៍ដែលមានប្រាក់ចំណូលថេរត្រូវបានគេប្រើឧបករណ៍វិភាគផ្សេងៗ ដែលពាក់ព័ន្ធនឹងចំនួនទិន្នន័យច្រើន ដូច្នេះ​យើងចាំបាច់ត្រូវចេះ។

៥ ជំនាញគណិតសាស្ត្រ
ការងាររបស់អ្នកវិភាគហិរញ្ញវត្ថុ ត្រូវបានផ្តោតជាចម្បងទៅលើការបំបែកចំនួន។ ទោះយ៉ាងណាកម្រិតនៃភាពស្មុគស្មាញទាមទារជំនាញលេខនិងក្បួនច្បាស់។ ការ​ប្រើវិធីសាស្រ្តផ្សេងៗដូចជា DCF និងការប្រៀបធៀបទីផ្សារ ការប្តូរលំនាំដើមឥណទាន(CDS) ដែលពាក់ព័ន្ធនឹងរូបមន្តនិងគណិតវិទ្យាស្មុគស្មាញ ត្រូវការចាំបាច់។

៦ ជំនាញទន់
ទីបំផុតអ្នកវិភាគនៅតែ​ត្រូវការទទួលខុសត្រូវ ខ្ពស់លើលទ្ធផល​ការងារខ្លួន ដែលដូចជំនាញផ្សេងៗដែរបើអ្នកគ្មាន ​Soft Skillនឹងលំបាកជោគជ័យ​ហើយ។ គ្រប់គ្នាមិនអាចធ្វើការតែម្នាក់់ឯងទេ គឺត្រូវការដឹកនាំក្រុមវិភាគវ័យក្មេង និងបង្កើតបរិយាកាសមិត្តភាព វប្បធម៌សហការគ្នា។ ​Soft Skillបង្កើនការគ្រប់គ្រងនិងទំនាក់ទំនងការងារ​ប្រកបដោយប្រសិទ្ធភាពដែលអាចជំរុញអ្នកដទៃឱ្យដើរក្នុងទិសដៅត្រឹមត្រូវ។

៧ ជំនាញសម្រេចចិត្ត

ឧស្សាហកម្មហិរញ្ញវត្ថុកំពុងតែវិវឌ្ឍន៍ឥតឈប់ឈរ ដែលមានន័យថាអ្នកវិភាគហិរញ្ញវត្ថុក៏ត្រូវរក្សាល្បឿនខ្លាំង និងទទួលបានព័ត៌មានគ្រប់ពេលវេលាផងដែរ។ អ្នកវិភាគហិរញ្ញវត្ថុល្អម្នាក់ គួរតែអាចធ្វើការសម្រេចចិត្តបានល្អ​ដើម្បីឱ្យអតិថិជនស្វែងរកបាននូវការសន្និដ្ឋានសរុបត្រឹមត្រូវស្វែងយល់បានពីភាពស្មុគស្មាញនៃគំរូអាជីវកម្មឈានដល់ រកដំណោះស្រាយពីបញ្ហាពន្ធ។ ល។

៨ ជំនាញរបាយការណ៍

ជាការពិតការយកចិត្តទុកដាក់លើព័ត៌មានលម្អិតមិនត្រឹមតែត្រូវបានកំណត់ចំពោះលេខប៉ុណ្ណោះទេប៉ុន្តែវាក៏ទាក់ទងនឹងទ្រង់ទ្រាយនិងរបៀបសរសេរផងដែរ។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់អតិថិជនវិស័យធនាគារនិការវិនិយោគធំៗ ដែលមានលក្ខណៈជាក់លាក់អំពីប្រភេទនៃទម្រង់ដែលពួកគេចង់បាន។

៩ គ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាត្រូវបានកំណត់ថា ជាសមត្ថភាពពិសេសរបស់មនុស្សម្នាក់ៗមិនថាស្ថិតក្នុងទទួលខុសត្រូវកម្រិតណាក្តី ចំណែកខាងវិភាគហិរញ្ញវត្ថុនេះវិញទៀត មិនអាចយឺតយ៉ាវហួសកាលបិរច្ឆេទឡើយ។ បើរបាយការណ៍អ្នកល្អ តែចេញមកយឺត​តើបានការអ្វី? ការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងចំណោម ជំនាញធំៗលើលោក

ខិតខំឡើងនេះ​ជាវិជ្ជាជីវៈមួយយ៉ាងមាន​តម្លៃក្នុងពិភពលោកទៅអនាគតដែលមាន​កម្រៃមហាសាល។

ឡាហ្សូលី

ចុចអាន កំហុសក្នុងអាជីវកម្មក្មេងខ្ចី​​ ជះឥទ្ធិពលដល់​សហគ្រិនភាពដំបូង

ចុចអាន ចំណេះដឹងធំៗអំពីលុយ​ដែលសាលាមិនដែលបង្រៀន