រដ្ឋម៉ុងហ្គោលីចាត់វិធានការរហ័សតំាងតែពីខែមករា មកទល់ពេលនេះនៅតែមាន​ឆ្លង១១ករណី

យោងតាម ChannelNewsAsia ប្រទេសម៉ុងហ្គោលី បានចេញសកម្មរហ័សរហួន ដោយបិទសាលារៀនតំាងពីខែមករា​ក្រោយ​ការ​រាតត្បាតនៅវូហាន។

នៅមុនករណីទី ១ នៃការឆ្លងមេរោគកូវីដ១៩ ​ដែលត្រូវបានគេរាយការណ៍ថាមាន​នៅក្នុងប្រទេសម៉ុងហ្គោលីកាលពីថ្ងៃទី ១០ ខែមីនា ក្រៅពីបិទស្ថាប័នអប់រំទាំងអស់តំាង​ពីថ្ងៃទី ២៧ ខែមករានិងដាក់កម្រិតលើការធ្វើដំណើរអន្តរជាតិ នៅថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០ រដ្ឋាភិបាលម៉ុងហ្គោលីក៏បានប្រកាសអាសន្ននិងបិទប្រទេស។ កាលណោះមិនទាន់មាន​មួយករណីផង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ម៉ុងហ្គោលី (២៤-២៦ ខែកុម្ភៈឆ្នាំ ២០២០) គណៈកម្មការគ្រាអាសន្នបានដាក់កម្រិតលើរាល់ការធ្វើដំណើររវាងខេត្ត និងខេត្ត ក៏ដូចជាលំហូរចេញចូលក្នុងរាជធានី។ Ulaanbaatar គឺជាការតាំងទីលំនៅទីក្រុងធំបំផុតនៅក្នុងប្រទេសម៉ុងហ្គោលីដែលប្រមូលផ្តុំស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ។

ក្រុងនេះ ក៏ជាទិសដៅសំខាន់នៃចំណុចផ្លាស់ប្តូរ នៃចរាចរប្រជាជន ដូច្នេះទីនេះ​ក៏អាចតំណាងឱ្យប្រភពដ៏មានឥទ្ធិពលសម្រាប់ការចម្លងកូវីដ​១៩ទៅកាន់ប្រទេសទាំងមូលដែរ។ ដូច្នេះ​ ដើម្បីបង្កើនការត្រៀមខ្លួននិងជាការឆ្លើយតប ការិយាល័យអភិបាលរាជធានីបានស្នើសុំជំនួយពីអង្គការអន្តរជាតិ សម្រាប់ការជួយអនុវត្តវិធីសាស្រ្តម៉ាទ្រីស តាមដានការផ្លាស់ទីលំនៅហៅកាត់ថា​ (DTM) ។

ការត្រួតពិនិត្យលំហូរ DTM នេះគេធ្លាប់ប្រើមានប្រសិទ្ធិភាព​នៅអាហ្វ្រិកកាលពីអេបូឡាផ្ទុះឡើង។DTM នៅក្រុងអ៊ូឡាណាបាតារបស់ម៉ុងហ្គោលី ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកុម្ភៈ ខណៈពេលដែលផ្លូវថ្នល់ទំាងឡាយ ត្រូវបានបិទទំាងស្រុង។

ប៉ុណ្ណឹង​ហើយ​ករណីទី ១នៅតែមានឡើង។

ការឆ្លងមេរោគកូវីដ១៩ ដំបូងនៅម៉ុងហ្គោលី ​ដែលត្រូវបានគេរាយការណ៍នៅថ្ងៃទៅ១០មិនាកើតមាន​លើជនជាតិបារាំង​មួយរូប​ហើយ​ នៅថ្ងៃទី ១៦ ខែមីនាមានករណីចំនួនបី ដែលត្រូវបានគេរាយការណ៍នៅទូទំាងប្រទេសម៉ុងហ្គោលី។

អ្នកទំាងបីជា​ជនជាតិម៉ុងហ្គោល ដែល​បានត្រឡប់មកដល់វិញ​តាមជើងហោះហើរជម្លៀសពីប្រទេសកូរ៉េខាងត្បូង និងអាឡឺម៉ង់។

គិតត្រឹមថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២០នេះ ចំនួនឆ្លងមេរោគកូវីដបានកើនឡើងដល់ ១១ នាក់នៅប្រទេសម៉ុងហ្គោលី។
ស្រស់