BREAKING NEWS
Search

ខែលំបាកសម្រាប់ឆ្នាំវកមកដល់ហើយ ប្រយ័ត្នប្រយែងនិងកាត់គ្រោះដោយវិធីនេះ

ការទស្សន៍ទាយ ប្រចាំ​ខែកក្កដា និងសីហា​ឆ្នាំ ២០២០សម្រាប់ឆ្នាំស្វា គឺនឹងបង្គួរ តែអន់ជាងខែ១០ទៀតក្នុងឆ្នាំនេះ។

សំណាងនៃអាជីពពួកគេ បង្ហាញថាមាន​ឱកាសខ្លះ សម្រាប់ការធ្វើជំនួញ ឬសាង​ឋានៈថ្មីពីការងារតែ​បើនិយាយពីទ្រព្យសម្បត្តិអាចរកប្រាក់បានតិចណាស់  មាន​ស្នេហាប្រកបដោយស្ថេរភាព រីឯសុខភាពអាចមានបញ្ហាប្រព័ន្ធដង្ហើម។

ប៉ុន្តែ​ក្នុងខែទី ៧ តាមច័ន្ទគតិ គឺអាច​មានឧប្បត្តិហេតុដែលមិនបានរំពឹងទុកទាំងសុខភាពនិងទ្រព្យសម្បត្តិ ត្រូវថែរក្សាវត្ថុមានតម្លៃល្អសិន មុនពេលចេញទៅក្រៅប្រយ័ត្នចោរ។ បើនិយាយពីសុខភាពត្រូវធ្វើការសម្រាកឱ្យបានទៀងទាត់ បរិភោគអាហារឱ្យបានទាន់ពេល។

មកដល់ខែសីហា សំណាងក្នុងផ្នែកស្នេហានិងទំនាក់ទំនងនានានៅតែមិនល្អទេ។ ខែនេះសត្វស្វានឹងខកចិត្តរឿងផ្លូវចិត្តក្រុមគ្រួសារមិត្តភក្តិរបស់ពួកគេបង្កឡើង។ តែលុយកាក់មានចូលមកខ្លះវិញ។ អាចកាត់គ្រោះនៅផ្ទះបានខ្លួនឯង​ដោយបោក បំបែកពងទាបីគ្រាប់នៅផ្លូវបំបែកណាមួយ​ដោយនិយាយថា ស៊យទៅអស់ហើយ។ សែនសំណែននំអាកោ និង​ផ្លែមៀន។​ ប្រសិនមាន​ត្រីនាគ ឬសត្វមិនជុះ​ នៅលើតុ គ្រាន់តែដាក់ទឹកដប ឱ្យ ហើយ​ហៅសត្វនោះថា​ឱ្យមកតាមការពារអ្នក ជាការស្រេច។

នៅខែ៩ (កញ្ញា)ស្វាអាចល្អខ្លាំង ចំណែកខែធ្នូ​អាចបើកហាងរកស៊ី និងបើកមុខធ្វើអ្វីថ្មីៗតាមចិត្ត។

គ្រួឯម

ចុចអាន សុបិនបានរើទៅនៅផ្ទះថ្មី មានអត្ថន័យនិងប្រផ្នូលយ៉ាងណា?

ចុចអាន ឆ្នាំទាំង៥ ពីនេះទៅ៨ឆ្នាំទៀតឥតព្រួយ ព្រោះវេលាលំបាកឆ្លងផុតអស់ហើយ