ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្សឆ្លាត​ជាច្រើនៅតែ​ចាញ់ ការឆបោក Scam ទម្រាំ​យើង​ដែលនៅស្ទើរ?

ជឿឬមិនជឿ ?ទោះបីយើង​គិតថាយើងឆ្លាតប៉ុណ្ណាក៏ដោយ ពេលណាមួយ​ដែលប្រហែសតែបន្តិច​យើង​អាច​នឹងត្រូវគេបោកប្រាស់បាន។
ព្រោះអ្វី?ព្រោះពួកអ្នកបោកប្រាស់​សម័យនេះ​ដែលហៅថា SCAMបានសិក្សាលំអិត​ពីគំនិតមនុស្ស​ឆ្លាតមុនពេលពួកវាចេញ​យុទ្ធនាការម្តងៗ​គឺថ្មីរហូត។

ការបោកប្រាស់បែបSCAMត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតមនុស្សឱ្យលះបង់លុយឬព័ត៌មានផ្ទាល់ខ្លួនដើម្បីរឿងទុច្ចរិត ឧទាហរណ៍ បោកយកកុងធនាគារទៅផ្ទេរលុយ យកលេខយើង​ទៅជំរិតឬទិញទំនិញក្លែងក្លាយ​តម្លៃ​ខ្ពស់​កប់​ទិញសំបុត្រ​យន្តហោះ ទិញដី​ផ្ទះ ផ្ទេរហ៊ុន។ល។
ខណៈពេលដែលមនុស្សជាច្រើនគិតថា ការបោកប្រាស់បែបScamផ្តោតលើតែក្រុមជាក់លាក់ ដូចជា​អ្នកមាន ឬ​បុគ្គលិកធនាគារ​ឬ អ្នកកាសែត ឬ​អ្នកបម្រើការរាជការតែ KPT plus សូមផ្តាំ​ថា ការពិតនរណាក៏​អាចក្លាយជា​ជនរងគ្រោះ​នៃការបោកប្រាស់បានដែរ។ យើងទាំងអស់គ្នាអាចមានគ្រោះថ្នាក់ផ្នែកសុវត្ថិភាព​និង​ហិរញ្ញវត្ថុធ្ងន់ប្រសិនមិនមាន​ការប្រុងប្រៀង​នឹងទទួលព័ត៌មាន​ឱ្យបានទាន់ពេល។ អានអត្ថបទនេះចប់ អ្នកនឹង​ទទួលអារម្មណ៍ថាមាន​សុវត្ថិភាពឡើងវិញ។

លោក Richard Branson ជាកំពូល​ជំនួញអង់គ្លេសក៏ជា​អ្នកនិពន្ធនិងជាសប្បុរសជនម្ចាស់​ក្រុមហ៊ុនវឺដ្យីនគ្រុប​តាំង​ពីទសវត្សឆ្នាំ ១៩៧០ ដែលបច្ចុប្បន្នមានបុត្រសម្ព័នជាក្រុមហ៊ុនជាង ៤០០ ក្នុងវិស័យជាច្រើនមិនថា​អាកាសចរ​ ធនាគារ និង​អចលនទ្រព្យ។


សម្រាប់ការងារមនុស្សធម៌របស់គាត់បានក្លាយជាឥស្សរជនពិភពលោកដ៏លេចធ្លោហើយពីឆ្នាំ ២០០៧ គាត់ត្រូវបានគេដាក់ចូល​បញ្ជីមនុស្សដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងពិភពលោក​។គាត់ខ្លួនឯងបាននិយាយប្រាប់CNNMoneyថា មនុស្សជាច្រើនបានព្យាយាមScam បន្លំលុយពីគាត់ ហើយកាលពី ២ ឆ្នាំមុន មានករណីជនទុច្ចរិតដែលទទួល​ជោគជ័យ​ក្នុងការ​Scamលុយចំនួន ២ លានដុល្លារ​ពីមិត្តម្នាក់របស់ គាត់ទៀត ។

ជននោះ ធ្វើពុតជាលោករីឆាតហើយបានសុំមិត្តរបស់គាត់ឱ្យផ្ទេរ​២ លានដុល្លារមកឱ្យភ្លាមៗ។ វាបាន​ឆ្លៀត​ពេលព័ត៌មាន​ព្យុះ Irma ដែលបានវាយប្រហារកោះរបស់លោករីឆាត​ក៏ទាក់ទង​ទៅ​មិត្តគាត់​ហើយបានសម្រេចភ្លាមៗ។​ពួកគេ​ស្ទាត់ជំនាញ​ពីភាសាអ្នកមាន និង​ដឹងគ្រប់កន្លុកកន្លៀតនៃ​ឥរិយាបថរស់នៅនៃមនុស្ស​ដែលគេចង់scam។ លោកថា​យើង​ឆា្លតយ៉ាងណា​គង់គេ​អាច​ធ្វើលើសយើងមួយជំហាន​មុនបាន។

ករណីScamដ៏ធំមួយកក្រើកពីភពលោក​ដែរនោះ គឺ​អ្នកបោកប្រាស់ជនជាតិនីហ្សេរីយ៉ាឈ្មោះ​ Emmanuel Nwude ដែល​ធ្លាប់បានលក់ព្រលានយន្តហោះក្លែងក្លាយ ទៅឱ្យធនាគារអន្តរជាតិដ៏ធំមួយក្នុងតម្លៃ ២៤២ លានដុល្លារអាមេរិក ហើយការបោកប្រាស់នេះ មិនត្រូវបានបំបែកបានរហូត​ដល់​ ៣ ឆ្នាំក្រោយ។

អ្នកដឹងអ្វីខ្លះ​ដែរជុំវិញការScam?

ចម្រើន តារា​