ត្រកួនរុក្ខជាតិបៃតងមានគុណសម្បត្តិដ៏កំពូលដល់រាងកាយ
BREAKING NEWS
Search

ត្រកួនរុក្ខជាតិបៃតងមានគុណសម្បត្តិដ៏កំពូលដល់រាងកាយ

ត្រកួនជាបន្លែដែលសំបូរដោយជាតិសរសៃ វីតាមីន សារធាតុរ៉ែ កាល់ស្យូម ជាតិដែក និងសារធាតុចិញ្ចឹមដទៃជាច្រើនទៀត។ ការទទួលទានបន្លែបៃតងប្រភេទនេះ អាចជួយឲ្យរាងកាយរបស់អ្នកមាំមួន និងមានសុខភាពល្អ។

តើត្រកួនអាចជួយអ្វីបានខ្លះ?

ការបរិភោគត្រកួនអាចជួយកាត់បន្ថយកម្រិតជាតិស្ករដែលនាំលើសក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម។ វាក៏អាចជួយបន្ថយការឈឺក្បាលនិងអស់កម្លាំងផងដែរ។

ដោយសារត្រកួនសំបូរជាតិដែកវាអាចជួយរក្សាឆ្អឹងនិងធ្មេញឱ្យរឹងមាំល្អ និងជួយបន្ថយការហើមអញ្ចាញធ្មេញ។ មិនតែប៉ុណ្ណោះ រៀងរាល់ព្រឹក បើអ្នកយកត្រកួនស្រស់លាយ ជាមួយអំបិលហើយបៀមនៅក្នុងមាត់ប្រហែល ២ នាទី និង ២ ដងក្នុងមួយថ្ងៃ វាអាចជួយព្យាបាលដំបៅក្នុងមាត់បានផងដែរ។ បើមានអាការឈឺធ្មេញ អ្នកអាចយកត្រកួនស្រស់មកលាយជាមួយទឹកខ្មេះ ១២០ ក្រាមមកខ្ពុរមាត់ជាប្រចាំនោះវានឹងជួយបំបាត់អាការឈឺបានយ៉ាងមានប្រសិទ្ធិភាព។

ចំពោះអ្នកឈាមច្រមុះខុសធម្មតា អាចយកត្រកួនមកដាំទឹកលាយស្ករសបន្តិច ដើម្បីញ៉ាំធ្វើជាភេសជ្ជៈក្តៅៗនឹងជួយកាត់បន្ថយការហូរឈាម។ រីឯឫសត្រកួនអាចបំបាត់អាការក្អករ៉ាំរ៉ៃ និងជំងឺហឺតបានផងដែរ។

ក្រៅពីនោះ ញ៉ាំត្រកួនជួយក្នុងការបន្សាបថ្នាំពុលចេញពីរាងកាយ ធ្វើឲ្យមានចំណង់អាហារទ្វេរឡើង ជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី កាត់បន្ថយមុខជាំមានមុនគ្រប់ប្រភេទព្យាបាលការកើតស្រែង រក្សាឱ្យស្បែកឲ្យទន់រលោងមានជាតិសំណើមបានយូរ ប្រឆាំងភាពចាស់ជរានិងពន្យាអាយុ ទប់ស្កាត់និងកាត់បន្ថយអត្រានៃការកើតជំងឺមហារីកព្យាបាលភ្នែកភ្នែកក្រហមនិងអាការរមាស់ផ្នែកជាញឹកញាប់ បំពេញជីវជាតិដែលបានបាត់បង់ ពង្រឹងការចងចាំនិងការសិក្សាឱ្យបានល្អប្រសើរជាងមុន កាត់បន្ថយបញ្ហាសសៃប្រសាទ បន្ថយអាការបែកញើសច្រើនខ្លាំង ការពារជំងឺក្រពះគ្រប់ប្រភេទ ការពារការទល់លាមក សម្អាតកាកសំណល់ដែលបន្សល់ទុកនៅក្នុងពោះវៀន និង​កាពារការបាត់បង់ជាតិទឹកដោយសារការរាគរូស។

ដោយឡែកការបរិភោគត្រកួនស្រស់ជាថ្នាំត្រជាក់បំបាត់អាការគ្រុនក្តៅ និងជួយចិញ្ចឹមគ្រាប់ឈាមបានយ៉ាងល្អ។ រីឯត្រកួនចិនអាចជួយឲ្យការបត់ជើងតូចបានស្រួល និងកែបញ្ហាទឹកនោមមានពណ៌លឿងខ្លាំង។

ចំពោះអ្នកបត់ជើងតូចចេញឈាម អាចប្រើទឹកត្រកួនលាយជាមួយទឹកឃ្មុំ វានឹងជួយដោះស្រាយបញ្ហាបាន។ ចំណែកឯអ្នកមានជំងឺភ្នែកឡើងបាយ អាចប្រើទឹកត្រកួនលាយជាមួយទឹកឃ្មុំដូចគ្នា។

គុណសមប្បត្តិផ្សេងទៀតនៃត្រកួន គឺបំបាត់ស្នាមជាំខ្មៅ ឬមេរោគនៅលើមុខរបួស ដោយយកត្រកួនទៅដាំជាមួយទឹកឱ្យឆ្អិន ហើយទុកឱ្យវាក្តៅអ៊ុនៗ រួចលាងមុខរបួសម្តងក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ W24/DrHealthBenefits

ចុចអាន៖ គុណប្រយោជន៍សុខភាព​ដ៏កំពូលនៃគ្រាប់ពុទ្រាក្រហម

ចុចអាន៖ អ្នក​ចូល​ចិត្ត​ឈីស​ត្រូវ​អាន! ​ទទួលទាន​ឈីស​រាល់ថ្ងៃ​ ​រឿងទាំងនេះនឹងកើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក