BREAKING NEWS
Search

ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

ចាប់ផ្តើម​​ថ្ងៃ​ថ្មី​មួយទៀតហើយ! ស្នាមញញឹមមិនគិតថ្លៃទេ ប្រើវាដោយប្រាជ្ញាចុះ ព្រោះ​ជា​របស់មួយ​ដែលយើងអាចផលិតបានហើយជួយធ្វើឱ្យមនុស្សដទៃ​រួមទំាង​ខ្លួនយើងផងបានសុខសាន្ត។

ពេលព្រឹកគឺជាផ្នែកដ៏អស្ចារ្យបំផុតនៃថ្ងៃនិមួយៗ អ្នកណាក្រោកបានមុន អ្នកចាប់ផ្តើមមុនអ្នកនោះក៏នឹងបានទទួលលាភពរពីផែនដីមកពេញដៃ គឺ ថាមពលវិជ្ជមាន។ ចង់ប្រើពេលវេលា២៤ម៉ោងនេះប្រកបដោយប្រសិទ្ធិភាព និងស្រូបយកថាមពលវិជ្ជមានច្រើ់នៗ ធ្វើតាមវិធីទំាង​ប៉ុន្មាន​ខាងក្រោមធានា ថាគ្រប់គ្នានឹង​មិនស្តាយពេលវេលា​ទេ៖

 ១ រក្សាភាពវិជ្ជមាន

ចូររំពឹងថា មានតែរឿងអស្ចារ្យដែលនឹងកើតឡើងចំពោះយើង។ នៅរាល់ពេល​ព្រឹកព្រាង ទៀងសូរិយា ដែលព្រះអាទិត្យរះឡើង យើងសង្កេតមើលចុះ រាល់ស្រទាប់ផ្កា និងដើមឈើ ស្លឹកឈើឧទ្យាន នានា ផ្ទៃទឹក សត្វស្លាប ពេញប្រៀបទៅដោយភាពស្រស់បំព្រង ហេតុម្តេចយើងមិនឆ្លៀតធ្វើចិត្ត​យើងឱ្យស្រស់បំព្រងដែរទៅ?មានអ្នកណាគិតលុយ?

២ ដឹងគុណផែនដី
ក្រឡេកមើលចំណុចវិជ្ជមានទាំងអស់ក្នុងជីវិតរបស់យើង ដឹងគុណ​ផែនដីដែលធ្វើឱ្យយើងរស់នៅសុខសាន្តបានដល់ពេលនេះ អរគុណគ្រួសារ និងគុណសម្បត្តិផ្ទាល់ខ្លួន សប្បាយចិត្តចំពោះរូបរាងនិងសុខភាព​ដ៏ល្អមាំទាំរបស់យើង ចាប់ផ្តើម​រស់នៅដោយអំណរសាទរពេញចិត្ត​អ្វីដែលខ្លួនឯងមាន​។ ដាំំដើមឈើ ស្រោចផ្កា និងសំអាតផ្ទៃបរិវេណនានា។

៣ តុបតែងជីវិត

រើរកខោអាវពណ៌ល្អៗ មិនអាប់អួរ មិនសៅហ្មង មកប្រើលើរូបរាងដ៏សកម្មក្លៀវក្លារបស់យើង។ ភាពស្អាត​របស់យើង សម្រេចលើចិត្ត​យើងកំណត់។ ធ្វើអ្វីដែលជាការគោរពខ្លួនឯងនិងអ្នកដទៃ កុំយកគំនិត​អ្នកណាផ្សេងមកគ្របសង្កត់លើបេះដូងស្រស់ស្រាយរបស់យើង។

 

៤ ប្រាប់គ្រួសារថាយើងស្រឡាញ់ពួកគេ

រៀបភេសជ្ជៈឬអាហារ​ជូនមនុស្សដែលយើងស្រលាញ់ ញាំជាមួយគ្នាកាន់តែប្រសើរ កុំឱ្យអ្វីផ្សេងមាន​អទិភាព​ជាងពួកគេ បើពួកគេនៅឆ្ងាយ ឆាប់ផ្ញើសារភ្លាម​ថា Good Morning I miss you។

៦ ទំនុកចិត្តដ៏អស្ចារ្យ
ងូតទឹក រក្សាអនាម័យ សក់ដល់ចុងជើង ក្លិនខ្លួន និង​ស្លៀកសំលៀកបំពាក់ដែលធ្វើឱ្យយើងតែងតែចង់សម្លឹងខ្លួនឯងដោយមោទនភាព និងពើងទ្រូងក្នុងពេលទៅជួបមនុស្សម្នាមុនពេល​យើង​ចេញទៅក្រៅដើម្បីយកឈ្នះពិភពលោក។

៧ បំភ្លេចរឿងម្សិល

មិនថាម្សិលមិញ ឈឺផ្សារយ៉ាងណា​ មានទុក្ខកម្រិតណា វាផុតទៅហើយ។ ថ្ងៃនេះជាថ្ងៃថ្មី។ កុំនាំរឿងដដែលមកខាតបង់ពេលវេលាបន្ថែមរបស់យើងព្រោះវាមានតម្លៃណាស់។ រៀនអភ័យ ហើយបំភ្លេច។ មិនដែលមាន​ការចងចាំអវិជ្ជមានបង្កើតបានថ្ងៃថ្មីវិជ្ជមាន​ទេ។

pretty woman or happy smiling girl with long curly hair hold flower in field of red poppy seed with green stem on natural background, summer, spring, drug and love intoxication, opium

៨ ចាប់យកឱកាស
កុំរង់ចាំសុភមង្គល ក្រោកវឹង រួសរាន់ ហើយ​ចេញទៅក្រៅស្វែងរកវា។ បង្កើនការនិយាយ ស្តាប់ ទំនាក់ទំនង ផ្លាស់ប្តូរការប្រព្រឹត្តិ ដើម្បីនឹងចាប់​យក​ឱកាសថ្មីរបស់អ្នកបន្តទៅមុខទៀត។

៩ ផ្តល់ជំនួយ
អ្នកខ្សត់យ៉ាងណា​ក៏គង់តែអាចជួយអ្នកណាផ្សេងម្នាក់ទៀតបានដែរប្រសិនមានសទ្ធា។ ជួយមនុស្ស បរិច្ចាគ ផ្តល់ឱកាសនិងរៀនអភ័យទោស។ ប្រសិនធ្វើបាន អ្នករស់ដល់កម្រិតដ៏រីករាយបំផុតនៅក្នុងជីវិតមនុស្ស​ហើយ។


ឡាហ្សូលី

ការ​ស្រាវជ្រាវ​​អះអាង​ថា​ការ​ហែលទឹក​ភ្លាមៗ​បន្ទាប់ពី​បរិភោគ​អាហារ​នឹង​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ

អាហារប្លែកៗប្រចាំប្រទេសផ្សេងៗ យើងគួរតែសាកម្តង!