សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ

យើងត្រូវការតែ១០នាទី​ប៉ុណ្ណោះពេលដឹងខ្លួនមកភ្លាម ដោយ​អនុវត្តសមាធិពេលព្រឹកព្រលឹមបំផុត អាចនាំមកនូវការផ្លាស់ប្តូររបៀបខួរក្បាលនិងរាងកាយធ្វើការពេញមួយថ្ងៃ។

១ ការធ្វើសមាធិពេលព្រឹកពិតជា​មានប្រសិទ្ធភាពជាងគ្រាប់កាហ្វេ
អ្នកណាដែលបាន​ធ្វើសមាធិនៅពេលព្រឹកព្រហាម នៅតែមានថាមពលពេញមួយថ្ងៃដោយមិនពឹងផ្អែកតែលើជាតិកាហ្វេអ៊ីនទៀតឡើយ។ ការធ្វើសមាធិរយៈពេល១០ទៅ ២០ នាទីធ្វើឱ្យប្រព័ន្ធប្រសាទរីករាលដាលនិងបញ្ចេញអរម៉ូនអ៊ីប៉ូលីនដែលជួយបង្កើនថាមពលធ្វើឱ្យយើងកាន់តែមានអារម្មណ៍រីករាយនិងស្រស់ថ្លាពេញមួយថ្ងៃ។
២  វាធ្វើឱ្យយើងមាន​ទម្លាប់នៃការញ៉ាំដ៏មាន​សុខភាពល្អ
នៅពេលយើងស្ថិតក្នុងអារម្មណ៍អវិជ្ជមានយើងច្រើនតែឃ្លានអាហារមិនល្អ ដូចជា ត្រូវការ​រសជាតិផ្អែមខ្លាំង ហាងខ្លាំង​ជូរឬហឹរ​ខ្លាំង។ ចិត្តស្ងប់ធ្វើឱ្យអណ្តាតយើងស្រូបយករសជាតិបានយ៉ាំងល្អក្នុងអាហារទំាងដែលមិនចាំបាច់ប្រើធំបិលខ្ពស់​ឬវាកាន់តែងាយស្រួលក្នុងការកាត់ផ្តាច់ជាតិស្ករនិងខ្លាញ់ចេញពីរបបអាហារជោគជ័យបាន។

៣ ពន្លឿនការរំលាយអាហារនិងសំអាតពោះវៀន

ថាមពលវិជ្ជមាននិងការស្ងប់១០នាទីជួយពន្លឿនការរំលាយអាហារនិងសំអាតពោះវៀនដែលជាហេតុធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតឆាប់ សម្រកបានល្អ​និងមិនសូវទាក់ទាញនឹកនាដល់ជម្រើសអាហារមិនល្អនានា​ដែលគេដាក់លក់តាមផ្លូវ។​កាលដែលយើងដឹងថា​យើងញៀននឹងអាហារមិនល្អក៏ជាស្ត្រេស​ ព្រោះយើងមិនមានវិន័យគ្រប់គ្រាន់ក្នុងការផ្តាច់តែសមាធិអាចជួយបាន។

៤ សមាធិពេលព្រឹកការពារភាពតានតឹងបាន​ពេញមួយថ្ងៃ
ការធ្វើសមាធិនៅពេលព្រឹកគឺជាការការពារខ្លួនចំពោះភាពតានតឹងនិងការឃ្លានខ្លាំង។ ការធ្វើសមាធិធ្វើឱ្យក្រពេញភីតូរីសនៅក្នុងខួរក្បាលដែលបញ្ចេញអរម៉ូន endorphins ឬអរម៉ូនរីករាយដំណើរការរលូន។ អ្នកស្រាវជ្រាវយល់ស្របថាមនុស្សដែលចាប់ផ្តើមការងាររបស់ពួកគេរៀងរាល់ព្រឹកបន្ទាប់ពីការធ្វើសមាធិរយៈពេលខ្លីមានអារម្មណ៍ថាខ្លួនគេមានភាពស្និទ្ធស្នាលជាងមុនហើយអាចបំបាត់ភាពតានតឹងបានយ៉ាងងាយស្រួល។
ការតាំងសមាធិមិនដែលមានវិធីត្រឹមត្រូវឬខុសក្នុងការធ្វើវាឡើយ។ ចាប់អនុវត្តទៅ!នៅពេលណាក៏បាន កន្លែងណាក៏បាន!

គ្រូឯម