BREAKING NEWS
Search

ប្រមូលម៉ាក​យីហោ​ទឹកអប់ថ្លៃកប់ពពកទាំង ១០លើលោក​

​អ្នក​ណាៗ​ក៏ចង់​បាន​ទឹកអប់​ល្អៗ​និងមាន​ក្លិន​ក្រអូប​ដើម្បី​ទាក់ទាញ​មនុស្សជុំវិញខ្លួន​។ Kpt Plus ​សូម​ចែក​រំលែក​នៅ​ម៉ាក​យី​ហោ​ទឹកអប់​ដែល​មានតម្លៃ​ថ្លៃ​មហា​សាល​ខាង​ក្រោមនេះ​៖

១០.ទឹកអប់​យី​ហោម៉ាក​ ​Annick Goutal Eau d’Hadrien តម្លៃ៤៤១ដុល្លារ​​អាមេរិក​ក្នុង១ដប​

​ទឹក​អប់​យីហោ​នេះ​បាន​ដាក់​លក់​ជា​សាធារណៈ​នៅឆ្នាំ១៩៨១ប៉ុន្តែនៅតែ​បន្ត​ល្បី​ល្បាញ​រហូត​មកដល់​សព្វថ្ងៃ​នេះ​។ គ្រឿងផ្សំ​របស់​វាត្រូវ​បាន​គេ​យក​ក្រូច​ឆ្មារលាយ​ជាមួយនិងគ្រឿង​រុក្ខជាតិ​និង​ក្លិន​ផ្អែម​ផ្សេងទៀត​ដូចជា​ជី​អង្កាម​ជា​មួយ​ផ្កា​ក្តាំងា។ ​ក្លិន​ប្រ​ភេទ​នេះ​គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើ​សម​បើវា​នៅ​ពេលល្ងាច​ព្រោះវា​មានក្លិន​ខ្លាំង​បន្តិច។ ផលិត​ផល​មួយនេះ​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន​២​ ​គឺ​ក្រុមហ៊ុន​Francis ​Camail​ ​និង​ក្រុមហ៊ុន​Annick Goutal​។

៩. ទឹកអប់​យី​ហោម៉ាក​ JAR តម្លៃ ៧៦៥ដុល្លារ​អាមេរិកក្នុង១ដប
ទឹកអប់​ដែល​មាន​ក្លិន​ផ្កា​ក្រអូប​ប្រហើរ​សាក​សម​ជាមួយ​សុភាពនារីនេះ​មានដាក់លក់​ជាសាធារណៈ​តាំងពី​ឆ្នាំ​២០០១​។គ្រឿងផ្សំរបស់វា​និយាយ​ថាភាព​ច្រើនសុទ្ធតែរុក្ខ​ជាតិពណ៌បៃតង​ដូចជាផ្កាចន្ទូ​,ផ្កាលីលី​ក្រហមដែល​បានរចនា​ក្នុងដប​ដ៏ស្រស់ស្អាត​។ JAR សំដៅដល់ Joel A. Rosenthal ដែលជាអ្នក​រចនា​គ្រឿង​អលង្ការម្នាក់​​ដែល​ជាអ្នកដែលផ្តល់រូបមន្តទឹកអប់ប្រភេទនេះ។


៨. ទឹកអប់​យី​ហោម៉ាក​ Joy by Jean Patou តម្លៃ​ ៨៥០ដុល្លារអាមមេរិកក្នុង១ដប​
ទឹកអប់ម៉ាកយីហោJoy by Jean Patou គឺ​ជាកំពូលម៉ាកទឹកអប់នៅក្នុងឧស្សាហកម្មផលិតទឹកអប់។ Jean Patou បានផលិត​ទឹក​អប់២ដង​ទើប​អាចចេញ​ជារូបរាង​ទឹកអប់​ដ៏ល្អមួយនេះ​។ ​គ្រឿងផ្សំ​របស់​ផ្សំជាមួយផ្កាម្លិះ​រហូតដល់១០០០០ផ្ការួមមានបន្ថែមផ្កាចន្ទូ,ផ្កាក្តាំងា​និង​ផ្កាកុលាប​ជាច្រើន​ប្រភេទទៀត​។ ​ផ្កាម្លិះ​ត្រូវ​បាន​កាត់​ក្នុង​រយៈពេល២សប្តាហ៍ម្តងក្នុងរដូវក្តៅនៅឯងជាយក្រុងGrasseប្រទេសបារាំង។ អ្វីដែលសំខាន់​ទឹកអប់ម៉ាកនេះ​ត្រូវបានផលិត​តែ៥០​ដប​តែប៉ុណ្ណោះក្នុងមួយឆ្នាំ។ក្លិនទឹកអប់នេះពិតជាអស្ចារ្យ ពេលដែលបាន​ស្រូបវាធ្វើឲ្យ​កាត់​បន្ថយរឿង​ធុញថប់​ក្នុងផ្លូវ​អារម្មណ៍ព្រមទាំងធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្ត។

៧.ទឹកអប់​យី​ហោម៉ាក Caron Poivre តម្លៃ ១០០០ដុល្លារអាមេរិកក្នុង១ដប
ទឹកអប់​ដែល​ល្អ​ហើយ​មាន​តែ​មួយ​ប្រភេទ​នេះ​បាន​ធ្វើឡើងក្នុង​​ឆ្នាំ១៩៥៤មកម្ល៉េះ។ គេបានរំឭកខួបម៉ាកទឹកអប់​នេះ​រយៈ​ពេល​៥០ឆ្នាំ​ដែល​បាន​បង្កើត​ឡើងដោយ​យីហោម៉ាក​ Caron​។ ​វាមាន​ក្លិន​ក្រអូប​គួរឲ្យចាប់​អារម្មណ៍​ដែល​រួមបញ្ចូលជាមួយក្លិនដែលមិនដែលធ្លាប់​មានគឺម្រេចបារាំង​ជាមួយឈើនិងផ្កា​មួយចំនួន​។ ​ក្លិន​វា​ខ្លាំង រឹង​មាំ​ដែល​បាន​វិច​ខ្ចប់​ច្រក​ដាក់​ដប​ផលិត​ដោយ​ដៃ​ដែល​គេហៅថា​បាការ៉ាត​បានយ៉ាង​ល្អស្អាតរួមជាមួយ​គ្រឿង​អលង្ការ​និង​គ្រីស្តាល់​។


៦. ទឹកអប់​យី​ហោម៉ាក Hermès 24 Faubourg តម្លៃ ១៥០០ដុល្លារអាមេរិកក្នុង១ដប
មូល​ហេតុ​ដែលធ្វើ​ឲ្យ​ទឹកអប់​ម៉ាក​នេះ​មាន​តម្លៃថ្លៃ​គឺពួកគេបាន​ផលិត​វាឡើងចំនួនតែ១០០០​ដបតែប៉ុណ្ណោះ។ទឹកអប់​ម៉ាក​នេះ​ផលិត​ដោយ​លោក Bernard Bourjois និង Maurice Roucel នៅទីក្រុងប៉ារីស។ ក្លិន​ក្រ​អូប​ដែល​មិន​អាច​បំភ្លេច​បានរួមផ្សំជាមួយiris កំទេចឈើ​ ថ្មសមុទ្រ ក្លិន​vanilla​ ,​ ផ្កាក្តាំងា​ ជីអង្កាម​ ផ្កាចំប៉ី​ ផ្កាម្លិះ​និង​ផ្កា​របស់​ផ្លែក្រូចលឿង​។ គ្រឿងផ្សំ​ទាំងនេះបង្កើត​បានជាក្លិនក្រអូប​បានយូរអង្វែងនិង​បង្កើតអារម្មណ៍​ស្រស់​ស្រាយ​ ​ហើយ​ដបរបស់​វាបានវិចខ្ចប់ដោយដបប្រភេទគ្រីស្តាល់។


៥. ទឹកអប់​យី​ហោម៉ាក Clive Christian No. 1 តម្លៃ ២១៥០ដុល្លារអាមេរិកក្នុង១ដប
ទឹកអប់ម៉ាកClive Christian ជាប្រភេទទឹកអប់ដែលមានគុណភាពលេខ១។ ទឹកអប់នេះត្រូវ​បានគេប្រកាស​ជា​ទឹកអប់​ដែល​មាន​តម្លៃ​ជាងគេនៅក្នុងឆ្នាំ​២០០១និង២០០៦ គឺ​កំឡុង​ពេល​ដែល​វា​បានផ្សព្វផ្សាយ​ដាក់លក់​ជាសាធារណៈ។ Clive Christianមានក្លិន២ប្រភេទ គឺប្រភេទ​ផ្កាលីលី​ក្រហម​ក្លិនវាប្រហើរស្រាល​សម្រាប់នារី មួយប្រភេទទៀតផ្សំពីរឹសឈើសម្រាប់បុរស។​ទឹកអប់ដ៏ប្រណីតនេះបានផ្សំឡើងពីគ្រឿងផ្សំជាច្រើនដូចជា៖ ម្អម ​គ្រាប់​ធុញ្ញជាតិ ​សំបកក្រូច​លឿង ក្រូចឆ្មា ក្រូចសើច និងគ្រឿងដែល​ជាគោលធំនោះ​មានផ្សំជាមួយ​ផ្កាលី​លី​នៅ​ឯជ្រលងភ្នំ ផ្កាម្លិះ ផ្កាកុលាប ផ្កាក្តាំងា និងផ្កាheliotrope។ នៅមានគ្រឿង​​ផ្សំផ្សេងៗទៀត។ទឹកអប់ដ៏​ទាក់​ទាញ​នេះត្រូវបានគេវិចខ្ចប់ក្នុងដបគ្រីស្តាល់ដែលធ្វើដោយដៃព្រមទាំងបន្ថែមផ្លាទីន២៤ការ៉ាត់នៅត្រង់កដប។

៤. ទឹកអប់​យី​ហោម៉ាក Chanel No.5 Grand Extrait តម្លៃ ៤២០០ដុល្លារងាមេរិកក្នុង១ដប
អ្នកណាៗក៏ស្គាល់ទឹកអប់ម៉ាកដ៏ល្បីល្បាញនៅឯប្រទេសប៉ារាំងគឺជាទឹកម៉ាក់Chanelនេះហើយ។ទឹកអប់​នេះ​ត្រូវ​បានផ្សំនិងហផលិតឡើងតាំងពីឆ្នាំ១៩២១​មកម្ល៉េះ។ ទឹកអប់​ដែលមនុស្ស​ស្រីចូលចិត្តប្រើ​ដោយសារ​តែ​មានភាពទាក់ទាញយ៉ាងខ្លាំង​និងមានក្លិនផ្កាច្រើនប្រភេទនៅក្នុងនោះ ព្រមទាំងវិចខ្ចប់​ក្នុង​ដបយ៉ាងល្អ​ឥត​ខ្ចោះ​។​ គ្រឿងផ្សំរបស់​ទឹកអប់ម៉ាកនេះសុទ្ធតែ​ជាគ្រឿងថ្លៃៗនិងពិបាក​រកនិងមានលាយជាមួយ​ក្លិនផ្កាក្តាំងងា ផ្កា​កុលាប​ De Mai និងផ្កាម្លិះដែលបានបេះមកពីចំការជាយក្រុង Grasse ។

៣.ទឹកអប់​យី​ហោម៉ាក Baccarat Les Larmes Sacrees de Thebes តម្លៃ ៦៨០០ដុល្លារ​អាមេរិកក្នុង​១ដប
ទឹកអប់​ Baccarat​បានផលិតឡើងក្នុងឆ្នាំ១៩៩០ ហើយមានតែ៣ដបតែប៉ុណ្ណោះដែលបានផលិតឡើង។ គ្រឿង​ផ្សំ​របស់​វា​រួម​ជា​មួយ​ប្រេង​ក្រអូប​,​ឈើក្រអូប​,​ផ្កាម្លិះ​,​ផ្កាក្តាំងា​,ផ្កា geranium,​ត្បូង​amber​ ​ដែលបាន​វិចខ្ចប់​ក្នុងដបកែ​វគ្រីស្តាល់។ គេបានឲ្យឈ្មោះទឹកអប់នេះថា «Sacred Tears of Thebes» ។មូល​ហេតុ​ដែល​ទឹកអប់​ម៉ាក​នេះ​មានតម្លៃថ្លៃគឺ​ដោយសារ​តែ​គេ​បាន​យកត្បូង​គ្រីស្តាល់​ amethyst មក​ច្នៃ​ជា​ដប​សម្រាប់​ច្រក។

២. ទឹកអប់​យី​ហោម៉ាក តម្លៃClive Christian No. 1 Imperial Majesty​Perfume​ តម្លៃ​ ១២៧០០​ដុល្លារអាមេរិកក្នុង១ដប
ក្លិនក្រអូបគួរឲ្យទាក់ទាញនេះគឺសម្រាប់ស្ត្រី ដែលផ្សំឡើងដោយមើមTahitian vanilla,​ផ្កាក្តាំងា ផ្កាកុលាប ក្លិននំផ្អែម ​ផ្កាម្លិះ ផ្កា orris និងប្រេងផ្កាកុលាប។ នៅពេលដែលយើងបានប្រើវានៅលើខ្លួនរបស់យើង ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ដូចខ្លួនឯង​ជា​ព្រះ​នៃសម្រស់​និងក្តី​ស្រលាញ់​អញ្ចឹង​។

១. ទឹកអប់​យី​ហោម៉ាក DKNY Golden Delicious Million Dollar Fragrance Bottle តម្លៃ១លាន​ដុល្លារ​អាមេរិក​ក្នុង១ដប​
ម៉ាក​ទឹកអប់មួយនេះ​បានបំបែកកំណាត់​ត្រាទឹកអប់ដែលមាន​តម្លៃថ្លៃជាងគេដែល​ព្រមទាំងចូលរួមច្នៃ​ឡើង​ជាមួយអ្នកច្នៃម៉ូត​គ្រឿងអលង្ការឈ្មោះ​Martin Katz។ មូលហេតុ​ដែលទឹកអប់​នេះមនាតម្លៃថ្លៃ​យ៉ាង​នេះ​គឺ​ដោយ​សារ​តែគេបានយក​ពេជ្យដែលមានទំងន់២,៤៣ ការ៉ាត់ដាក់លើ​គំរបដប។ លើសពីនេះ​នៅលើដបគេ​បាន​បន្ថែម​វាជា​មួយ​ពេជ្យមួយ​គ្រាប់ធ្វើជា​ផ្កាកុលាប​ទំងន់​៤.០៣ការ៉ាត់​,​និងពេជ្យមួយ​គ្រាប់ទៀតរាង​ពងក្រពើទំងន់​៣.០៧​ការ៉ាត់ បន្ថែម​​ជា​មួយពេជ្យ​ដែលមកពី​ប្រទេសប្រេស៊ីល​​ទំងន់១.០៦ការ៉ាត់,​និងបន្ថែមពេជ្យក្នុង​ស្រទាប់​ផ្កា​កុលាប៤គ្រាប់ទៀត។ គេបានដាក់បន្ថែមត្បូង​ពេជ្យពណ៌ផ្កាឈូក១៥​គ្រាប់តូចៗមកពីប្រទេស​អូស្ត្រាលី​ដែល​បានច្នៃនៅ​លើសំបកដបរួមទាំង​ពេជ្យ១៨ការ៉ាត​ទៀតដែលមានរាង​ពងក្រពើយកមកពី​សិរីលង្ការ​បូក​រួមជា​មួយត្បូង​ពណ៌ស​តូចៗចំនួន២៧០០គ្រាប់និង១៨៣ត្បូងកណ្តៀងពណ៌លឿង។ ​សម្រាប់​ការ​ផលិត​និង​ចម្រាញ់​វាចេញ​ក្លិន​បាន​ល្អយ៉ាងនេះ​គឺ​ចំណាយ​ពេលទុក​រហូតដល់​១៥០០ម៉ោងឯណោះ​ ៕

ប្រែសម្រួល៖ មួង ពិសី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114