ស្លាប់​ក្រោយ​សម្រាល​កូន​ទី​៤ ស្ត្រី​ម្នាក់​អាច​បំពេញ​បំណង​ចុង​ក្រោយដោយ​បរិច្ចាគ​សរីរាង្គ​របស់​ខ្លួន​ស្ទើរ​ទាំង​អស់​ដើម្បីទុក​សង្គ្រោះ​ជីវិត​មនុស្ស

ស្ត្រី​ជា​ម្ដាយ​ម្នាក់ដែល​បាន​សម្រាល​កូន​ទី​បួន ​​ហើយ​បាន​ស្លាប់​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​​បាន​បំពេញ​បំណង​ចុងក្រោយ​របស់​នាង​ដោយការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចំនួន ១២ នាក់​តាម​រយៈ​ការ​បរិច្ចាគ​សរីរាង្គ។​


នាង Kathleen Thorson ពី​ទី​ក្រុង​ Medford រដ្ឋ Oregon បាន​សម្រាល​កូន​ទី​បួន​របស់​នាង ​ដែល​ជា​កូនប្រុស​ម្នាក់​ឈ្មោះ Theodore កាលពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ។ ប៉ុន្តែ ៥ ថ្ងៃ​ក្រោយមក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​ហូរ​ឈាម​ចេញ​ពី​ខួរក្បាល​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​គេហទំព័រ GoFundMe បាន​បញ្ចេញ​ព័ត៌មាន​នេះ។ ទោះបី​ជា​មាន​ការ​វះកាត់​ជា​ច្រើន​ដង​ក៏​ដោយ ​ក៏​នាង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ​នាង​បាន​ស្លាប់​ដោយសារ​ជំងឺ​នៃសសៃឈាមខួរក្បាល។ ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​ប្រែក្លាយ​សោកនាដកម្ម​មួយ​នេះ​ទៅ​ជា​ពរជ័យ​សម្រាប់​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​ បន្ទាប់​ពី​នាង Thorson ដែល​ជា​អ្នក​ផ្ដល់​សរីរាង្គ​នឹង​បាន​បរិច្ចាគ​សរីរាង្គ​ចំនួន ១២ ដែល​រួមមាន​បេះដូង​និង​សួត​របស់​នាង​ដល់​អ្នក​ដែល​ត្រូវការ។


អ្នក​រៀបចំ​កម្ម​វិធី GoFundMe បាន​សរសេរ​ថា “ស្ថានភាព​របស់ Thorson កាន់​តែ​យ៉ាប់យ៉ឺន​ដល់​ចំណុច​មួយ​ដែល​នាង​មិន​អាច​រស់​បាន​ទៀត​ទេ” ។ បំណង​ប្រាថ្នា​របស់​នាង​ គឺយើង​កំពុងតែ​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ឱ្យ​នាង​ក្លាយ​ជា​ការ​អធិដ្ឋាន​សុំ​អព្ភូតហេតុ​នៃ​ជីវិត​សម្រាប់​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​ជំនួយ​ពី​សរីរាង្គ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ ជំងឺ​កកឈាម​ក្នុង​ខួរក្បាល (ICH) គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ជា​ជលិកា​ខួរក្បាល ​ចាប់ផ្ដើម​ហូរ​ឈាម​ មូលហេតុ​ទូទៅ​អាច​មកពី​ជំងឺលើសឈាម​ប៉ុន្តែ​មូលហេតុ​ផ្សេង​ទៀត​រួម​មានការ​ប៉ះទង្គិច​ក្បាល​ការ​ប្រើ​ថ្នាំ​ធ្វើ​ឱ្យ​ឈាមកក​ឬ​ការ​ដាច់​រហែក​សរសៃ​ឈាម​ដោយ​ឯកឯង។ ស្ត្រី​ប្រហែល ១ នាក់​ក្នុង​ចំណោម ១០០ នាក់​ធ្លាប់​មាន​ជំងឺ​ធ្លាក់ឈាម​ក្រោយ​សម្រាល ​ហើយ​វា​ទំនង​ជា​កើត​មាន​ក្រោយ​ការវះកាត់។​ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​សុខភាព​កុមារ Stanford បាន​សន្និដ្ឋាន។

ការ​សិក្សា​ឆ្នាំ ២០១៩ របស់​បណ្ឌិត្យ​សភា​ផ្នែក​សរសៃ​ប្រសាទ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​ ហានិភ័យ​ចំពោះ ICH ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​ត្រីមាសទី ៣ និង​ក្រោយ​សម្រាល​កូន​ដំបូង។ បច្ចុប្បន្ន​នេះ​គេ​នៅ​មិនទាន់​ដឹង​ថា​បណ្ដាល​មក​ពី​មូល​ហេតុអ្វី​ទេ។

វេបសាយ  GoFundMe  ក៏​បាន​ចាប់ផ្ដើម​ជួយ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល ​ថ្លៃ​ចំណាយ​បុណ្យ​សព​ដល់​ក្រុម​គ្រួសារ Kathleen Thorson ផងដែរ ៕ ​

 

ចុចអាន៖ ស្ត្រី​មេម៉ាយ​ជា​ម្ដាយ​ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់​ពី​សម្លាប់​កូន​ស្រី​បង្កើត

ចុចអាន៖បុរស​ឥណ្ឌា​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ថើប​បបូរ​មាត់​ក្មេង​ស្រី

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ