ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែភាពយន្តអស្ចារ្យ ៦រឿងដែលដកស្រង់ចេញពីរឿងពិត

ខ្សែភាពយន្តមួយចំនួនធ្វើឲ្យអ្នកទស្សនាដក់ជាប់ក្នុងចិត្ត រឿងខ្លះបានលើកទឹកជិត្តដល់អ្នកទស្សនា នៅពេលដែលខ្សែភាពយន្តទាំងនោះត្រូវបានកើតឡើងក្នុងជីវិតពិតៗ។

១. “The King” មាននៅក្នុងNetflix

តារាសម្តែងលោក Timothee Chalamet បានសម្តែងជាតួអង្គព្រះអង្គម្ចាស់ wayward prince Hal ដែលបាន​ឡើងសោយរាជ្យ​នៅក្នុងប្រទេសអង់គ្លេសបន្ទាប់ព្រះបិតាបានចូលទីវង្គតហើយទ្រង់ក៏ក្លាយទៅជាស្តេច King Henry ទី៥។ ដោយសារការធ្វើនយោបាយក្នុងរាជវាំងនិងការធ្វើសង្គ្រាមជាមួយជនជាតិបារាំង ទ្រង់ត្រូវបោះចោល​អតីត​កាលហើយមកផ្តោតលើតួនាទីបច្ចុប្បន្នរបស់ទ្រង់។ ផ្អែកទៅលើជីវិតរបស់ស្តេច Henry ទី៥ ជាមួយនឹងឯក​សារជាច្រើនដែលសំអាងថាពិតប្រាកដ ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រមួយនេះពិតជារឿងដ៏អស្ចារ្យ។

២. “The Theory of Everything” មាននៅក្នុងNetflix

ខ្សែភាពយន្តដែលបានជាប់ពានរង្វាន់អូស្កា និយាយពីយុវជនម្នាក់ឈ្មោះ Stephen Hawking បានជួប​ស្នេហា​ដំបូងរបស់គាត់ឈ្មោះJane Wilde។ នៅពេលដែលគាត់សរសេរ សារណាដ៏ល្បី​មួយក្នុងសាកល​វិទ្យាល័យ​Cambridge ហើយបានរកឃើញថាគាត់ទទួលរងជម្ងឺប្រព័ន្ធប្រសៃប្រសាទ។ ខ្សែភាពយន្តនេះ​គឺជាការរុករក​សេចក្តីស្នេហានិងជីវិតស្រស់បំព្រងមួយដ៏អស្ចារ្យបំផុតក្នុងពិភពលោក។

៣. “Colette”

​ខ្សែភាពយន្ត​នេះសម្តែង​ដោយ Keira Knightley ​ដែលនិយាយ​ពីជីវិតរបស់​អ្នកនិពន្ធឈ្មោះ Sidonie-Gabrielle Colette ​ដែលប្តីរបស់គាត់ជា​មនុស្ស​ជោគ​ជ័យផ្នែក​អក្សរសាស្ត្រ​បន្ទាប់​ពីគាត់​បានបោះពុម្ព​ប្រលោម​លោកក្រោមឈ្មោះរបស់លោកផ្ទាល់។ ​នាងបានចេញពីប្តី​របស់នាង​ដើម្បីទៅ​ចូលរួមសម្តែង​លើឆាកនិង​បោះ​ពុម្ព​សៀវភៅ​ក្រោមឈ្មោះ​របស់នាងជំនួសវិញ​។

៤.​​ “The Blind Side” មាននៅក្នុងNetflix

ខ្សែ​ភាពយន្ត​នេះផ្អែក​លើ​រឿងពិតរបស់​លោកស្រី Leigh Anne Tuohy ​ជាស្ត្រីវណ្ណៈ​កណ្តាលដែល​មានទ្រព្យ​​ស្តុក​ស្តម្ភ​ដែល​យក​កូនចិញ្ចឹម​ឈ្មោះ Big Mike ជាក្មេង​ជំទង់ក្រីក្រ​ម្នាក់បយកមកមើល​ថែនិងចិញ្ចឹមបីបាច់​ថែ​រក្សា​ពេញ​មួយជីវិតនេះ។ ​បន្ទាប់​ពីផ្តល់​ឱ្យគាត់​​នូវផ្ទះ​ដ៏កក់​ក្តៅ​និង​ធ្វើឱ្យ​​រូបគេ​ក្លាយ​ជា​ផ្នែកមួយ​នៃ​ក្រុមគ្រួសារ​លោកស្រី​ Leigh Anne ​បានដឹង​ថាកូន​ចិញ្ចឹម​របស់​គាត់​ ​មាន​សមត្ថភាព​ខាង​បាល់​ទាត់​ហើយ​គាត់ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យគេ​ចូលរួម​ក្នុង​ក្រុម​បាល់ទាត់​។ ​រឿង​នេះ​សម្តែង​ដោយ Sandra Bullock និង Quinton Aaron ខ្សែ​​ភាពយន្ត​នេះ​ជារឿង​មួយ​ដែល​នឹងធ្វើឲ្យអ្នក​មើល​ដក់ជាប់​ក្នុង​ដួងចិត្ត​។

៥. “The Social Network” មាននៅក្នុងNetflix

​ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​ពីការ​ចាប់​ផ្តើម​បង្កើត​ហ្វ៊េសបុក​ ​ហើយ​ក៏គ្មាន​ការ​រំពឹង​ទុក​​ថា​រឿងដ្រាម៉ា​​ជា​ច្រើន​ដែល​ចេញ​ពីក្រុម​នៃកុំព្យូទ័រ​Whizz​។ ​ខ្សែភាពយន្ត​នេះ​ធ្វើឡើង​បន្ទាប់​ពីមាន​បណ្តឹងរវាង​អតីត​មិត្តល្អ​បំផុត​គឺ​លោក​ Mark Zuckerberg ​និង​លោក Eduardo Saverin ​ដែល​បាន​បង្កើត​ក្រុម​ហ៊ុន​ហ្វេសប៊ុក​មុន​ពេល​ភាគ​ហ៊ុន​របស់​លោក​ Eduardo ​ត្រូវ​បាន​រំលាយ​ពី​ ៣៤% ទៅ ០,០៣% ។

៦.​ “Sully” មាននៅក្នុងNetflix

ខ្សែភាពយន្តនេះបានដកស្រង់ចេញពីរឿងពិតនៃការធ្លាក់យន្តហោះដែលត្រូវបានគេស្គាល់ថា «អព្ភូតហេតុ​នៅ​លើ​ទន្ លេHudson» បន្ទាប់ពីអ្នកបើក​យន្ដ​ហោះ​ឈ្មោះ​លោក Sullivan ត្រូវចុះ​ចតយន្តហោះនៅ​ក្នុងទន្លេ​ដោយ​សារ​ការ​វាយប្រហារពីបក្សី។ បន្ទាប់ពីការចុះចតដែលមិនធ្វើឲ្យមានមនុស្លាប់ លោកក៏បានក្លាយ​ទៅ​ជាវិរបុរស​ជាតិ។

 

ប្រែសម្រួល៖ មួង ពិសី