BREAKING NEWS
Search

អ្នក​ដំណើរ​ព្រលឹង​ចុង​សក់ ក្រោយ​រថភ្លើង​បែក​ផ្កាភ្លើង​និង​ចេញផ្សែង

ក្រុមហ៊ុន SMRT កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រថភ្លើង MRT មួយ​ដែល​បាន​ឃើញ​ផ្កាភ្លើង​និង​ផ្សែង​ផុស​ឡើង​ក្នុង​កំឡុង​ពេល​​រៀប​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​សុក្រ​ទី ១៧ ខែ​មករា ម្សិលមិញនេះ។

រថភ្លើង​ដែល​កំពុង​ចាកចេញ​ពី  Kembangan ទៅ​កាន់  Bedok  នៃប្រទេសសិង្ហបុរី បាន​ចាប់ផ្ដើម​បញ្ចេញ​ផ្សែង​និង​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ៩ និង៥០នាទី យប់​បន្ទាប់​ពី​បាន​ជួប​នឹង​កំហុស​បច្ចេកទេស​ក្នុង​រថភ្លើង។

បើ​យោង​តាម​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​និយាយ​ថា​ នៅ​សុខៗ​រថភ្លើង​ក៏​ស្រាប់​តែ​បែក​ផ្កាភ្លើង​និង​មាន​សំឡេង​ផ្ទុះយ៉ាងខ្លាំង។

លោកស្រី  Margaret Teo  ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​សាជីវកម្មក្រុមហ៊ុន SMRT បាន​សុំ​អភ័យទោស​ចំពោះ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ។​

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្មីៗ​នេះ ​រថភ្លើង​របស់​ក្រុមហ៊ុន SMRT ក៏​ទើប​តែ​មាន​ហេតុការណ៍​បញ្ចេញ​ផ្សែង​ក្នុង​កាល​ពី​សប្ដាហ៍​មុន​ដូចគ្នា។ នេះ​គឺ​ជា​រថភ្លើង SMRT ទី ២ ដែល​បញ្ចេញ​ផ្សែង​ក្នុង​នៅ​ក្នុង​សប្ដាហ៍​នេះ​ដែល​ជា​ហេតុការណ៍​ផ្ទួនៗគ្នា។

ស្រប​ពេល​នោះ​ដែរ​កាល​ពី​ថ្ងៃ​ទី ១០​ខែ​មករា​កន្លង​ទៅ​នេះ​រថភ្លើង​នៅ​ស្ថានីយ Raffles Place MRT ក៏​មាន​ហេតុការណ៍​ស្រដៀងគ្នា​ដែរ​ ពោល​គឺ​អ្នក​នៅ​លើ​រថភ្លើង​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​បន្ទាប់ពី​មាន​ឧស្ម័ន freon បាន​លេច​ធ្លាយ​និង​បណ្ដាល​អោយ​មាន​ផ្សែង​ពណ៌​ស​ពាសពេញ​កាប៊ីន។

យោង​តាម​កាសែត  The Straits Times  បាន​និយាយ​ថា​ឧស្ម័ន​ហ្គាស​គឺ​ជា​ឧស្ម័ន​ដែល​មិន​អាច​ឆេះ​បាន​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ទូទឹកកក​និង​ម៉ាស៊ីន​ត្រជាក់។​ វា​គ្រាន់​តែ​ប៉ះពាល់​តិចតួច​របស់​ឧស្ម័ន freon ដែល​បាន​សាយភាយ​ប៉ុន្តែ​វា​គ្មាន​គ្រោះថ្នាក់​ឡើយ ៕

 

ចុចអាន៖តុលាការអន្តរជាតិ​នឹង​ចាត់​វិធានការណ៍​បន្ទាន់​ក្នុង​ករណី​​ប្រល័យពូជសាសន៍​មីយ៉ាន់ម៉ាបណ្ដេញ​ជនជាតិ Rohingya

ចុចអាន៖យន្តហោះបង្ហូរសាំង​ស្រោចលើ​មនុស្ស​ពេញវ័យ​និង​កុមារ​ក្នុងសាលារៀន រងរបួសធ្ងន់ស្រាលជាង ៦០នាក់

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ