BREAKING NEWS
Search

Mulan 2020 បញ្ចេញ Trailer ថ្មី​បង្ហាញ​មុខ​តួ​ធំ​ៗ​កាន់​តែ​ច្រើន​

វីដេអូ Trailer ថ្មី​សម្រាប់​ភាពយន្ត “Mulan” ​ទើប​តែ​ចេញ​កាលពីថ្ងៃទី៥ខែធ្នូនេះ​សម្រាប់​ឲ្យ​អ្នក​គាំ​ទ្រ​ទស្សនា មុន​ថ្ងៃ​ចាក់​បញ្ចាំង​ខាងមុខ​ក្នុងឆ្នាំ២០២០។ ​ Trailer​ ផ្លូវការ​នេះ​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​បាន​បញ្ជាក់​ថា​ ការសម្របសម្រួល​ថ្មី​ដែល​សម្ដែង​ដោយ Liu Yifei​ នឹង​មិនមែន​ជា​តន្ត្រី​ទេ​តែ​ជា​ច្បាប់ Live Action ដែល​ផ្អែក​លើ​សាច់​រឿង​ភាពយន្តគំនូរជីវចល​កាល​ពី​ឆ្នាំ​១៩៩៨។

សាច់រឿង​សង្ខេប​ជា​ផ្លូវការ​គឺ​ និយាយ​ពី​នារី វ័យ​ក្មេង​ដែល​មិន​ចេះ​ខ្លាច និង​ហ៊ាន​ប្រ​ថុយ​អ្វីៗ​ទាំងអស់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ​និង​ប្រទេស​របស់​នាង​ដើម្បី​ក្លាយ​ជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ​បំផុត​ម្នាក់ នៅ​ពេល​ដែលប្រទេស​ចិន​​ចេញ​រាជក្រឹត្យ​តម្រូវ​ឲ្យ​​គ្រួសារ​នីមួយ​ៗ​ត្រូវ​លះបង់សមាជិក​ប្រុសម្នាក់​ដើម្បីបម្រើ​ក្នុង កងទ័ព​អធិរាជ​ដើម្បី​ការពារ​ប្រទេស​ពី​ការ​ឈ្លាន​ពាន​របស់​ភាគ​ខាង​ជើង។ Hua Mulan ​ដែល​ជា​កូន​ស្រី​ច្បង​របស់​អ្នក​ចម្បាំង​ដ៏​មាន​កិត្តិយស​បានបន្លំ​ខ្លួន​ជា​ប្រុស​ឈាន​ជើង​ចូល​ជំនួស​ឪពុក​ដែល​មាន​ជំងឺ។ ​ក្នុងនាម​ជា​បុរស​ម្នាក់​ឈ្មោះ Hua Jun ត្រូវ​បាន​គេ​សាក​ល្បង​គ្រប់​ជំហាន​ ហើយ​ត្រូវតែ​ប្រើ​កម្លាំង​ខាងក្នុង​របស់​នាង​និង​ចាប់​យក​សក្ដានុពល​ពិត​របស់​នាង​។ ​

វីដេអូ​ Trailer ផ្លូវការ​ដំបូង​នេះ​បាន​បង្ហាញ​មុខ​តួ​អង្គ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូចជា Donnie Yen (កុំកុំ) ដើរ​តួ​ជាគ្រូរបស់ Mulan, Yoson An ជា​ទាហាន Chen Honghui និងជាស្នេហា​របស់ Mulan, និងលីលានជា ជាអធិរាជ​ចិន។

ប្រែសម្រួល៖ មួង ពិសី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114