BREAKING NEWS
Search

អាថ៌កំបាំងនៅពីក្រោយ​ដំណើរការ( Franchise) សិទ្ធិ​អាជីវកម្ម ផ្ដាច់មុខ

បីចំណុច​ខាងក្រោម​សុទ្ធសឹងជាអ្វីដែលម្ចាស់សិទ្ធិ​អាជីវកម្មផ្ដាច់មុខនានា ( Franchise)  មាន​ជា​​កង្វល់រហូតមក តែយើងមិនសូវដឹង។

ម្ចាស់ជំនួញដែលទទួលបាន​​សិទ្ធិ​ផ្ដាច់មុខ​បាន​ចែក​រំលែក​ទស្សនៈ​របស់​ពួកគេ​ ពន្យល់​ពី​ហេតុផល​និង​យុទ្ធសាស្ត្រ​រថា ធ្វើយ៉ាងណាទម្រាំទទួលបានជោគជ័យ។

១. អទិភាព​នៃការ​ចង់បានសិទ្ធិ​ផ្ដាច់មុខ​ ត្រូវ​តែ​មាន​ទីតាំង​ល្អ

ទីតាំង​ល្អ​អាច​ជួយ​ឱ្យ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ។ នេះ​ជា​ការ​ពិត​ ជា​ពិសេស​សម្រាប់​ភោជនីយដ្ឋាន​និង​អ្នក​លក់រាយ។ ពេលខ្លះ​គុណ​ប្រយោជន៍​​នេះ ​ជួយ​​បង្កើត​ជំនាញ​និង​ជំនួញ​ដល់​ម្ចាស់​អាជីវកម្ម។

ប៉ុន្តែ​មិនមែន​គ្រប់​ទី​តាំងល្អ ​សុទ្ធតែ​ធានា​ថាអាជីវកម្មនឹង​​ជោគជ័យ១០០​ភាគរយ​​​ឡើយ។ អ្នក​ជំនួញ​ឆ្នើម​បង្វែរ​ទីតាំង​ទាំងនេះ​ទៅក្នុងចំណុចឈ្នះ ពីលើ​ផលិតភាព​និង សេវាកម្មពិសេសដែលមាន​ស្រាប់​ទៀត​ទើបអាចដំណើរការ​រលូនទាំងព្រមបាន។

២. ទាមទារ អ្នកជំនួញដែល​មាន​មនុស្ស​ពូកែៗមក​ធ្វើការឱ្យ

ដើម្បី​ទទួល​បាន​លទ្ធផល ​ពួកគេ​ត្រូវ​តែ​រស់នៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​ទាំង​ថ្ងៃ​យប់ ទាំងពេលបើក​និង​បិទ។ ដូច្នេះបើ​រកមិនបានបុគ្គលិក​ពូកែៗ​ឬចង់ សន្សំ​ប្រាក់ គេនឹង​ចាំបាច់ ត្រូវ​​ធ្វើអ្វីៗគ្រប់យ៉ាង ​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន។

ទោះយ៉ាងនេះក្តី ប៉ុន្តែ​មាន​មតិ​ខ្លះ​បានលើកឡើងថា អ្នក​ជំនួញ​កំពូល​ភាគច្រើន​ មិន​បាន​ខិតខំ​រហូត​ដល់គ្មានពេល​ដកដង្ហើម​ឡើយ ​ពួកគេ​​វិនិយោគ​ពេល​វេលា និងលុយកាក់ ​ដើម្បី​បង្វែរ​បុគ្គលិក​ទៅ​ជា​អ្នកដឹកនាំមករែកពុនជំនួស​។

៣.​មិនបាច់​ទទួល​ការ​សិក្សា​ខ្ពស់​ពេក​ក៏បាន

​ ម្ចាស់អាជីវកម្មដែលទិញសិទ្ធិ​ផ្តាច់មុខ​ជា​ច្រើន ​មិនបាច់ត្រូវ​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ពាណិជ្ជកម្មឡើយ។

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់ Jersey Mike លោក Peter Cancro បាន​ទិញ​យីហោ​ដំបូងនៅ​ពេល​លោក​នៅ​រៀនវិទ្យាល័យ។

ដើម្បី​ទទួល​បាន​ជោគជ័យ​សំខាន់​គឺ​រៀន​ពីប្រនមួយនោះ ដែលយើងចង់ទិញ​សិទ្ធិ​អាជីវកម្ម​ រៀនពីការប្រមូល​និយោជិក​ល្អ និងការយកបេះដូង​អតិថិជន​របស់​យើង។

៤. ​បទពិសោធន៍​អាជីវកម្ម​ច្រើន

មនុស្ស​ជា​ច្រើន​បាន​មក​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ពី​ឧស្សាហកម្ម​ផ្សេងៗ​ដែលខ្លួនមិនដែលធ្វើពីមុនមក។ ​នោះជាការងារដែល​មាន​សម្ពាធ​ខ្ពស់ ​។ ជា​ការ​ពិត​អ្នក​ទិញ សិទ្ធិ​ផ្ដាច់មុខ​​ជាច្រើន​តស៊ូ​បានជោគជ័យ ដោយសារ​តែមាន​​បទពិសោធន៍​កន្លង​មកខ្លះជាកូនចៅគេ​ទៀត ។ ការទទួលសិទ្ធិផ្តាច់មុខមកយ៉ាងណាឱ្យបានជោគជ័យ ផ្ដោត​លើ​ការ​ប្រតិបត្តិ​ និងបទពិសោធន៍មិនមែ​នឱ្យតែមានលុយ គឺជោគជ័យ​ទេ។
ចុចអាន៖ជំនាញទាំង ៩ដែលចាំបាច់ខ្លាំង សម្រាប់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ

ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិន​ជោគជ័យ ដែលយើង​គួរចងចាំទុកជាមេរៀនជីវិត​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ