ព្រឹក​នេះ​សម្តេច​ប្រធាន​រដ្ឋ សភា​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា ដោយមាន​របៀប​វារ​:​ចំនួន​៤
BREAKING NEWS
Search

ព្រឹក​នេះ​សម្តេច​ប្រធាន​រដ្ឋ សភា​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា ដោយមាន​របៀប​វារ​:​ចំនួន​៤

ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៩:០០​នាទី​ព្រឹក បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារ: ចំនួន​៤។

របៀបវារៈ​ចំនួន​៤ ដែល​លើក​យកមក​ធ្វើការ​ពិភាក្សា និង​អនុម័ត​នោះ មានដូចជា ​៖​ ការពិនិត្យ​សំណើសុំ​កោះប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ដើម្បី​ពិនិត្យ និង​បោះឆ្នោត​ទុកចិត្ត​លើ​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល។ ការពិនិត្យ​សំណើសុំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការ តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល។ ការពិនិត្យ​សមាសភាព​លេខាធិការ​ចំនួន​៣​រូប របស់​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ គឺ លោក ឈឹម ម៉ា លោកស្រី គឹម សុ​វណ្ណា លោក លី ឆេង និង​ការពិនិត្យ​និង​សម្រេចសេចក្តី​ព្រាង​របៀប​វារៈ និង​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៦៕
សុង​យោ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114