លីគ NBAអាមេរិក ត្រៀមខាតបង់៥០០លានដុល្លារដោយការផ្អាកលក់​សំបុត្រប្រកួត

National Basketball Association NBA គឺជាលីគអាជីពដំបូងគេនៅអាមេរិកដែលត្រូវផ្អាកការលេងនានាចោលទំាងអស់ ដោយសារបន្ទុះជំងឺកូវីដ១៩។

គ្មាន​អ្នកណាម្នាក់ អាចទាយដឹងនៅឡើយថា តើយុទ្ធនាការនានា​ក្នុង​ឆ្នាំ ២០១៩-២០ នឹងបន្តបានទៀតដែរឬទេ។

លីគ បានប្រកាសថា ការលេងទំាង​អស់​នឹងត្រូវផ្អាកចាប់ពីថ្ងៃទី ១១ ខែមីនា បន្ទាប់ពីតារា Rudy Gobert ឲធ្វើតេស្តិ៍វិជ្ជមានវីរុសឆ្លង។

មួយថ្ងៃក្រោយមក NHL, MLB និង MLB បានប្រកាសថា ពួកគេផ្អាករាល់ការប្រកួតតែម្តង។ NCAA ក៏បានលុបចោលការប្រកួតបាល់បោះ និងវាយកូនគោលលើទឹកកកផងដែរ។

លើសពីនេះទៀត WWE ក៏បានផ្លាស់ប្តូរការសម្តែងផ្ទាល់របស់ខ្លួន (Raw និង SmackDown) ទៅកាន់មជ្ឈមណ្ឌលសម្តែងនៅ Orlando ។ ពួកគេបានផ្លាស់ប្តូរទីតាំង WrestleMania 36 ពីកីឡដ្ឋាន Raymond James ក្នុង Tampa Bay ទៅកាន់មជ្ឈមណ្ឌលសំដែងទៀត។ ព្រឹត្តិការណ៍នេះធ្លាប់គ្រោងធ្វើនៅថ្ងៃទី ៥ ខែមេសា។

មុនពេលការព្យួរទំាងអស់នេះត្រូវបានប្រកាស​ចេញ  NBA ត្រូវបានគេគ្រោងបញ្ចប់រដូវកាលធម្មតារបស់ខ្លួននៅថ្ងៃទី ១៥ ខែមេសាខាងមុខ។

អ្នកលេងបាល់បោះនៅ NBC លោក Tom Haberstroh បានរាយការណ៍ថា លីគនេះអាចខាតបង់ទឹកប្រាក់ប្រមាណជា ៥០០ លានដុល្លារអាមេរិក ដែលជាវិបត្តិបាត់ចំណូលពីការលក់សំបុត្រ។
កីឡាករ​Haberstroh បានពន្យល់ថា ជាមធ្យមលីក ទទួលបាន ចំណូលច្រកទ្វារ ប្រមាណ​១,២ លានដុល្លារឮអាមេរិក សម្រាប់ការប្រកួតតាម​រដូវជាទៀងទាត់។ ចំនួននេះកើនឡើងដល់ ២ លានដុល្លារ សម្រាប់រាល់ការប្រកួតពិសេស។

ប៉ុន្តែ​សភាពជាក់ស្តែង ពេលនេះ សុខភាពសាធារណៈនិងសុវត្ថិភាពកីឡាករ គឺជាក្តីបារម្ភលេខ ១ សម្រាប់ NBA និងលីកកីឡាសំខាន់ៗដទៃទៀត។

លីគយល់យ៉ាងច្បាស់ថា ពួកគេនឹងត្រូវបាត់បង់ប្រាក់ ប៉ុន្តែ មិនមានជម្រើសទេ។

កាលពីសប្តាហ៍មុនស្នងការលោក Adam Silver បាននិយាយថា ការផ្អាកទំាង​នេះនឹងមានរយៈពេលយ៉ាងហោចណាស់ ៣០ ថ្ងៃ។

NHL ក៏កំពុងបន្តថ្លឹងថ្លែងជម្រើសនានា​ ហើយហាក់ដូចជា ខែមិថុនាគឺជាពេលចាប់ផ្តើមវិលវិញ​ដ៏មាន​សក្តានុពលមួយ សម្រាប់ Major League Baseball ដែលពីមុន គេ​គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ដោយមានក្រុមចំនួន ៣០ ចូលរួម។

ចម្រើន​តារា