BREAKING NEWS
Search

បញ្ជី​ឈ្មោះ និង​សញ្ជាតិ​កីឡាករ​បរទេស ក្លិប​ទាំង ១១​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០

ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​និង​កំពុង​ចាប់ផ្ដើម​ហើយ សម្រាប់​រដូវ​កាល​ថ្មី ២០២០ ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បានកំណត់​ចំនួន​ក្រុម ១៣​ក្រុម ធ្វើការ​ប្រកួតប្រជែង ខណៈ​គ្រប់​ក្លិប​ទាំង​១៣ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​អនុញ្ញាត​ឲ្យ​នាំចូល​កីឡាករ​បរទេស ៥​រូប​ក្នុង​មួយក្រុម​។

គិត​មកទល់ពេលនេះ គ្រប់​ក្លិប​ទាំងអស់​ដែល​នឹង​ប្រើប្រាស់​កីឡាករ​បរទេស បាន​នាំ​កីឡាករ​បរទេស​ម​ករួ​ម​ក្រុម​រៀងៗ​ខ្លួន​ហើយ ពោលគឺ ១១​ក្លិប​បានប្រកាស​កីឡាករ​បរទេស​រួចរាល់ ស្របពេល ២​ក្លិប​ទៀត (​ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម ១៨​ឆ្នាំ​) មិន​ប្រើប្រាស់​កីឡាករ​បរទេស​។​

ភ្នំពេញ​ក្រោ​ន​៖ មាន Paulo Victor Soares (​ប្រេ​ស៊ី​ល​), Andres Nieto (​កូ​ឡុំ​ប៊ី​), Okereke Timothy និង Paul Omogba (​នី​ហ្សេ​រី​យ៉ា​) និង Masaaki Ideguchi (​ជប៉ុន​)​។
​ព្រះខ័ន​រាជ​ស្វាយរៀង​៖ មាន Jonathan Campbell (​អាមេរិក​), Diasuke Kobayashi (​ជប៉ុន​), Privat Befolo Mbarga (​កា​ម៉េ​រូ​ន​), Thiago Santos និង Pedro Augusto (​ប្រេ​ស៊ី​ល​)​។​
​សូល​ទី​ឡូ​អង្គរ​៖ រួមមាន Kento Fujihara, Fumiya Kogure, Kota Motoyama, Unno Tomoyuki (​ជប៉ុន​) ស្រប​ពេលដែល Matheus Souza (​ប្រេ​ស៊ី​ល​) ។​
​អង្គ​រថា​យ​ហ្គឺ​រ​៖ មាន Yudai Ogawa, Joichiro Sugiyama និង Takaki Ose (​ជប៉ុន​), Dzarma Bata (​នី​ហ្សេ​រី​យ៉ា​) និង Cristiano Marcolino Santos (​ប្រេ​ស៊ី​ល​)​។​
​វិសាខា​៖ មាន Mustafa Sazazai (​អា​ហ្វ​ហ្គា​នី​ស្ថាន​), Mahammed Khan (​អាហ្វ្រិក​ខាងត្បូង​), Alisher Mirzaev (​អ៊ូ​បី​គី​ស្ថាន​), Ajayi Opeyemi Korede (​នី​ហ្សេ​រី​យ៉ា​) និង​កីឡាករ Mihaljevic Filip (​ក្រូ​អាត​)​។​
​បឹងកេត​៖ មាន Kenta Yamazaki, Hikaru Mizuno (​ជប៉ុន​), Anderson Zogbe (​កូត​ឌី​វ័រ​), Mothusi Gopane (​អាហ្វ្រិក​ខាងត្បូង​) និង Franc Sanatana Paiva (​ប្រេ​ស៊ី​ល​)​។
​នគរបាលជាតិ​៖ មាន​កីឡាករ Tomohiro Masaki (​ជប៉ុន​), Mathew Osa, Okoro Orobosa និង Momoh Degule (​នី​ហ្សេ​រី​យ៉ា​) Abdel Kader Coulibali (​កូ​ឌី​វ័រ​)​។​
​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​៖ មាន​កីឡាករ Kanta Asami (​ជប៉ុន​), Yao Kousasui Bernard (​កូ​ឌី​វ័រ​), Adekunjo Nojeem Busayo (​នី​ហ្សេ​រី​យ៉ា​), Abbee Ndjoo Hurber (​កា​ម៉េ​រូ​ន​) និង Wallizada Mohammad Emran (​អា​ហ្វ​ហ្គា​នី​ស្ថាន​)​។​
​ណាហ្គា​វើ​លដ៍​៖ មាន​កីឡាករ Booysen Shane (​អាហ្វ្រិក​ខាងត្បូង​), Bisan George (​នី​ហ្សេ​រី​យ៉ា​) Marques De Oliveira (​ប្រេ​ស៊ី​ល​), Kiduko Naoto និង Naruse Yuta (​ជប៉ុន​)​។​
​គីរីវង់​សុខ​សែន​ជ័យ​៖ មាន​កីឡាករ Alpha Oumar Lelouma Barry (​ហ្គី​ណេ​), Santirad Weing-in (​ថៃ​), Victor Luis Ferreira Cabral និង Jose Magson Dourado (​ប្រេ​ស៊ី​ល​), Ostovari Arash (​អ៊ីរ៉ង់​)​។
​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​)៖ មាន Endo Mikito (​ជប៉ុន​), Sung Min Park (​កូរ៉េខាងត្បូង​), Romario Reginaldo Alves (​ប្រេ​ស៊ី​ល​), Yannick Francios (​កា​មេ​រ៉ូ​ន​) និង​កីឡាករ Rasheed Omokafe (​នី​ហ្សេ​រី​យ៉ា​)​។​

សូមបញ្ជាក់ថា លី​គ​កំពូល​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស ៥​រូប​នៅក្នុង​ក្លិប​នីមួយៗ​ក្នុងនោះ​ត្រូវមាន​កីឡាករ​បរទេស​ម្នាក់​ជា​កីឡាករ​មកពី​ទ្វីបអាស៊ី ចំពោះ​នៅលើ​ទីលាន​វិញ​គឺមាន​កីឡាករ​បរទេស​តែ ៤​រូប​ប៉ុណ្ណោះ​ដែល​អាច​ចូលរួម​ប្រកួត​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114