ជិត​២០% នៃ​គ្រួសារ​ជប៉ុន​ប្រើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់

តាម​ការស្ទង់មតិ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​នឹង​ធនាគារ​កណ្តាល​មួយ​បានបង្ហាញ ថា ស្ទើរ​តែមួយ​ភាគ​ប្រាំ​នៃ​គ្រួសារ​ជនជាតិ​ជប៉ុន​ប្រើប្រាស់​លុយ​អេឡិចត្រូនិក​សម្រាប់​ការទិញ​អីវ៉ាន់​តូចៗ ដែលជា​ការកើនឡើង​ជា​ង​កាលពី​១​ឆ្នាំមុន និង​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ វប្បធម៌​នៃ​ការ​ចាយ​ប្រាក់​ទាំង​ដៃៗ​របស់​ប្រទេស​នេះ​កំពុងតែ​មានការ​ផ្លាស់ប្តូរ។

ការស្ទង់មតិ​ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​ធ្វើឡើង​នៅ​ចន្លោះ​ខែមិថុនា​និង​ខែកក្កដា​នេះ​បាន​បង្ហាញថា គ្រួសារ​ចំនួន​១៨,៥% បាន​លើកឡើងថា ពួកគេ​ប្រើប្រាស់​លុយ​អេឡិចត្រូនិក​ដូចជា​កម្មវិធី​លើ​ស្មា​ត​ហ្វូ​ន និង​ការទូទាត់​តាម​កាត​ឥណ​ពន្ធ​លើ​ការទិញ​ទំនិញ​ដែល​ត្រូវ​ចំណាយ​ប្រាក់ ១​ពាន់​យ៉េន (៩,១៧​ដុល្លារ​) ឬ​តិចជាង​នេះ ពោលគឺ​កើនឡើង​ពី​១៥,៤% កាលពី​ឆ្នាំមុន​។​
​ក្នុងចំណោម​គ្រួសារ​ដែលមាន​មនុស្ស​តែ​ម្នាក់ ដែល​៤៣% នៃ​ពួកគេ​ជា​មនុ​ស្សវ័យ​២០​និង​៣០​ឆ្នាំ សមាមាត្រ​នេះ​គឺ​នៅ​កាន់តែ​ខ្ពស់ជាង​គឺ​ត្រឹម​៣៥,៦% ។

ប៉ុន្តែ​ទោះបីជា​មានការ​កើនឡើង​នៃ​ការទូទាត់​អេឡិចត្រូនិក​ក៏ពិតមែន​ក៏​ផ្នត់គំនិត “​ប្រាក់សុទ្ធ​ជា​ស្តេច​” របស់​ជនជាតិ​ជប៉ុន​នៅតែ​ចាក់​ដោត​ជាមួយនឹង​ការស្ទង់មតិ​បង្ហាញថា ៨៤% នៅតែ​ប្រើ​ក្រដាសប្រាក់ និង​កាក់​សម្រាប់​ការទិញ​ទំនិញ​តូចៗ​ដដែល​។​

ការស្ទង់មតិ​ក៏បាន​បង្ហាញថា ជាមួយគ្នានេះ សម្រាប់​ការទូទាត់​ដែល​លើសពី​១​ម៉ឺន​យ៉េន និង​រហូតដល់ ៥​ម៉ឺន​យ៉េន ៤៨,៥%​នៃ​គ្រួ​សារបាន​លើកឡើងថា ពួកគេ​ទូទាត់​ដោយ​ប្រើ​ជា​សាច់ប្រាក់ និង ៣,៤% ទូទាត់​ដោយ​លុយ​អេឡិចត្រូនិក​។​

អត្រា​បទឧក្រិដ្ឋ​ទាប អត្រា​ការប្រាក់​ទាប​ខ្លាំងពេក​រយៈពេល​ជាច្រើន​ឆ្នាំ និង​បណ្តាញ​ម៉ាស៊ីន ATM​នៅ​ទូទាំងប្រទេស​បាន ជំរុញឱ្យមាន​ការទាក់ទាញ​ការប្រើ​សាច់ប្រាក់​ជា​យូរ​មកហើយ​របស់​ជប៉ុន​ឱ្យ​ងាក​រក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ជាមួយ​មូលហេតុ​មួយចំនួន៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114