ជុំវិញឧស្សាហកម្មកប៉ាល់ទេសចរក្រោមវិបត្តិCovid19
BREAKING NEWS
Search

ជុំវិញឧស្សាហកម្មកប៉ាល់ទេសចរក្រោមវិបត្តិCovid19

​សោកនាដកម្ម​លើ The Diamond Princess

​បង្ខាំង​អ្នកជា​ឱ្យនៅ​ជាមួយ​អ្នក​ឈឺ​

​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ប្រឈម​ដួល​ក្ស័យ​

​ទុកចោល​មនុស្ស​មួយ​កា​ប៉ាល់ ២​សប្តាហ៍​លើ​សមុទ្រ​

​កម្ពុជា​ដ៏​មាន​មនុស្សធម៌​ក្នុង​ក្រសែភ្នែក​ទេសចរ​ពិភពលោក​

កប៉ាល់​ទេសចរ ដ៏​ប្រណីត សម្រាប់​អភិជន គឺ The Diamond Princess ធ្លាប់ជា​និមិត្តរូប​នៃ​ភាព​ស៊ី​វិ​ល័យ​លើ​ផ្លូវទឹក ឥឡូវ​បាន​ប្រឡាក់​ស្រមក​ទៅដោយ​គ្រោះមហន្តរាយ​ដែល​មេរោគ​ឆ្លង​វីរុស​បាន​រាលដាល​លើ​អ្នកដំណើរ​រាប់រយ​នាក់​។ រឿងរ៉ាវ​នេះ បង្កើតឱ្យមាន​សំណួរ​ថា Covid19 មិន​ត្រឹមតែ​ជាការ​ពិសោធន៍​នៃ​ការរើសអើង​មនុស្ស​ដ៏​ឃោរឃៅ​មួយ​នោះទេ ប៉ុន្តែ​ថែមទាំង​ជាការ​បំផ្លាញ​អនាគត​នៃ​ឧស្សាហកម្ម​ទេសចរ​រាប់ពាន់​លាន​ដុល្លារ​ផង​។​

​មាន​ករណី​ឆ្លង​វីរុស​ច្រើនជាង ៦៥០ ករណី​ក្នុងចំណោម​អ្នកដំណើរ​ចំនួន ២.៦៦៦ នាក់​និង​នាវិក ១.០៤៥ នាក់​ដែល​កំពុងធ្វើដំណើរ​ដោយ​នាវា​នានា​ជាង ៥០ ប្រទេស​។​

​ចំនួន​នៃ​ការឆ្លង​នៅលើ​នាវា បាន​កើនឡើង​យ៉ាង​លឿន​បន្ទាប់ពី​កប៉ាល់​ប្រណីត​មួយ​The Diamond Princess​ត្រូវបាន​បង្ខាំង​នៅ​យូ​កូ​ហា​ម៉ា​មិនឱ្យ​ចុះ កាលពី​ថ្ងៃទី ៥ ខែកុម្ភៈ​ដោយសារ​ដំណើរ​វ័យ​ចំណាស់​ម្នាក់​មកពី​ហុងកុង​បានធ្វើ​តេ​ស្តិ៍​ឃើញ​កូ​រ៉ូ​ណា​។​

​សោកនាដកម្ម​លើ The Diamond Princess
​លើសពី​ការ​ផ្សងព្រេង អ្នករៀបចំ​ដំណើរ​កម្សាន្ត​លើ​កប៉ាល់​នេះ មាន​មហិច្ឆតា​ក្លាយជា​“ គោលដៅ​ដ៏​Luxury មួយ​”​ដោយបាន​ចាកចេញ​ពី​សិង្ហ​បុរី ក្នុង​ដំណើរ​កម្សាន្ត​ចុងក្រោយ​របស់ខ្លួន​កាលពី​ខែ​មុន​អ្នកដំណើរ​របស់ខ្លួន​រំពឹងថា ​នឹង​ទទួលបាន​នូវ​បទពិសោធន៍​លើ​សមុទ្រ​ដ៏​អស្ចារ្យ មុនពេល​ទៅដល់​ឋានសួគ៌​នៃ​ម្ហូប​ត្រី​ជប៉ុន​ស្រស់ៗ​បំផុត​នៅឯ​បារ​ស៊ូ​ស៊ី​ហើយ​និង​ងូត​ត្រាំ​ទឹក​បែប​ជប៉ុន សម្រាល​ការនឿយហត់​នៅ​ចុងបញ្ចប់​នៃ​កា​រ​កម្សាន្ត​លើ​ដែនដី​ជប៉ុន​ដ៏​ពិសិដ្ឋ​។​

ប៉ុន្តែ​នៅពេលដែល​The Diamond Princess​បាន​ទៅដល់​គោលដៅ​ចុងក្រោយរ​យូ​កូ​ហា​ម៉ា​ប្រទេស​ជប៉ុន​ថ្ងៃទី ៣ ខែកុម្ភៈ នាវា​នេះ​បាន​បាត់បង់​នូវ​និមិត្តរូប​នៃ​ភាព​ប្រណីត ក្លាយ​មកជា​គោលដៅ​រើសអើង​ដ៏​ធំ ព្រោះ​ការសង្ស័យ​អំពី លទ្ធភាព​ផ្ទុះ​ឆ្លង​រាលដាល​ឡើង​នៃ​មេរោគ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ២,០០០ នាក់​រួចទៅហើយ​។​
The Diamond Princess​ភ្លាមៗ​នោះបាន​ត្រូវ​រារាំង​មិនឱ្យ​ដាក់​ភ្ញៀវ​ចុះ​។​

លោក Michael T. Osterholm នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​និង​ឆ្លង​ជំងឺ​នៃ​សាកលវិទ្យាល័យ​មី​នីញ៉ា​បាន​ពណ៌នា​ថា នេះ​ជាការ​រើសអើង​ដ៏​សាហាវ​ដោយ​បន្ថែមថា ការ​បង្ខាំង​ទុក​មនុស្ស​នៅលើ​នាវា​ទេសចរណ៍​មិនមែនជា​ដំណោះស្រាយ​ទេ ភ្ញៀវ​គួរ​បាន​ចេញមក​កាន់តែ​ឆាប់​បំផុត ប្រសិនបើ​លើ​នោះ​ពិត​ជាមាន​វីរុស មិនមែន​ទុកឱ្យ​ឆ្លង​បន្ត​គ្នា​ឡើយ​។​

​ការដែល​ដឹងថា​បុរស​ហុងកុង​ម្នាក់​នៅលើ​នោះ​មាន​រោគ​Corona ហើយ​បង្ខាំង​គ្រប់គ្នា​មិនឱ្យ​ចុះ​តើ​នេះ​ជា​រឿង​ឃោរឃៅ​កម្រិតណា​?

១១ ថ្ងៃមុន​មនុស្ស​ទាំងនោះ​ត្រូវគេ​ប​ង្ខាំង យ៉ាង​ថប់​បារម្ភ ក្នុង​នាវា The Diamond Princess នាវា​ទេសចរណ៍​នេះ​ បាន​ចេញពី​ហុងកុង ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើដំណើរ​រវាង​សិង្ហ​បុរី​និង​យូ​កូ​ហា​ម៉ា​ដោយបាន​ចូល​ចត​នៅ​កំពង់ផែ​ចំនួន ១១ រួមមាន​ទីក្រុង​ហូជីមិញ​និង​ដា​ណា​ង​នៅ​វៀតណាម​អូ​សា​កា​និង​កា​ហ្គា​ស៊ី​ម៉ា​នៅ​ជប៉ុន​និង​កោះ​តៃវ៉ាន់​។​

អាជ្ញាធរ​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បានប្រកាស​ពី​ការស្លាប់​របស់​បុរស​អា​យុ ៨៧ ឆ្នាំ​ម្នាក់​និង​ស្ត្រី​អាយុ ៨៤ ឆ្នាំ​ទាំង​២​ជា​ជនជាតិ​ជប៉ុន​ដែល​ក៏​ជា​អ្នកដំណើរ​នៅលើ​កប៉ាល់​នោះដែរ​ហើយ អ្នកស្លាប់​ទាំងពីរ​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា មាន​ជម្ងឺ​តាំងពី​មុន​ឡើង​ទូក​។​

​បង្ខាំង​អ្នកជា​ឱ្យនៅ​ជាមួយ​អ្នក​ឈឺ​
​ចំនួន​នៃ​ការឆ្លង​នៅលើ​នាវា​បាន​រាល​យ៉ាង​លឿន​បន្ទាប់ពី​វា​ត្រូវបាន​គេ​ប​ង្ខាំង​មិនឱ្យ​មនុស្ស​ចុះ លើ​ឆ្នេរ​យូ​កូ​ហា​ម៉ា​កាលពី​ថ្ងៃទី ៥ ខែកុម្ភៈ​។​

ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​សុខភាព​ជប៉ុន​បាន​ទទូចថា អាជ្ញាធរ​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​បង្ខាំង​នេះ​ទៀតឡើយ ប៉ុន្តែ​បាន​សារភាពថា ពួកគេ​មិនបាន​ណែនាំ​គ្រប់គ្រាន់​ដល់​អ្នក​ដែល​ជិះ​លើ​នាវា​គ្រោះថ្នាក់​ឱ្យ​បង្ការ​ខ្លួន អំពី នៃ​ការរីក​រាលដាល​មេរោគ​នេះ ឱ្យបាន​ដិតដល់​ពិតមែន បានជា​ឆ្លង​រាលដាល​កម្រិតធ្ងន់​នៅពេល​បន្ទាប់​។​

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​ក្នុងចំណោម​អ្នកដំណើរ​តាម​នាវា គឺមាន​ភាពស្មុគស្មាញ ដោយ​ការធ្វើដំណើរ​កម្សាន្ត​តាម​នាវា​ពាក់ព័ន្ធ​នឹង​បណ្តាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកបើក​តាក់ស៊ី​និង​អ្នកដទៃ​ជាច្រើន​ទៀត​នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច នៅតាម​ទីក្រុង​កំពង់ផែ​នានា​ក្នុង​ទ្វីបអាស៊ី​។​

​បញ្ហា​ប្រឈម​នៃ​ការ​ផ្ទុះឡើង​នៅលើ​កប៉ាល់ ក៏បាន​ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការចាំបាច់​និង​បន្ទាន់​ក្នុងការ​តាមដាន​អ្នកដំណើរ​និង​មនុស្ស​ដែល​ពួកគេ​បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​មុន​ឡើង​ជិះ​។​

កាលពី​សប្តាហ៍​មុន​អ្នកបើក​តាក់ស៊ី​នៅ​ទីក្រុង​ណា​ហា​រដ្ឋ​អូ​គី​ណា​វ៉ា​បានធ្វើ​តេស្ត៍​រកឃើញ​វីរុស​នេះ​បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​អ្នកដំណើរ​ពី​The Diamond Princess ក្នុងអំឡុងពេល​ដំណើរ​កប៉ាល់​ទៅកាន់​ទីក្រុង​កំពង់ផែ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​។​

​ការ​រឹតបន្តឹង​ចំពោះ​អ្នក​ចុះ​ពី​នាវា​ទេសចរ​នានា​
​យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ទេសចរណ៍​ធំ ៗ ចំនួន ២៥ កំពុងតែ​បាន​បន្ត​ផ្តល់​កញ្ចប់​ធ្វើដំណើរ​តាម​កប៉ាល់​ទៅកាន់​អូ​សា​កា​, យូ​កូ​ហា​ម៉ា​, តូ​បា​, កា​ហ្គា​ស៊ី​ម៉ា​និង​ណា​ហា​។​

នៅ​តៃវ៉ាន់​អាជ្ញាធរ​សុខាភិបាល​បានចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​ថា សម្រាប់​ភ្ញៀវទេសចរ​ដែល​ធ្លាប់​ទៅកាន់​តំបន់​ទេសចរណ៍​ធំ ៗ ចំនួន ៣៤ ត្រូវ​ឆ្លងកាត់​ឃ្លាំមើល​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​និង​ពិបាក​ដកដង្ហើម​មុន​អនុញ្ញាត​ឱ្យចូល​។​

លោក Chuang Jen-hsiang នាយករង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តៃវ៉ាន់​បាន​និយាយថា ​ក្រុមមន្ត្រី​បាន​តាមដាន​មនុស្ស​ចំនួន ២១២ នាក់​ក្នុងនោះ​មាន​អ្នកបើក​ឡានក្រុង​និង​អ្នកបើក​តាក់ស៊ី​ចំនួន ៥៤ នាក់​ដែលមាន​ទំនាក់ទំនង​ជាង ១៥ នាទី​ជាមួយ​អ្នកដំណើរ​តាម​នាវា ហើយ​បាន តម្រូវ​ឲ្យ ពួកគេ​ធ្វើការ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​រយៈពេល ១៤ ថ្ងៃ​។​  បន្ទាប់ពី​រយៈពេល​នៃ​ការផ្តាច់​ផ្ទះ​រយៈពេល​ពីរ​សប្តាហ៍​លោក Chuang បាន​និយាយថា ​ពួកគេ​ទាំងអស់​បានធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ចំពោះ​វីរុស​នេះ​។​

ក្រសួងសុខាភិបាល​និង​សុខុមាលភាព​តៃវ៉ាន់​បាន​និយាយថា ខ្លួន​មាន​មនុស្ស​ឆ្លង​វីរុស​ចំនួន ២៣ ករណី​ហើយ​មកទល់ពេលនេះ​។​
​នៅ​ប្រទេស​វៀតណាម​វិញ អាជ្ញាធរ​បាន​និយាយថា​ ពួកគេ​ប្រាកដថា ការឆ្លងកាត់​របស់ The Diamond Princess​មិនបាន​ចម្លង​មួយ​ករណី​ណា​ឡើយ អំឡុងពេល​ទស្សនា​ទីក្រុង​ហូ​ជី​មី​ញ​ហា​ឡុង​ឆកសមុទ្រ​ដា​ណា​ង​នៅ​វៀតណាម​កាលពី​មករា​។​

អ្នកដំណើរ​ចំនួន ៣៤០ នាក់​ពី​The Diamond Princess​បាន​ចុះចត​នៅ​ច័ន្ទ​ឧសភា​និង ៣៤៥ នាក់​នៅ​ដា​ណា​ង​ហើយ​ប្រតិបត្តិ​ករ​ទេសចរណ៍​និង​បុគ្គលិក​ទាំងអស់​ដែល​បាន​ទាក់ទង​ជាមួយ​អ្នកដំណើរ​ទាំងនេះ​ត្រូវបាន​រដ្ឋ​វៀតណាម កំណត់​អត្តសញ្ញាណ​ព្រមទាំង​ដាក់​ឱ្យនៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​។ ក្រុមមន្ត្រី​បាន​និយាយថា​បន្ទាប់ពី​ការឃ្លាំមើល​យ៉ាង​ជិតស្និទ្ធ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងនេះ​បង្ហាញ​រោគសញ្ញា​វីរុស​នោះទេ​។​

អាជ្ញាធរ​នៅ​ហា​ឡុង​បេ​បាន​និយាយថា ពួកគេ​បាន​សាកល្បង​មនុស្ស​គ្រប់គ្នា​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកដំណើរ​និង​លាងចាន​កែវ​ដែល​ពួកគេ​បាន​ប្រើ​យ៉ាង​ប្រុង​ប្រយ័ត្ន​។​

បុគ្គលិក​នៅ Saigon ទេសចរណ៍ ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​បាន​និយាយថា មគ្គទេសក៍​ចំនួន ២១ នាក់​នៅ​ក្រុមហ៊ុន​ដែល​បានផ្តល់​ដំណើរ​ទេសចរណ៍​សម្រាប់​អ្នកដំណើរ​ជប៉ុន​The Diamond Princess​បាន​ទៅ​មន្ទីរពេទ្យ​ដោយ​ស្ម័គ្រចិត្ត​ទទួលយក​ការធ្វើ​តេស្ត៍​ប៉ុន្តែ​អវិជ្ជមាន​ចំពោះ​វីរុស​នេះ​។​

​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ប្រឈម​ដួល​ក្ស័យ​
​ប្រតិបត្តិ​ករ​ក្រុម​ទេសចរណ៍ និង​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច ​នឹងរង​ការវាយប្រហារ​ពី​ការ​ផ្ទុះឡើង​នេះហើយ ក្រុមហ៊ុន​ទាំង ២ គឺ​ម្ចាស់ Diamond Diamond និង Westerdam ហើយ​នៅ​ឆ្នាំ ២០១៨ បាន​កាន់កាប់​ចំណែក​ទីផ្សារ​ធំជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​បន្ទាប់ពី​នាវា រ៉ូយ៉ាល់​ខា​រ៉ា​បៃ​ដែល​រកចំណូលបាន ៤ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​ក្រុមហ៊ុន​ឃ្លាំមើល​ផ្សារ​ឃ្លាំមើល​ឧស្សាហកម្ម​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​មានតម្លៃ​ជាង ៤៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨ កើនឡើង​ជិត ៥ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ដោយ​អ្នកដំណើរ​មកពី​ទ្វីបអាស៊ី​កើនឡើង​បី​ទសវត្ស​ចុងក្រោយ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​លឿន​បំផុត​របស់​ឧស្សាហ​កម្មនេះ​។​

ចំនួន​អ្នកធ្វើដំណើរ​តាម​នាវា​នៅ​អាស៊ី​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​នេះ​បើ​យោងតាម​ការសិក្សា​នាពេល​ថ្មីៗ​នេះ​ស្តីពី​សេដ្ឋកិច្ច​កំពង់ផែ​និង​ការគ្រប់គ្រង​ដែល​ធ្វើឡើង​ដោយ Theo Notteboom, Athanasios Pallis និង Rodrigue ។​
​ទោះបីជា​អ្នកដំណើរ​ភាគច្រើន​នៅ​ឆ្នាំ ២០១៨ មកពី​សហរដ្ឋអាមេរិក​ដោយមាន​ជនជាតិ​អាមេរិក​ជាង ១២ លាន​នាក់​ជិះទូក​កំសាន្ត​នៅ​ឆ្នាំ​នោះ​។​

​កម្ពុជា​ដ៏​មាន​មនុស្សធម៌​ក្នុង​ក្រសែភ្នែក​ទេសចរ​ពិភពលោក​

​ចុងក្រោយ កប៉ាល់ Westerdam​ដែលជា​ទ្រព្យសម្បត្តិ​មួយ​របស់​សាជីវកម្ម​ខា​ណូ​ឡូ​នី​កា​ណា​ឌី​ដែល​ក៏​ជា​ម្ចាស់​នៃ The Diamond Princess បាន​ចូល​ចត​នៅឯ​ក្រុងព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ដោយ​ការចាកចេញរ​ពី​ហុងកុង ផ្ទុក​ភ្ញៀវ​និង​នាវិក​ចំនួន ២.២៥៧ និង​បាន​ចំណាយពេល​ជិត ២ សប្តាហ៍​នៅលើ​សមុទ្រ​ព្រោះ​ត្រូវ​ប្រទេស​ជាច្រើន​បដិសេធ​ការចូល​ចត​។​

លោក Gerald Carlson អាយុ ៧៣ ឆ្នាំ​ដែលជា​និវត្តជន​មកពី​ទីក្រុង​ឈី​កា​ហ្គោ​កំពុង​រង់ចាំ​ការធ្វើដំណើរ​វិល​ទៅផ្ទះ និយាយថា​  វា​ជាការ​លាយ​បញ្ចូល​គ្នា​នៃ​អារម្មណ៍​ខកចិត្ត កំហឹង និង​អយុត្តិធម៌ ប៉ុន្តែ​បាន​អរគុណ​ប្រទេស​កម្ពុជា​។​

នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែលមាន​អ្នកដំណើរ​រាប់រយ​នាក់​ត្រូវបាន​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន លោក Stephane Masse អ្នកគ្រប់គ្រង​ទូទៅ​សណ្ឋាគារ​សុខា​ប្រចាំ​ក្រុងព្រះសីហនុ​បាន​និយាយថា​“ គ្មាន​នរណាម្នាក់​ពាក់​ម៉ាស់​ទេ​ហើយ​យើង​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ​” ។ “​ក្រុម​របស់ខ្ញុំ​បាន​ប្រាប់​បុគ្គលិក​ថា ប្រសិនបើ​ពួកគេ​ចង់​ពាក់​ម៉ាស​នៅក្នុង​សណ្ឋាគារ ពួកគេ​មាន​សិទ្ធិ​ពាក់​ម៉ាស​” ។​

​ប្រែ​សម្រួល​ដោយ ឡា​ហ្សូ​លី​