ជុំវិញឧស្សាហកម្មកប៉ាល់ទេសចរក្រោមវិបត្តិCovid19

​សោកនាដកម្ម​លើ The Diamond Princess ​បង្ខាំង​អ្នកជា​ឱ្យនៅ​ជាមួយ​អ្នក​ឈឺ​ ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ប្រឈម​ដួល​ក្ស័យ​ ​ទុកចោល​មនុស្ស​មួយ​កា​ប៉ាល់ ២​សប្តាហ៍​លើ​សមុទ្រ​ ​កម្ពុជា​ដ៏​មាន​មនុស្សធម៌​ក្នុង​ក្រសែភ្នែក​ទេសចរ​ពិភពលោក​ កប៉ាល់​ទេសចរ ដ៏​ប្រណីត សម្រាប់​អភិជន គឺ The Diamond Princess ធ្លាប់ជា​និមិត្តរូប​នៃ​ភាព​ស៊ី​វិ​ល័យ​លើ​ផ្លូវទឹក ឥឡូវ​បាន​ប្រឡាក់​ស្រមក​ទៅដោយ​គ្រោះមហន្តរាយ​ដែល​មេរោគ​ឆ្លង​វីរុស​បាន​រាលដាល​លើ​អ្នកដំណើរ​រាប់រយ​នាក់​។ រឿងរ៉ាវ​នេះ បង្កើតឱ្យមាន​សំណួរ​ថា Covid19 មិន​ត្រឹមតែ​ជាការ​ពិសោធន៍​នៃ​ការរើសអើង​មនុស្ស​ដ៏​ឃោរឃៅ​មួយ​នោះទេ ប៉ុន្តែ​ថែមទាំង​ជាការ​បំផ្លាញ​អនាគត​នៃ​ឧស្សាហកម្ម​ទេសចរ​រាប់ពាន់​លាន​ដុល្លារ​ផង​។​ ​មាន​ករណី​ឆ្លង​វីរុស​ច្រើនជាង ៦៥០ ករណី​ក្នុងចំណោម​អ្នកដំណើរ​ចំនួន ២.៦៦៦ នាក់​និង​នាវិក ១.០៤៥ នាក់​ដែល​កំពុងធ្វើដំណើរ​ដោយ​នាវា​នានា​ជាង ៥០ ប្រទេស​។​ ​ចំនួន​នៃ​ការឆ្លង​នៅលើ​នាវា បាន​កើនឡើង​យ៉ាង​លឿន​បន្ទាប់ពី​កប៉ាល់​ប្រណីត​មួយ​The Diamond Princess​ត្រូវបាន​បង្ខាំង​នៅ​យូ​កូ​ហា​ម៉ា​មិនឱ្យ​ចុះ កាលពី​ថ្ងៃទី ៥ ខែកុម្ភៈ​ដោយសារ​ដំណើរ​វ័យ​ចំណាស់​ម្នាក់​មកពី​ហុងកុង​បានធ្វើ​តេ​ស្តិ៍​ឃើញ​កូ​រ៉ូ​ណា​។​ ​សោកនាដកម្ម​លើ The Diamond Princess ​លើសពី​ការ​ផ្សងព្រេង អ្នករៀបចំ​ដំណើរ​កម្សាន្ត​លើ​កប៉ាល់​នេះ មាន​មហិច្ឆតា​ក្លាយជា​“ គោលដៅ​ដ៏​Luxury មួយ​”​ដោយបាន​ចាកចេញ​ពី​សិង្ហ​បុរី ក្នុង​ដំណើរ​កម្សាន្ត​ចុងក្រោយ​របស់ខ្លួន​កាលពី​ខែ​មុន​អ្នកដំណើរ​របស់ខ្លួន​រំពឹងថា ​នឹង​ទទួលបាន​នូវ​បទពិសោធន៍​លើ​សមុទ្រ​ដ៏​អស្ចារ្យ មុនពេល​ទៅដល់​ឋានសួគ៌​នៃ​ម្ហូប​ត្រី​ជប៉ុន​ស្រស់ៗ​បំផុត​នៅឯ​បារ​ស៊ូ​ស៊ី​ហើយ​និង​ងូត​ត្រាំ​ទឹក​បែប​ជប៉ុន សម្រាល​ការនឿយហត់​នៅ​ចុងបញ្ចប់​នៃ​កា​រ​កម្សាន្ត​លើ​ដែនដី​ជប៉ុន​ដ៏​ពិសិដ្ឋ​។​ ប៉ុន្តែ​នៅពេលដែល​The Diamond Princess​បាន​ទៅដល់​គោលដៅ​ចុងក្រោយរ​យូ​កូ​ហា​ម៉ា​ប្រទេស​ជប៉ុន​ថ្ងៃទី … Continue reading ជុំវិញឧស្សាហកម្មកប៉ាល់ទេសចរក្រោមវិបត្តិCovid19