BREAKING NEWS
Search

គិតវិជ្ជមាន ក្លាយជាមនុស្សថ្មី​វិជ្ជមាន​ ជាមួយ​៨ចំណុចនេះ

ការ​ផ្តោតលើភាពវិជ្ជមានជាសិល្បៈដ៏ធំនៃជីវិត​រស់នៅ​ជួយឱ្យយើងមាន​សុភមង្គលយូរអង្វែងនិងជោគជ័យ ។ ការ​បង្វែរខួរក្បាលពីផ្នត់គំនិតអវិជ្ជមានមកជាផ្នត់គំនិតវិជ្ជមានវិញអាច​សាកល្បងតាមវិធី​ខាងក្រោមនេះ៖

១ បណ្តុះគំនិត​វិជ្ជមាន

ចំណាយពេលមួយទៅពីរនាទីរាល់ថ្ងៃ ដើម្បីស្វែងរកភាពវិជ្ជមាននៅក្នុងជីវិតថាថ្ងៃនេះបានធ្វើអ្វីល្អខ្លះ? ធ្វើបែបនេះ ៣ ដងក្នុងមួយថ្ងៃរយៈពេល ៤៥ ថ្ងៃ ហើយខួរក្បាលនឹងចាប់ផ្តើមទម្លាប់ដោយស្វ័យប្រវត្តិ។

២ វិជ្ជមាន​ចំពោះខ្លួនឯង

និយាយថា​“ ថ្ងៃនេះស្អាតណាស់មេឃ!” ឬ“ ខ្ញុំមានអារម្មណ៍ល្អចម្លែក” ។ ព្យាយាមមើលពីពន្លឺវិជ្ជមានទោះបីតិចតួចយ៉ាងណាក្តី។

៣ បញ្ឈប់ទទួលយកគំនិតអវិជ្ជមាន

គេចចេញពីមនុស្ស​អវិជ្ជមាន អ្នកដែលជំទាស់  បន្ទោស​និយាយដើមគេ​ឬច្រណែន​ខឹង មានហេតុផល​សង្គម ​ស្អប់ជីវិត។ ពួកគេ​ជួននៅអាចជួយបាន​ជួនទៀត ទាញទៅដោយទាំងយើងដែរ។

៤ កុំចង់បានតែភាពងាយស្រួល

កុំគេងមិនលក់ព្រោះភាពតានតឹងដែលឃើញគេបានល្អជាង​ហើយ​ចង់តែស្រណុកសុខស្រួល។ សប្បាយក្នុងការលំបាកជាជោគជ័យ ព្រោះមនុស្សជោគជ័យជាច្រើន​នៅតែប្រើជីវិត​ឱ្យសកម្មធ្វើការ​ មិនដែលសម្រាកឡើយ។

៥ ដើរលេងស្មើនឹងធ្វើការ

ចំណាយពេលជាមួយគ្រួសារ ឱ្យស្មើនឹងពេលវេលាហត់នឿយ។ សម្លឹង​ព្រៃភ្នំឱ្យស្មើនឹង​ឃើញចរាចរណ៍ទីក្រុងដ៏​មមារញឹក។ កុំប្រើចុងសប្តាហ៍ជាមួយស្រាបៀរឬបារក្លឹប គួរទៅនៅជាមួយធម្មជាតិ។ ធម្មជាតិយើងឱ្យយើង​ស្ងប់ចិត្ត​ ចង់ធ្វើឱ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយ ចង់ចែករំលែក ជាពិសេសនៅពេលនិយាយដល់មិត្តភក្តិនិងក្រុមគ្រួសារ ។

៥ កុំខ្លាចការបន្ទោសបង្អាប់
ចាំផងថា វា​ងាយស្រួលណាស់ក្នុងការស្តីបន្ទោសនរណាម្នាក់ចំពោះបរាជ័យ​របស់យើង​ ក្នុងនាមជាមនុស្សដែលមានការ​ទទួលខុសត្រូវ ការសម្រេចចិត្តរបស់យើង កុំស្តាយក្រោយនិងត្រូវ​ជឿលើខ្លួនឯងថា បរាជ័យនឹងនាំមកនូវភាពរឹងមាំ។

៦ រកខុសត្រូវ
កុំត្អូញត្អែរ និងដៀមដាម ព្រោះល្បិចមិនបានធ្វើឱ្យ​យើងសប្បាយចិត្ត​ទេ។ វាជាការខ្ជះខ្ជាយពេលវេលាដ៏ធំក្នុងជីវិតអាជីព ។ ប្រសិនបើចង់បានអាជីពដែលគ្មានភាពតានតឹង គួរនៅដេកស្ងៀម វិញទៅ។ ជីវិត​ដែលវិជ្ជមាន​គឺ ស្គាល់ខុសត្រូវ​និងកែលម្អរ។

៧ កុំភ័យខ្លាចការផ្លាស់ប្តូរ
ការផ្លាស់ប្តូរគឺជារឿងធម្មតាដែលកើតឡើងក្នុងជីវិត។  ការផ្លាស់ប្តូរទិសដៅរបស់ក្រុមហ៊ុនបន្ទាប់ពីចំណុចស្នូលត្រូវបាន​រកឃើញថារលួយព្រោះប្រព័ន្ធដឹកនាំមិនល្អ ការផ្លាស់ប្តូរទីតាំងឬសូម្បីតែការផ្លាស់ប្តូរឧស្សាហកម្មមុខជំនាញ។  មនុស្សវិជ្ជមាន​​តែង​រុញការភ័យខ្លាចនោះទុកមួយឡែកហើយចាប់យកការផ្លាស់ប្តូរ ដេល​នឹងបើកទ្វារទៅកាន់សុភមង្គល ។ មនុស្ស​បែបនេះ​តែងតែមានឱកាស។

៨ ការលះបង់
បោះបង់ចោលភាពទំនេរ លះបង់មនុស្ស​ដែលអែបអប លះបង់ចំណងទាក់ទងកុហកបោកប្រាស់ លះបង់លុយ​ដែលនាំមកនូវពិរុទ្ធភាព ​លះបង់គំនិតមានៈដែលអវិជ្ចមាន​។

ឡាហ្សូលី

ចុចអាន ចង់ក្លាយជាសហគ្រិន​ចេះស្ទាត់៩ចំណុចនេះសិន

ចុចអាន វិធីសាមញ្ញទាំង ៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត