ទើបឆ្លង៣ករណី ប៉ុន្តែនេប៉ាល់បិទប្រទេសជាប់និងឃាត់ទុកទេសចរ១៦០នាក់ក្បែរភ្នំអេវឺរេស

ទេសចរ១៦០ នាក់ ដែលភាគច្រើនវិលត្រឡប់មកពីអឺរ៉ុប អូស្រ្តាលី នូវែលសេឡង់បានត្រូវបង្ខំាង​ទុក​ នៅក្បែរតំបន់ភ្នំជិតជួរអេវឺរេសក្នុងប្រទេសនេប៉ាល់ ដោយសារតែអាជ្ញាធរបានបិទទ្វារក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ។

ប្រទេសនេប៉ាល់កំពុងស្ថិតនៅក្រោមការបិទទ្វាសាកល្បងរយៈពេល ៧ ថ្ងៃដោយរឹតត្បិតលើការគោចរ និង​អាច​អនុញ្ញាត្តិឱ្យ​ផ្លាស់ប្តូរតែ​សេវាកម្មណា ដែលចាំបាច់បំផុតតែប៉ុណ្ណោះ។

មន្ត្រីក្រុមប្រឹក្សាទេសចរនេប៉ាល់លោក Shradha Shrestha បានមានប្រសាសន៍ថា «អ្នកទេសចរទំាងនោះត្រូវបានឃាត់ទុក នៅក្នុងទីប្រជុំជន Lukla ប៉ុន្មានថ្ងៃកន្លងមកហើយ ហើយ​យើងកំពុងសម្របសម្រួលជាមួយក្រសួងមហាផ្ទៃដើម្បីទទួលបានការអនុញ្ញាតពិសេសដើម្បីជួយសង្គ្រោះពួកគេឱ្យបានវិលមកផ្ទះ» ។

ជ្រលង​Lukla ដែលមានកំពស់ ២,៨០០ ម៉ែត្រ (៩.១៨៦ ហ្វីត) គឺជាផ្លូវចូលទៅកាន់ជួរភ្នំ អេវឺរេស ដែលជាភ្នំខ្ពស់ជាងគេនៅលើពិភពលោក។

ក្រៅពីបិទប្រទេស​យ៉ាង​ពេញលេញដែលចូលជាធរមានកាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសនេប៉ាល់ក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើនទៀត រួមមាន ផ្អាកជើងហោះហើរអន្តរជាតិនិងក្នុងស្រុក ផ្តាច់ការផ្សាភ្ជាប់ព្រំដែនជាមួយប្រទេសឥណ្ឌានិងចិន។ល។

រហូតមកដល់ពេលនេះប្រទេសនេប៉ាល់ទើ់បតែមានករណីឆ្លងវីរុសចំនួនបីករណីប៉ុណ្ណោះ។

ស្រស់