BREAKING NEWS
Search

ច្បាប់ថ្មីនៅថៃ អ្នកលក់អនឡាញ ត្រូវបង្ហាញតម្លៃ និងប្រភេទទំនិញឲ្យត្រឹមត្រូវ បើមិនចង់រងពិន័យ

អ្នកលក់ដូរលើប្រព័ន្ធអនឡាញដែលបដិសេធមិនបង្ហាញតម្លៃផលិតផលរបស់ខ្លួនលើទំព័របណ្តាញសង្គម និងស្នើឲ្យអតិថិជនឆាតចូលដើម្បីដឹងពីតម្លៃ អាចនឹងត្រូវប្រឈមការផាកពិន័យ។ នេះបើយោងតាមច្បាប់ថ្មីរបស់ថៃ ដើម្បីការពារគុណប្រយោជន៍អតិថិជន។

ក្រុមប្រឹក្សារាជសម្បត្តិថៃ កាលពីថ្ងៃអង្គារ៍ បានប្រកាសថា អ្នកលក់ដូរលើអនឡាញ ត្រូវបានបង្ហាញតម្លៃ និងផ្តល់ព័ត៌មានលម្អិតទៅលើទម្រង់អាជីវកម្មរបស់ខ្លួន ខណៈជនណាហ៊ានរំលោភលើច្បាប់នេះ នឹងរងពិន័យជាប្រាក់សរុបដល់ទៅ ១ម៉ឺនបាត ក្នុងមួយករណី។

គណៈកម្មាធិការកណ្តាលសម្រាប់ទំនិញ និងសេវាតម្លៃ បាននិយាយថា អ្នកលក់ ត្រូវតែបង្ហាញតម្លៃទំនិញ ដើម្បីឲ្យអតិថិជនការតែមានជម្រើសប្រសើរជាងមុន មុនសម្រេចចិត្តទាក់ទងទិញទំនិញដែលពួកគេចាប់អារម្មណ៍។

ជាមួយគ្នានេះ ក្រៅពីតម្លៃ គ្រប់គេហទំព័រ ឬ Pages ទាំងអស់ដែលបង្ហាញលក់ផលិតផលរបស់ខ្លួន ក៏ត្រូវបញ្ជាក់ច្បាស់ពីតម្លៃសេវាផ្សេងៗ ប្រភេទទំនិញ ទំហំ និងទម្ងន់ជាដើម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័​ន្ធ៖