BREAKING NEWS
Search

ជិតបានមើលហើយ! រឿងភាគថ្មីរបស់ Kim Soo Hyun និង Seo Ye Ji នឹងចាក់ផ្សាយក្នុងខែនេះ

ខ្សែភាពយន្តភាគកូរ៉េថ្មីដែលនឹងមកដល់នាពេលឆាប់ៗនេះរបស់ស្ថានីយទូរទស្សន៍ tvN ដ្រាម៉ា “It’s Okay to Not Be Okay” បានចេញផ្សាយជាផ្ទាំងរូបភាពថ្មីរបស់តួសម្ដែងគឺ លោក Kim Soo Hyun និង Seo Ye Ji ។

រឿងភាគថ្មី “It’s Okay to Not Be Okay” ដែលជាប្រភេទរឿងភាគកំប្លែងបែបរ៉ូមែនទិច ដោយតារាសម្ដែងប្រុសសង្ហា Kim Soo Hyun ដើរជាតួអង្គ  ​Moon Moon Tae  ​ធ្វើការនៅសហគមន៍​សុខភាពអ្នកជំងឺ​វិកល​ចរិត ​និង​តារា​សម្ដែង​ស្រី ​Seo ​Ye ​Ji ដើរជាតួអង្គ Go Moon Young ជាអ្នកនិពន្ធសៀវភៅរឿងកុមារ។

នៅក្នុងផ្ទាំងរូបភាពដែលទើបតែចេញផ្សាយថ្មីៗនេះ បានបញ្ចេញពន្លឺផ្ទៃពណ៌យ៉ាងស្រទន់ Kim Soo Hyun និង Seo Ye Ji ដែលជាតួអង្គ បានបង្កើតបរិយាកាសកក់ក្តៅ និងសន្តិភាពឱបក្រសោបជាប់។ ហើយរឿង “It’s ​​Okay ​​​to ​​Not ​​​Be ​​​Okay” ​​នេះ​​​នឹង​​ត្រៀម​​ចាក់​​បញ្ចាំង​​ជូនទស្សនា​នៅ​​​ថ្ងៃ​​ទី ​​២០ ​​ខែ​មិថុនាខាងមុខនេះ៕

ចុចអាន៖មូលហេតុទាំង ៥ ដែល​ធ្វើអោយ​អ្នកគាំទ្រ​ស្រឡាញ់ Kai- Exo

ចុចអាន៖យុវវ័យចាប់អារម្មណ៍ខ្លាំងក្រោយលេចធ្លាយរូបពីក្មេងរបស់ Woo Do Hwan អង្គរក្សសង្ហាក្នុងរឿង « The King »

អត្ថបទផ្ដល់ដោយ៖poraman