​”Abducted” ភាពយន្ត​ថ្មី​ផ្អែក​តាម​ហេតុការណ៍ពង្រត់និង​ចាប់រំលោភ​គ្រូជនជាតិ​អាមេរិក​ដ៏គួរឲ្យ​រន្ធត់

ការចាប់ជំរិត​និងការ​ចាប់​រំលោភ​ដ៏​សាហាវមក​លើ​​គ្រូជនជាតិ​អាមេរិកម្នាក់​ដែលត្រូវ​បានចាប់យកទៅ​ជាមួយកូន​ស្រី​របស់នាង​បានជំរុញ​ឲ្យថតជា​ខ្សែភាព​យន្តថ្មី​មួយ​ដែលត្រូវ​បានគេ​ដាក់​ចំណងជើង​ថា​ «​Abducted​»។

តួសម្តែងក្នុងរឿង Abducted: The Mary Stauffer Story

លោក​ស្រី Mary Staufferដែល​ជាគ្រូបង្រៀននិងជាអ្នកផ្សព្វផ្សាយសាសនា​មានអាយុ ៣៦ ឆ្នាំ​បានចាក​ចេញ​ពី​ហាង​ថែរក្សា​សម្ផស្ស​មួយ​ជាមួយកូនស្រី​របស់នាង​ឈ្មោះ Bethអាយុ ៨ ឆ្នាំ​ពួកគេ​ត្រូវបានចាប់​ពង្រត់នៅ​នឹង​កន្លែង​ដោយមាន​ការភ្ជង់កាំភ្លើង​ហើយចាប់ពួក​គេដាក់ចូលក្នុងឡាន​។ អ្នកដែលចាប់ជំរិតMary Stauffer​តាម​ពិតជា​សិស្ស​ផ្នែកគណិតវិទ្យារបស់នាងឈ្មោះ Ming Sen Shiue ​ គេចាប់​ផ្តើមលង់​ស្រលាញ់នាងកាន់តែ​ខ្លាំង​នៅ​ពេលដែល​មាន​អាយុ​កាន់តែ​ច្រើន។

Mary Staufferនិងកូនស្រីអាយុ៨ឆ្នាំមុនពេលចាប់ជំរិត

Ming Sen Shiue អាយុ២៩ឆ្នាំ

​ភាពសោក​សៅគួរ​ឱ្យរន្ធត់​របស់គូ​នេះត្រូវ​បានប្រែ​ក្លាយ​ជាខ្សែភាព​យន្តថ្មី​មួយដែល​មានចំណង​ជើង​ថា​« Abducted: The Mary Stauffer Story» ដែល​សម្តែង​ដោយAlyson Hannigan​មកពី​កម្មវិធី​ល្បី​របស់​អា​មេរិករឿង​How I Met Your Mother​។ លោកស្រី Stauffer បានប្រាប់ Fox News ថានាង​មិនដឹង​ថា Shiue មានអាយុ ២៩ ឆ្នាំទេ​នៅពេល​ដែលគាត់​ចាប់​ពង្រត់​នាង​និងកូនស្រីជាសិស្ស​របស់នាង​នោះទេកាលពី ១៥ ឆ្នាំមុន​នៅ​ពេល​ដែលនាងត្រូវ​បានចាប់​ជំរិត​។ ​នាងបាននិយាយថា​ ៥ ​ថ្ងៃមុនពេល​ដែលនាងនិងកូនស្រី​មាន​គម្រោង​ត្រលប់​ទៅ​ប្រទេស​ហ្វីលីពីន​សម្រាប់​ដំណើរ​កម្សាន្ត​ ហើយពួកគេ​បាន​ទៅ​​មើល​ហាង​កាត់សក់​។ Mary និយាយថា៖ « ​នៅពេលដែល​យើងចេញពី​ហាងថែរក្សា​ សម្ផស្ស​ហើយ​បានទៅ​រក​ឡាន​របស់​យើង​ដើម្បីដោះ​សោរ​ភ្លាមនោះ​បុរស​នេះ​បាន​យក​កាំភ្លើង​មក​ភ្ជង់​ពួកយើង​»។ នាង​បានស្រែក​ធ្វើឲ្យគេនោះ​ខឹង​ហើយ​​បែកាំភ្លើងទៅ​ខាងកូន​ស្រីរបស់​នាងដែល​កំពុងតែភ័យខ្លាច។ ​បន្ទាប់​មក Mary ត្រូវ​បាន​គេ​បង្ខំ​ចិត្តទៅ​តាមជន​ទៅកន្លែង​ដាច់​ស្រយាល​មួយ​ ​គាត់បានចង​នាង​និងកូនស្រី​ហើយ​បញ្ចូល​វត្ថុអ្វីម្យ៉ាងទៅ​ក្នុងស្បែក​ជើង​កវែង​របស់​នាង​។​

Mary Stauffer និងកូនស្រីនាពេលបច្ចុប្បន្ន

ប្រែសម្រួល៖ មួង ពិសី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114