BREAKING NEWS
Search

រាជរដ្ឋាភិបាល អនុម័តគម្រោងវិនិយោគថ្មី១ទៀត មានទំហំទុនជាង៣,៤លានដុល្លារ

ភ្នំពេញ ៖ គម្រោងវិនិយោគថ្មីចំនួន១បន្ថែមទៀត ដែលមានទុនវិនិយោគសរុបចំនួន៣,៤លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យដំណើរការអាជីវកម្ម នៅកម្ពុជា ។

នៅក្នុងទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរបស់ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៩នាក់។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ទើបបានអនុម័តឲ្យដំណើរការអាជីវកម្ម គម្រោងវិនិយោគថ្មីៗចំនួន៥ ដែលមានទុនវិនិយោគសរុបចំនួន៥៨លានដុល្លារអាមេរិក ដែលគេរំពឹងថា បានផ្ដល់ឱកាសការងារដល់ពលរដ្ឋយ៉ាងច្រើនផងដែរ ៕

ចុចអាន រាជរដ្ឋាភិបាល អនុម័ត​គម្រោង​វិនិយោគ​ចំនួន៥ សរុប​ទុន​ជាង៥០លានដុល្លារ