BREAKING NEWS
Search

សាលា​ខណ្ឌ​ច្បារអំពៅ​ ប្រកាស​ដាក់​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ខណ្ឌ​ ភ្នំ​ពេ​ញ​មន្ត្រី​រាជការ​សាលា​ខណ្ឌ

​ភ្នំពេញ ៖ មន្ត្រី​សរុប​ចំនួន​២៣២​នាក់ ចំណុះ​ឲ្យ​ការិយាល័យ​អង្គភាព​ទាំង​១១ ត្រូវ​បាន​ទទួលស្គាល់​ស​ម​ហ​រណកម្ម តាមរយៈ​សេចក្ដី​សម្រេច​លេខ ១៤៦​ស​.​ស​.​រ /​គ​.​អ​.​ប ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ស្តី​ពី​ការ​ធ្វើ​សមាហរណកម្ម​បុគ្គលិក និង រៀបចំ​មុខ​ដំណែង​គ្រប់គ្រង​នៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ បាល​ខណ្ឌ​ច្បារអំពៅ​។ ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នេះ ត្រូវ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ក្រោម​វត្តមាន ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​

​លោក ចេង មុនី​រ៉ា បាន​ឲ្យ​ដឹង​ថា​ ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​នា​ពេល​នេះ នឹង​ធ្វើ​ឲ្យ​មន្ត្រី គ្រប់​ផ្នែក គ្រប់​ជំនាញ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ឲ្យ​កាន់តែ​សកម្ម​ធ្វើឡើង​ថែមទៀត ក្នុង​បុព្វហេតុ​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន ប្រកបដោយ​សន្តិភាព​គណនេយ្យ​ភាព និង​មាន​តម្លាភាព ស្របតាម​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី 4 របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី 6 នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ ដ៏​ប៉ិនប្រសប់​ឧ​ត្ត​ម​គតិ​ដ៏​ឧត្ដុង្គឧត្ដម​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ថា ​ជាមួយគ្នា​នឹង​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ដែល​កំពុងតែ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​គាំទ្រ​ចូលរួម​យ៉ាងសកម្ម ពី​ប្រជាជន និង គ្រប់​មជ្ឈដ្ឋាន​, រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ ទៅ​រដ្ឋបាល​ខណ្ឌ សង្កាត់ អោយ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​ផ្ដល់​សេវា​សាធារណៈ តាមរយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ស្របតាម​គោលការណ៍​កំណត់​ប្រកបដោយ​ប្រសិទ្ធភាព រហ័ស​និង​មាន​តម្លាភាព ដោយមាន​ការិយាល័យ​ប្រជាពលរដ្ឋ ជា​អ្នក​តាម​ដាន​ត្រួតពិនិត្យ ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ធ្វើ​ឲ្យ​បាន​ធ្វើ​ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​។​

​ក្នុង​បរិបថ កំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​4 របស់​រាជរដ្ឋាភិបាល ចំពោះ​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ សំដៅ​ដល់​ការផ្ទេរសិទ្ធិ​ផ្ទេរ អំណាច​មុខងារ និង​ផ្ទេរ​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួលខុសត្រូវ លើ​ការគ្រប់គ្រង​ការប្រើប្រាស់​សិទ្ធិ​អំណាច និង ធន ធាន​ទាំងនោះ​សម្រាប់​ការ​ផ្ដល់​សេវា​និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​និង​គណនេយ្យភាព​៕​

 

អត្ថបទ៖ ន​រា​