BREAKING NEWS
Search

គណៈប្រតិភូ​ក្រសួង​វប្បធម៌ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​សម្តេច​ម៉ែ​ ដើម្បី​ថ្វាយ​សៀវភៅ និង​ឯកសារ​សិល្បៈ​វប្បធម៌

​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូល​ក្រាបថ្វាយបង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា ព្រះបរមរាជវាំង​ ដើម្បី​ទូល​ថ្វាយ​ពី​សកម្មភាព​ការងារ​មួយ​ចំនួន​ក្នុង​កិច្ច​អភិរក្ស ថែរក្សា​ការពារ​សិល្បៈ​វប្បធម៌​ជាតិ ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​អនុវត្ត​កន្លងមក​។

​លោកស្រី​បណ្ឌិត​សភាចា​រ្យ​ ក៏បាន​ថ្វាយ​នូវ​សៀវភៅ និង​ឯកសារ​សិល្បៈ​វប្បធម៌​មួយ​ចំនួន​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដើម្បី​តម្កល់ទុក​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​។ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នោះ សម្តេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សម្តែង​នូវ​ព្រះរាជ​ហ​ឬ​ទ័យ​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ សិល្បករ​សិល្បការិនី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ទាំងអស់ ក្នុងការ​បំពេញបេសកកម្ម​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​វប្បធម៌​ជាតិ អោយ​ស្ថិតស្ថេរ​គង់ទ្រង់​៕​
អត្ថបទ៖ សំអឿន