BREAKING NEWS
Search

ចិនជាប្រទេសមិនមែនសមាជិក EU ដែលអ៊ីតាលីនាំចូលទំនិញច្រើនបំផុតក្នុងឆ្នាំ២០១៩

ក្នុងចំណោមប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ចិនគឺជាប្រទេសដែលអ៊ីតាលីនាំចូលទំនិញច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៩។ នេះបើតាមការបង្ហាញនៅក្នុងសៀវភៅ “Blue Book” ​ដែលចេញផ្សាយដោយទីភ្នាក់ងារគយរបស់អ៊ីតាលីកាលពីថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមសៀវភៅកម្រាស់៦០០ទំព័រនេះបានបង្ហាញថា ប្រទេសមិនមែនជាសមាជិក EU ដែ​លអ៊ីតាលីនាំចូលទំនិញច្រើនជាងគេបំផុតគឺចិនបន្ទាប់មកគឺសហរដ្ឋអាមេរិក ទួរគី រុស្ស៊ីនិងស្វីស។

សហរដ្ឋអាមេរិកបានទិញទំនិញអ៊ីតាលីក្នុងទំហំទឹកប្រាក់ប្រមាណ៤៥.១ពាន់លានអឺរ៉ូ (៥៣.៤ពាន់លានដុល្លារ) ដែលធ្វើឲ្យខ្លួនក្លាយជាប្រទេសទិញទំនិញធំជាងគេរបស់អ៊ីតាលីក្រៅពីសមាជិក EU។ បន្ទាប់មកគឺប្រទេសស្វីស២៤ពាន់លានអឺរ៉ូនិងចិន១៣.៨ពាន់លានអឺរ៉ូ។ ទិន្នន័យសរុបនេះត្រូវបានប្រមូលភាគច្រើនមុនពេលសហរដ្ឋអាមេរិកដំឡើងពន្ធនាំចូលលើផលិតផលអឺរ៉ុបជាច្រើនកាលពីចុងឆ្នាំមុន។

បញ្ជីទាំងពីរនេះមិនរាប់បញ្ចូលពាណិជ្ជកម្មពីរដ្ឋជាសមាជិក EU ទេពីព្រោះពាណិជ្ជកម្មនៅក្នុងប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះមិនត្រូវបានបង់ពន្ធដោយទីភ្នាក់ងារគយឡើយ។

សរុបមក ការនាំចេញរបស់អ៊ីតាលីទៅកាន់បណ្តាប្រទេសមិនមែនជាសហភាពអឺរ៉ុបបានបន្តនិន្នាការនៃការកើនឡើងទាក់ទងនឹងតម្លៃកាលពីឆ្នាំមុនពោលគឺកើនឡើង៥,២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុននោះទៀត។ ការនាំចូលបានកើនឡើង៨ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីទីភ្នាក់ងារបាននិយាយថា និន្នាការទាំងនោះនឹងត្រូវជួបប្រទះបញ្ហាដោយសារតែផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua

ចុចអាន៖ ប្រមូលផ្ដុំរូបិយប័ណ្ណដែលចរាចរច្រើនជាងគេនៅលើពិភពលោក!

ចុចអាន៖ ក្រុមហ៊ុន Tesla គ្រោងនាំចេញរថយន្ត Model 3 ដែលផលិតនៅចិនទៅកាន់តំបន់អាស៊ីនិងអឺរ៉ុប